​ថ្នាំ​ព្យាបាល​មហារីក មាននៅ​ក្នុង​សំបក​សណ្តែកសៀង​

ក្រុមអ្នកវិទ្យាសាស្ត្រផ្នែករុក្ខជាតិរបស់សាកលវិទ្យា Missouri (មីស្សូរី) សហរដ្ឋអារិក ទើបបានរកឃើញវិធីមួយដែលមានតម្លៃថោក សម្រាប់ទាញយកសារធាតុគីម៉ាម្យ៉ាងអាចប្រឆាំងជាមួយមេរោគមហារីកបាន ចេញមកពីសំបកសណ្តែកសៀង។

សព្វថ្ងៃនេះ រោគមហារីកមានច្រើនប្រភេទណាស់ តែដោយឡែកនៅប្រទេសជប៉ុន អ្នកកើតជម្ងឺមហារីកមានត្រឹមចំនួនតែពីរទៅដប់ដងនៅអាមេរិក និងនៅអ៊ឺរ៉ុបខាងលិច។ អ្វីដែលក្រុមអ្នកស្រាវជ្រាវបានផ្តោតជាសំខាន់នោះ គឺនៅត្រង់របបអាហារនៃពលរដ្ឋជប៉ុន ព្រោះពួកគេប្រើប្រាស់សណ្តែកសៀងច្រើនណាស់ នោះគឺជាមូលហេតុដែលពលរដ្ឋប្រទេសនេះ មានអត្រាអ្នកកើតជម្ងឺមហារីកតិចជាងនៅកន្លែងដទៃ។

សូម្បីអ្នកស្រាវជ្រាវជាច្រើន សឹងបានផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើសណ្តែក សៀង ព្រោះគេដឹងថា វាមានអ្វីម្យ៉ាងសម្រាប់ប្រឆាំងទប់ទល់ជាមួយរោគមហារីកអស់ជាច្រើនរយឆ្នាំមកហើយ តែអ្វីដែលជាសក្ខីពិតចេញមកពីសណ្តែកសៀង ទើបតែត្រូវ បានគេចាប់អារម្មណ៍ និងយល់បានចំពោះរោគនេះ, និងបានបង្កើតចេញជា Bowman-Birk Protease inhibitor (BBI) នៅក្នុងឆ្នាំ ១៩៦៣។

​ថ្នាំ​ព្យាបាល​មហារីក មាននៅ​ក្នុង​សំបក​សណ្តែកសៀង​

ប្រូតែអ៊ីនតូចមួយ (ជាមូលីគុលតូចមួយមានទម្ងន់ប្រហែល ៨០០០ ដាលតុន (Dal tons) ត្រូវបានគេរកឃើញថា មានកម្លាំងខ្លាំងអាចការពារជម្ងឺមហារីក និងព្យាបាលរោគមហារីកបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសជាមួយមហារីកដោះ, មហារីកក្រពះ, ថ្លើម, សួត, បំពង់ក និងក្រូមមាត់។ ការរកឃើញថ្មីនេះ ត្រូវបានក្រសួងម្ហូបអាហារ និងថ្នាំរបស់អាមេរិក (FDA) អង្កេតតាមដានតាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ ប៉ុន្តែពុំមានតម្រុយណាមួយជាក់លាក់ត្រូវបានគេរកឃើញច្បាស់ថា វាពិតជាមានអានុភាពសម្រាប់ព្យាបាលរោគមហារីកបានយ៉ាងពិតប្រាកដមែន។

នាពេលសព្វថ្ងៃ សារធាតុគីមីរបស់ BBI មានតម្លៃយ៉ាងខ្ពស់ គឺ ២០០០ដុល្លាអាមេរិក ក្នុង ១ក្រាម មានលក់នៅ Sigma និង Aldrich។ វាមានតម្លៃថ្លៃបែបនេះ គឺបណ្តាលមកពីរបៀបដែលគេចម្រាញ់យក BBI វាស្មុគ្រស្មាញហួសពេក និងត្រូវបានគេប្រើតែតាមរបៀបនោះតរៀងមក គ្មានការផ្លាស់ប្តូរឡើយ និយាយឲ្យចំ គឺចាប់តាំងពីពេលដែលគេបានរកឃើញវាមកម្ល៉េះ។

