មន្ទីរពេទ្យព្យាបាលអ្នកជំងឺមិនយកប្រាក់បានមកដល់កម្ពុជាជាលើកដំបូង មន្ទីរពេទ្យមិត្តកម្ពុជា-គូវែត

ដំណឹងថ្មី៖ ដែលគេដឹងថាជាមន្ទីរពេទ្យដំបូងព្យាបាលអ្នកជំងឺមិនយកប្រាក់ បានមកដល់កម្ពុជាហើយដែលមានទីតាំងនៅក្នុងភូមិព្រែកកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកពញាឮ ខេត្តកណ្តាល។ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ លោក ប៉ុល លឹម រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ បានថ្លែងថា ប្រជាជនគូវែតបានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋទាំងខ្មែរ និងខ្មែរឥស្លាមក្រីក្រដោយមិនគិតថ្លៃ ក្នុងការមកទទួលសេវាសុខាភិបាលក្នុងមន្ទីរពេទ្យកម្ពុជាគូវែតនេះ ដូច្នេះការផ្ដល់សេវាសុខភាពជូនពលរដ្ឋ បុគ្គលិកពេទ្យទាំងអស់គួរគប្បីគោរពវិជ្ចាជីវៈ ក្រមសិលធម៏អោយបានល្អប្រសើរ សាកសមទៅនឹងឈ្មោះថាមន្ទីរពេទ្យចិត្តធម៏កម្ពុជាគូវែតនេះផ្ទាល់តែម្ដង។

ទន្ទឹមនឹងនេះ គ្រូពេទ្យនៅក្នុងមន្ទីរពេទ្យនេះ ក៏បានប្ដេជ្ញាព្យាបាល និងមើលថែអ្នកជម្ងឺប្រកបទៅក្រមសីលធម៏ វិជ្ចាជីវៈអោយបានល្អប្រសើរជាទីបំផុត អ្នកជម្ងឺម្នាក់ដែលកំពុងទទួលសេវាព្យាបាលជម្ងឺទឹកនោមផ្អែមរបស់ខ្លួន អ្នកស្រី ឯល អៃសះ និយាយថា កាលពីមិនទាន់បើកមន្ទីរពេទ្យនេះ ជម្ងឺរបស់អ្នកស្រីមានសភាពដុនដាបទៅៗ ដោយសារតែគ្មានលុយព្យាបាល ព្រោះថ្នាំសង្កូវមានតម្លៃថ្លៃប៉ុន្តែបន្ទាប់ពីទទួលបានសេវាដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាគូវែតនេះ អ្នកស្រីមានចិត្តសប្បាយរីករាយណាស់ ព្រោះជម្ងឺបានធូរស្បើយ ហើយបានបុគ្គលិកពេទ្យទទួលរាក់ទាក់ ផ្ដល់សេវាសុខាភិបាលបានដិតដល់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជម្ងឺ មិនគិតថាមានអ្នកមានអ្នកក្រ ឬអ្នកកាន់សាសនាឥស្លាម ឬមិនមែនឥស្លាមនោះទេ គឺមន្ទីរពេទ្យពិសេសបុគ្គលិកពេទ្យញញឹមរួសរាយរាក់ទាក់ជានិច្ច ប្រកបទៅដោយក្រមសិលធម៏វិជ្ចាជីវៈពិតប្រាកដ។

ដែលខុសពីមន្ទីរពេទ្យគន្ឋបុប្ផាដែលគេដឹងព្យាបាលមកយកប្រាក់ តែគ្រូពេទ្យនៅទីនោះហាក់មិនមានក្រមសីលធម៌នោះទេ ដោយចូលចិត្តនិយាយពាក្យគំរោះគំរើយដាក់អ្នកជំងឺផង។

លោក សុះ មូហាំម៉ាត់ ប្រធានសមាគមប្រភពល្អកម្ពុជាបានមានប្រសាសន៏ថា ក្នុងនាមជាប្រធានសមាគមដែលស្នើសុំជំនួយនេះបានសង្កត់ធ្ងន់ សំខាន់ទៅលើរាល់សេវាកម្មសុខាភិបាលនៅក្នុងមន្ទីរពេទ្យនេះ ធ្វើយ៉ាងណាឈរលើជំហរក្រមសិលធម៏ និងវិជ្ចាជីវៈពិតប្រាកដ បើទោះបីជាអ្នកជម្ងឺជាអ្នកមានឬអ្នកក្រក៏ដោយ ឬអ្នកកាន់សាសនាឥស្លាម ឬមិនមែនឥស្លាមដ៏ដោយ សំខាន់ត្រូវមើលថែនិងព្យាបាលអ្នកជម្ងឺ អោយមានកំរិតស្តង់ដា ។លោកថាក្នុងមន្ទីរពេទ្យនេះ សុទ្ធតែមានវេជ្ចបណ្ឌិតមកពីប្រទេសអារ៉ាប់ និងពេទ្យខ្មែរឥស្លាមដែលមានកំរិតសិក្សា និងជំនាញច្បាស់លាស់ ។

គួរបញ្ចាក់ថា រាល់ការទទួលបានសេវាព្យាបាលនៅមន្ទូរពេទ្យមិត្តភាព កម្ពុជា គូវេតនេះ គឺមិនមានបង់កំរៃនោះទេ ទៅលើការពិនិត្យនិងសេវាទទួលព្យាបាលជម្ងឺធម្មតា តែសំរាប់តែជម្ងឺធ្ងន់ធ្ងរដូចជា ជម្ងឺវះកាត់ធំៗជាដើម មន្ទីរពេទ្យគិតក្នុងកម្រៃទាបបំផុតគឺទាបជាងកម្រៃក្នុងមន្ទីរពេទ្យរដ្ឋទៅទៀតណាម។

ហើយចំពោះកម្មវិធីសង្គ្រោះអ្នកជម្ងឺប្រចាំឆ្នាំវិញ មន្ទីរពេទ្យមានជំនួយពីប្រជាជនគូវែត តាមការកំណត់ទៅលើប្រភេទជម្ងឺនិងចំនួនមនុស្សដោយព្យាបាលមិនគិតថ្លៃឡើយ តែបើសិនផុតកំណត់ជំនួយនោះ ខាងមន្ទីរពេទ្យយកកម្រៃក្នុងតម្លៃទាបបំផុតដដែល។

មន្ទីរពេទ្យមិត្តភាពកម្ពុជាគូវែត ទទួលអ្នកជម្ងឺព្យាបាលជារៀងរាល់ថ្ងៃ ហើយគិតមកដល់បច្ចុប្បន្នមនុស្សចូលព្យាបាលនៅក្នុងមន្ទីរពេទ្យនេះចំនួនជាង៣០នាក់រាល់ថ្ងៃ ហើយមន្ទីរពេទ្យមិត្តភាពកម្ពុជាគូវែតនេះ សាងសង់ក្នុងរង្វង់ថវិការជាង១លាន ៦សែនដុល្លាសហរដ្ឋអាមេរិក លើផ្ទៃដីជាង២ហិកតា ៕

មន្ទីរពេទ្យព្យាបាលអ្នកជំងឺមិនយកប្រាក់បានមកដល់កម្ពុជាជាលើកដំបូង មន្ទីរពេទ្យមិត្តកម្ពុជា-គូវែត មន្ទីរពេទ្យព្យាបាលអ្នកជំងឺមិនយកប្រាក់បានមកដល់កម្ពុជាជាលើកដំបូង មន្ទីរពេទ្យមិត្តកម្ពុជា-គូវែត មន្ទីរពេទ្យព្យាបាលអ្នកជំងឺមិនយកប្រាក់បានមកដល់កម្ពុជាជាលើកដំបូង មន្ទីរពេទ្យមិត្តកម្ពុជា-គូវែត

ប្រភពៈ dnt-news