អាស្រ័យ​លើ​បរិក្ខា​នេះ ពិភពលោក​ទាំងមូល​អាច​ប្រើប្រាស់​ភាសា​តែមួយ​រួមគ្នា​បាន​

ការប្រាស្រ័យទាក់ទងជាមួយជនបរទេសឥឡូវនេះ ពុំចោទជាបញ្ហាចំពោះអ្នកមានចំណេះដឹងតិចតួច ព្រោះថា ថ្មីៗនេះ Waverly Labs ទើបតែឧទ្ទេសនាមបច្ចេកវិទ្យាថ្មីមួយ ដែលអនុញ្ញាតឲ្យមនុស្ស២នាក់ប្រើប្រាស់ភាសាខុសគ្នា តែអាចប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់បាន ។

បច្ចេកវិទ្យានេះ ត្រូវបានគេឲ្យឈ្មោះថា “Pilot” ដែលជាប្រព័ន្ធមួយរួមមានប្រដាប់ស្តាប់២តភ្ជាប់នឹងប្រតិបត្តិការទូរស័ព្ទ១ ។

បច្ចុប្បន្ននេះ Pilot នៅពុំទាន់ជួយបានគ្រប់ភាសាទេ ។ នាពេលឧទ្ទេសនាម Pilot មានគំរោងអាទិភាពចំពោះភាសាៈ អង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ីតាលី និងអេស្បាញ ។ ភាសាដែលនឹងត្រូវបំពេញបន្តគឺភាសាៈ ហិណ្ឌូ, ឈ្វីស, អារ៉ាប់ និងបណ្តាភាសានៅតំបន់អាស៊ីកណ្តាល អាហ្វ្រិក ព្រមទាំង Slav ។

Waverly Labs បានប្រកាសទុកជាមុនថាៈ រាល់ភាសានីមួយៗមានក្រៀមភាសាតាមតំបន់ផ្សេងៗគ្នា ប៉ុន្តែ ឧបករណ៍នេះបកប្រែតែភាសាប្រើប្រាស់លក្ខណៈសាកលប៉ុណ្ណោះ ។

អាស្រ័យ​លើ​បរិក្ខា​នេះ ពិភពលោក​ទាំងមូល​អាច​ប្រើប្រាស់​ភាសា​តែមួយ​រួមគ្នា​បាន​

អាស្រ័យ​លើ​បរិក្ខា​នេះ ពិភពលោក​ទាំងមូល​អាច​ប្រើប្រាស់​ភាសា​តែមួយ​រួមគ្នា​បាន​បច្ចេកវិទ្យាប្រដាប់ស្តាប់ឆ្លាតវៃដំបូងគេ មានសមត្ថភាពបកប្រែភាសា២ព្រមៗគ្នា

អាស្រ័យ​លើ​បរិក្ខា​នេះ ពិភពលោក​ទាំងមូល​អាច​ប្រើប្រាស់​ភាសា​តែមួយ​រួមគ្នា​បាន​បរិក្ខា Pilot ដំបូង អាចសំគាល់បានសម្លេងនិយាយរបស់អ្នកដែលពាក់ត្រចៀកស្តាប់ប៉ុណ្ណោះ ។ ថ្ងៃខាងមុខវានឹងបកប្រែទាំងសម្លេងស្រូបបានក្នុងបរិវេណជិតៗនោះ ។

ប្រភពពី Daily Mail, បច្ចេកវិទ្យា Pilot មានគំរោងចាប់ផ្តើមដាក់លក់នៅថ្ងៃទី ២៥ ឧសភា ដោយអាទិភាពចំពោះអ្នកកូម្ម៉ង់ទិញកក់មុន ។ ហើយមាន ៣ ពណ៌ គឺៈ ក្រហម, ស្មៅ និងស ។

ស្តាប់ការសន្ទនារបស់ Andrew Ochoa ស្ថាបនិក Waverly Labs (អង់គ្លេស) និងស្ត្រីសញ្ជាតិបារាំង ជាអតិថិជនម្នាក់៖