នាពេលរកឃើញដំបូង គេបានដឹងថា BBI មានតែនៅក្នុងសំបករបស់សណ្តែកប៉ុណ្ណោះ គឺសំបកដែលរុំព័ទ្ធជុំវិញគ្រាប់សណ្តែកសៀង។ វាជារបស់ដែលបោះចោល តែនៅតាមរោងចក្រចម្រាញ់ប្រេងសណ្តែងសៀងវិញ គេកិនបំបែកគ្រាប់សណ្តែក សៀង រួចផ្លុំយកសំបកវាចេញ ដោយយកតែគ្រាប់វាប៉ុណ្ណោះទៅកៀបយកប្រេង ឯកាកនៅសល់គេលក់សម្រាប់ផលិតជាម្សៅសណ្តែកសៀង និងលក់ចេញជាចេញជាគ្រឿង ផ្សំសម្រាប់ធ្វើជាចំណីសត្វ។ សំបកសណ្តែកចេញមកពីរោងចក្រនេះ ត្រូវបានគេលក់ចេញក្នុងមួយតោនប្រហែល ២១០ដុល្លារអាមេរិក នៅប្រទេសចិន។

សំបកសណ្តែកសៀង ចម្រាញ់ចេញមកនោះ មានសារធាតុស្ករប្រហែលជា ១០ភាគរយ (ស្ងួត) មានប្រូទីស (Protease) inhibitor activity ប្រមាណជា ៧០mg ក្នុង១ក្រាម បន្ទាប់ពីសម្ងួតរួច ដូច្នេះគេទទួលបាន Protease inhibor ប្រហែល 7mg ក្នុង១ក្រាមនៃសំបកសណ្តែកសៀង។

Protease គឺ Enzyme ដែលរំលាយប្រូតេអ៊ីន ដោយបំបែកបណ្តុំរបស់ Peptide នៅក្នុងប្រូតេអ៊ីន។

​ថ្នាំ​ព្យាបាល​មហារីក មាននៅ​ក្នុង​សំបក​សណ្តែកសៀង​

ដោយមិនយកតាមរបៀបចម្រាញ់ ដែលស្មុគ្រស្មាញ និងពិបាកធ្វើក្រុមអ្នកវិទ្យា សាស្ត្រមកពីសាកលវិទ្យាល័យ Missouri បានបង្កើតរបៀបចម្រាញ់យក BBI ពីសំបកសណ្តែកសៀងតាមរបៀបមួយដែលងាយស្រួលជាង។ ពួកអ្នកវិទ្យាសាស្ត្រទាំងនោះ បានរកឃើញថា ការត្រាំសំបកសណ្តែកសៀងទៅក្នុងទឹកក្តៅក្នុងសីតុណ្ហភាព ៥០ដឺក្រេ (122 F) ក្នុងរយៈពេលបួនម៉ោ អាចបញ្ចេញ BBI បានយ៉ាងច្រើន នេះជាវិធីមួយតាមបែបធម្មជាតិ ដោយមិនបានប្រើជាតិគីមីឡើយ។

BBI ដែលចម្រាញ់បានតាមរបៀបនេះ ត្រូវបានគេយកទៅសាកល្បងងនៅក្នុងមន្ទីរពិសោធន៍រោគមហារីកដោះ និងបានរកឃើញថា វាអាចបញ្ឈប់ការបំបែកខ្លួនរបស់កោសិកាមហារីកបានយ៉ាងមានប្រសិទ្ធិភាព។

ទោះបីយ៉ាងណាក៏ដោយ ការសាកល្បង និងការស្រាវជ្រាវបន្ថែមទៀត ត្រូវបានគេបន្តធ្វើដោយរួមទាំងវិធីចម្រាញ់យក BBI តាមបែបធម្មជាតិឲ្យបានប្រសើរជាងនេះក៏ល្មមគ្រប់គ្រាន់ឲ្យមនុស្សជនទាំងឡាយ ដែលអាចប៉ះពាល់សុខភាព តែនេះគឺជារបស់កើតឡើងដោយធម្មជាតិដូចជាអាហារដែរ។

ទឹក BBI ដែលចម្រាញ់ចេញមក អាចយកមកកំដៅរហូត ៦០ដឺក្រេ ដើម្បីសម្លាប់មេរោគសិន មុនពេលយកមកទទួលទានធ្វើជាទឹកសម្រាប់ផឹកតាមធម្មតា។ ក្រៅពីនេះ ប្រហែលជាយើងអាចរំងាស់វាឲ្យរីង រួចសម្ងួតវាសិន ឲ្យម៉ដ្ឋទៅជាម្សៅក៏បាន តែគ្មានការអះអាងពីប្រសិទ្ធភាពរបស់វាទេ ព្រោះអ្វីៗស្ថិតនៅក្នុងការស្រាវជ្រាវជាបន្តនៅឡើយ៕

ប្រភពៈ CEN