តុល្យភាព​ជាតិ​ស្ករ​ដោយ​ប្រើ​វិធីសាស្ត្រ​ធម្មជាតិ ៤ បែប​

តុល្យភាពជាតិស្ករនៅក្នុងឈាម ជាវធីចាំបាច់សំរាប់រក្សាសកម្មភាពសរីរាង្គឲ្យវិវត្តល្អបំផុត ក៏ដូចជារារាំងជំងឺដង្កាត់ផ្សេងៗបណ្តាលមកពីការបំប្លែងសារជាតិ នៃរាងកាយចុះខ្សោយ ។

ខាងក្រោមជាវិធី ៤ យ៉ាង ដែលធ្វើឲ្យជាតិស្ករក្នុងឈាមមានតុល្យភាពតាមបែបធម្មជាតិរបស់ naturalnews ៖

– ចលនារាងកាយជាប្រចាំៈ ការហាត់ប្រាណជាប្រចាំនឹងជួយឲ្យអ្នកមានអារម្មណ៍សុភមង្គលភ្លឺថ្លាជាងមុន ។ ពិសេសវាជួយរក្សាលំនឹងនៃជាតិស្ករក្នុងឈាម ។

– ចម្រាញ់ជាតិពុលពីរាងកាយៈ ពេលខ្លះអតុល្យភាពជាតិស្ករក្នុងឈាមកើតឡើងដោយពពួកមេរោគក្នុងរាងកាយ ។ អ្នកអាចកម្ចាត់វាដោយវិធីសាស្ត្របែបធម្មជាតិ ជាអាទិ៍ៈ ការបរិភោគទឹកក្រូចឆ្មារនៅពេលព្រឹក ការត្រាំរាងកាយក្នុងទឹកប្រៃក្តៅឧណ្ហៗរៀងរាល់សប្តាហ៍… ។ល។

– បរិភោគអាហារទៀងទាត់ៈ កត្តាមួយដ៏សំខាន់នោះគឺអ្នកត្រូវមានរបបទទួលទានមួយល្អ ។ ការបរិភោគអាហារពុំទៀងទាត់ រំលងចោលនឹងធ្វើឲ្យរាងកាយរបស់អ្នក ពុំទទួលបានអាហាររូបត្ថម្ភចាំបាច់ ជាហេតុធ្វើឲ្យជាតិស្ករក្នុងឈាមកើន ឬ ធ្លាក់ចុះគំហុក ។ បរិភោគឲ្យបានត្រឹមត្រូវ តាមកាលកំណត់ជួយរក្សាតុល្យភាពជាតិស្ករបានល្អ ។

– ចៀសវាងការផឹកស្រាៈ ស្រាធ្វើឲ្យប៉ះពាល់ខ្លាំងដលតុល្យភាពជាតិស្កររ ។ ក្នុងករណីដែលពុំអាចចៀសវាងបានម្តងម្កាល នោះអ្នកគប្បីបរិភោគឲ្យបានឆ្អែតមុនពេលផឹក ដើម្បីចៀសវាងកំណើនជាតិស្កររធ្វើឲ្យអ្នកវិលមុខ ៕

តុល្យភាព​ជាតិ​ស្ករ​ដោយ​ប្រើ​វិធីសាស្ត្រ​ធម្មជាតិ ៤ បែប​