កប់ៗ iPhone 7 Plus អាច​មាន​រ៉េម​ទំហំ​ធំ​ដល់ម្លឹង ចឹង​ប្រាកដ​ជាដំនើរ​ការ​លឿន​អស់​ស្ទះ!

តាមការវិភាគកាលពីឆ្នាំទៅ មុនពេលដាក់បង្ហាញ iPhone 6s និង 6s Plus គឺពិតជាបានក្លាយជាពិតមែន រហូតមកដល់ពេលនេះ ការវិភាគ និងពាក្យចចាមអារ៉ាម បានចាប់ផ្តើមចេញផ្សាយទៀតហើយ ជាមួយវត្តមានលើ iPhone 7 និង 7 Plus ដែលនឹងដាក់បង្ហាញនាខែកញ្ញាខាងមុខនេះ។

យោងតាមការវិភាគផ្នែក Ming-Chi Kuo នៅក្រុមហ៊ុន KGI Securities បានជឿជាក់ថា iPhone 7 Plus ជំនាន់ក្រោយ មិនត្រឹមតែមានកាមេរ៉ាក្រោយចំនួន 2 នោះទេ សូម្បីតែរ៉េម ដែលបំពាក់មកជាមួយក៏មានទំហំដល់ 3GB ដែរ នេះពិតជាការផលិតថ្មីដ៏អស្ចារ្យ ហើយច្បាស់ជាមានការពេញចិត្តច្រើនពីសំណាក់អ្នកគាំទ្រខ្លាំងជាងមុនទៅទៀត។

កប់ៗ iPhone 7 Plus អាច​មាន​រ៉េម​ទំហំ​ធំ​ដល់ម្លឹង ចឹង​ប្រាកដ​ជាដំនើរ​ការ​លឿន​អស់​ស្ទះ!

យើងអាចដឹង ថារ៉េមត្រឹមទំហំ 1GB អាចដំនើរការបានយ៉ាងរលូនលើប្រព័ន្ធប្រតិបត្តិការ iOS ចុះទម្រាំដល់រ៉េមទំហំ 3GB ទៀតនោះ ច្បាស់ដើរដំនើរការ គ្មានទាស់ ជាពិសេសអ្នកចូលចិត្តប្រើប្រាស់កម្មវិធីធំៗ អាចនឹងដំនើរការកាន់តែលឿននៅពេលប្រើប្រាស់ តែយើងក៏មិនហ៊ាននិយាយថានេះជាការពិតដែរ ហើយនេះគ្រាន់តែស្ថិតក្នុងការវិភាគតែប៉ុណ្ណោះ ៕

កប់ៗ iPhone 7 Plus អាច​មាន​រ៉េម​ទំហំ​ធំ​ដល់ម្លឹង ចឹង​ប្រាកដ​ជាដំនើរ​ការ​លឿន​អស់​ស្ទះ!

ប្រភពៈ cambo-report