អគ្គិភ័យ​ឆេះ​តូប​លក់​គ្រឿងទេស ខូចខាត​អស់​ជាង​២​ម៉ឺន​ដុល្លារ

ឧត្តរមានជ័យ ៖ ក្រោយ​ពី​មាន​អគ្គិភ័យ​បាន​ឆាបឆេះ​តូប​លក់​គ្រឿងទេស ម្ចាស់​តូប​ឈ្មោះ​អ៊ុ​ន មុ​ញ បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា នេះ​ថា រូប​គាត់​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​អគ្គិភ័យ​នេះ ។ លោក​អ៊ុ​ន មុ​ញ បន្ត​ថា មុខទំនិញ​ដែល​សេសសល់​បន្តិច​ប​ន្ទួ​ច​ពី​ភ្លើង​ឆេះ ត្រូវ​បាន​រើស​ប្រមូល​ទុក ។ ម្ចាស់​តូប​អ្នកលក់​គ្រឿងទេស​បាន​អះអាង​ថា បើ​គិត​ពី​ការ​ខូចខាត​សរុប​ជា​ទឹកប្រាក់​អស់​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

សូម​រំលឹក​ថា អគ្គិភ័យ​មួយ​បាន​ឆេះ​តូប​អ្នកលក់​គ្រឿងទេស​មួយ​កន្លែង មាន​ទំហំ​៥​គុណ​៦​ម៉ែត្រ សាងសង់​អំពី​ឈើ​ប្រក​ស័ង្កសី កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ឧសភា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ។ ជាមួយ​គ្នា​នោះ​ដែរ គេ​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការ​ស្រុក​អន្លង់​វែង​មួយ​គ្រឿង ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ខណៈ​ដែល​មាន​ភ្លៀង​មួយ​មេ​ធំ​ធ្លាក់​ក្នុង​ពេល​នោះ​ដែរ តែ​ទោះជា​យ៉ាងណា​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើង ដោយ​អគ្គិភ័យ​លេប​ត្របាក់​យ៉ាង​លឿន​អស់​ស្ទើរ​ទាំងស្រុង ត្រឹមតែ​រយៈពេល​ជិត​១​ម៉ោង​ប៉ុណ្ណោះ ៕