ក្ដៅ​ៗ​ Man City ឈរ​នៅ​កំពូល​តារាង​ EPL ខណៈ​ Arsenal ឈរ​ជិត​បាត​តារាង​

ក្លឹប​ Mancester City ដែល​ទើប​តែ​ប្រកួត​សប្ដាហ៍​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ក្របខ័ណ្ឌ​ English Premier League កាល​ពី​យប់​មិញ​ដោយ​បាន​យក​ឈ្នះ​ ៣​ទល់​នឹង​០​លើ​ក្រុម​ Wesr Brom ដែល​ធ្វើ​ឲ្យ​គេ​បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ ។

ដោយ​៣គ្រាប់​របស់​ក្រុម​ Manchester City ស៊ុត​បញ្ចូល​ទី២​គ្រាប់​ដោយ​កីឡាករ​ Gnegneri Yaya Toure នៅ​នាទី​ទី​៩នឹងនាទី​២៤ នឹង​មួយ​គ្រាប់​ស៊ុត​បញ្ចូល​ដោយ​កីឡាករ​ Vicente Kompany នៅ​នាទី​ទី​៥៩ ។

សរុប​ជា​លទ្ធផល​នៅ​សប្ដាហ៍​ដំបូង​នៅ​ English Premier League ក្លឹប​ Man City មាន​៣​ពិន្ទុ​មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​គេ​៣​គ្រាប់​ហើយ​គ្មាន​គ្រាប់​បាល់​គេ​ស៊ុត​សង​មក​វិញ​ដូចនេះ​គេ​ត្រូវ​ឈរ​នៅ​កំពូល​ខណៈ​តាម​ពី​ក្រោយ​ដោយ​ក្លឹប​ Leicister City ដែល​មាន​៣​ពិន្ទុ​ដូច​គ្នា​ហើយ​ស៊ុត​បញ្ចូល​ទី​គេ​៤​គ្រាប់​នឹង​គេ​ស៊ុត​មក​វិញ​២​គ្រាប់​តែ​សរុប​គ្រាប់​បាល់​គេ​នៅ​សល់​គ្រាប់​ចំណេញ​តែ​២​គ្រាប់​ប៉ុនោះ​ ។

ដោយ​ឡែក​ Liverpool នឹង​ Man Utd មាន​ពិន្ទុ​៣​ស្មើ​គ្នា​ហើយ​សុទ្ធ​តែ​ឈ្នះ​គេ​ដោយ​លទ្ធផល​១​ទល់​នឹង​០​ដូចគ្នា​ដូចនេះ​នៅ​ឈរ​ចំណាត់​ថ្នាក់​លេខ​៦នឹង​លេខ​៧​ ចំណែក​ Chelsea ត្រូវ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៨​ដោយ​មាន​តែ​១​ពិន្ទុ​ប៉ុនោះ​ដោយ​ស្មើ​គ្នា​២​ទល់​នឹង​២​ជាមួយ​ Swansea តែ​សប្ដាហ៍​ដំបូង​នេះ​ក្រុម​ដែល​កម្សត់​នោះ​គឺ​ Arsenal ដែល​ឈរ​ក្នុង​ចំណាត់​ថ្នាក់​១៩​ក្នុង​ចំណោម​ក្រោម​ចំនួន​២០​ដោយ​សារ​បរាជ័យ​ដោយ​លទ្ធផល​០​ទល់​នឹង​២​ក្រោម​ថ្វី​ជើង​ West Ham ៕

សូម​មើល​ចំណាត់​ថ្នាក់​ក្រុមផ្សេងទៀត​  ៖

អត្ថបទ ៖​ វិចទ័រ


  • ក្ដៅ​ៗ​ Man City ឈរ​នៅ​កំពូល​តារាង​ EPL ខណៈ​ Arsenal ឈរ​ជិត​បាត​តារាង​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កំសាន្ត
Tags: