មុន​នេះ​បន្តិច ! ប្លន់​ទៀត​ហើយ អារ​.​ក​យក​ម៉ូតូ

ខេត្តកំពង់ស្ពឺ ៖ ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច ប្រជាពលរដ្ឋ​បាន​ឡោម​ព័ទ្ធ​ចាប់​បាន​ចោរប្លន់​ដ៏​សាហាវ​ម្នាក់​ដែល​បាន​អារ​.​ក​ប្លន់​យក​ម៉ូតូ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស្រែ​អូរ ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ហៅ​ម៉ូតូឌុប​ពី​ម្តុំ​ស្ពាន​ជ្រោយចង្វារ​ជិះ លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​ធ្វើ​សកម្មភាព​អារ​.​ក​ប្លន់​យក​ម៉ូតូ​តែ​ម្តង តែ​ត្រូវ​ប្រជាពលរដ្ឋ​ផ្អើល​ឆោឡោ​ព័ទ្ធ​ចាប់​បាន​ភ្លាម​ៗ​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត