ស៊យ​ណាស់ ! ត្រូវ​ឡើង​យន្តហោះ​ទៅ​ថៃ ចោរឆក់​កាបូប​នៅ​មុខ​ព្រ​លាន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ត្រូវ​ចោរឆក់​កាបូប ខណៈ​ស្ត្រី​រង​គ្រោះ​ត្រូវ​ឡើង​យន្តហោះ​ចេញដំណើរ​ទៅ​ប្រទេស​ថៃ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា ២០១៦ នៅ​ចំណុច​ភ្លើងស្តុប​មុខ​ព្រ​លាន​យន្តហោះ ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ឈី​ង ធីតា អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​តាម​រ៉ឺ​ម៉ក​កង់​៣ (​តុ​ក​ៗ) ចេញពី​ខណ្ឌទួលគោក​បន្ទាប់​ពី​មក​ស្នាក់​នៅ​លេង​បងប្អូន​នៅ​ខណ្ឌទួល​គោក​ជិត​មួ​យស​ប្តា​ហ៍ លុះ​មក​ដល់​ចំណុច​ភ្លើងស្តុប​មុខ​ព្រ​លាន​យន្តហោះ ក៍​ឈប់​ព្រោះ​ភ្លើងស្តុប​ព៌​ណ​ក្រហម​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​វី​វ៉ា​ព៌​ណ​ខ្មៅ​មួយ​គ្រឿង​ម្នាក់ឯង​ឆក់​កាបូប​រួច​គេចខ្លួន​បាត់​ស្រមោល ។

នៅ​ក្នុង​កាបូប​មាន​លុយ​ថៃ​ជាង​១​ម៉ឺន​បាត ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​និង​លិខិតឆ្លងដែន (Passport) ។

នៅ​ពេល​នេះ ស្ត្រី​រង​គ្រោះ​ដែល​ខកខាន​ដំណើរ​ទៅ​ប្រទេស​ថៃ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កា​កាប ៕