«តែ»ថ្លៃជាងគេបំផុតលើលោក មានតម្លៃថ្លៃជាងមាស ៣០ ដង

6 Videos


ទឹក«តែ»មួយប៉ាន់តម្លៃ ១ ម៉ឺនដុល្លារ ពិតជាមហាថ្លៃណាស់ ប៉ុន្តែតម្លៃតែបែបនេះគឺពិតជាមានសម្រាប់អ្នកនិយមពិសាទឹកតែដែលជាអ្នកមានទ្រព្យស្តុកស្តម្ភ ។

«តែ»ថ្លៃជាងគេបំផុតលើលោក មានតម្លៃថ្លៃជាងមាស ៣០ ដង

ទឹក«តែ»មួយប្រភេទឈ្មោះ Da Hong Pao គឺជាតែដ៏កម្រមួយដែលក្នុងទម្ងន់មួយក្រាមគឺមានតម្លៃ ១៤០០ ដុល្លារឯណោះគឺមានតម្លៃ ៣០ ដងថ្លៃជាងមាសទៅទៀត ។លោក Xiangning Wu គ្រូឯកទេសខាង«តែ»នៅក្នុងប្រទេស ចិន បានឲ្យដឹងថា« តែ» Da Hong Pao គឺជា«តែ»ដ៏ម្រមួយដែលមានសមាសធាតុក្នុងទឹក«តែ»ដ៏ល្អឯកគ្មានពីរលើលោក ហើយដើម«តែ» នេះដុះនៅលើភ្នំ Wuyi ក្នុងខេត្ត Fujian ប្រទេសចិន ។ ត្រួយ«តែ»នេះអាចដុះបានដោយសារទឹកដោះពពែដែលស្រក់លើដើម«តែ» ឬអ្នកដាំត្រូវយកទៅជូតប្រោះលើស្លឹក«តែ» ។ ក្រោយពេលបេះរួចរួយ«តែ»នេះ ត្រូវបានយកទៅហាលឲ្យស្ងួត រួចរក្សាទុកយកក្លិនរហូតដល់ទៅ ៨០ ឆ្នាំឯណោះ ។

«តែ»ថ្លៃជាងគេបំផុតលើលោក មានតម្លៃថ្លៃជាងមាស ៣០ ដង

បើតាមរឿងព្រេងបានឲ្យដឹងថា «តែ» Da Hong Pao មានគុណសម្បត្តិថ្នាំពេទ្យច្រើន ។ ជាក់ស្តែងកាលពីក្នុងសម័យរាជវង្ស មីង (Ming) ព្រះមាតារបស់អធិរាជគ្រងទឹកដីក្នុងជំនាន់នោះបានធ្លាក់ខ្លួនឈឺតែត្រូវបានព្យាបាលជាសះស្បើយដោយទឹក«តែ»ប្រភេទនេះ ។បើទោះជាវាមានតម្លៃថ្លៃដូច្នេះក្តី នៅតំបន់ Wuyishan «តែ»ប្រភេទនេះ អាចមានតម្លៃត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូសម្រាប់«តែ»ធម្មតាដែលមិនបានរក្សារហូតដល់ទៅ៨០ឆ្នាំនោះ។«តែ» ប្រភេទនេះក៏កំពុងទទួលប្រជាប្រិយភាពនៅក្រៅប្រទេសចិនផងដែរ ។

គួររំឭកដែរថាកាលពីឆ្នាំ ១៨៤៩ លោក Robert Fortune អ្នកជំនាញផ្នែករុក្ខជាតិមកពីប្រទេសអង់គ្លេសបានធ្វើដំណើរទៅខេត្ត Wuyishan ដើម្បីសិក្សាពីគ្រាប់ពូជដើម«តែ»មួយនេះរួចយកទៅដាំនៅក្នុងប្រទេសឥណ្ឌានិងបានលាយ«តែ»ប្រភេទនេះ ជាមួយតែដ៏កម្រមួយទៀតនៅក្នុងប្រទេសឥណ្ឌា ហើយក៏ទទួលបានការពេញនិយមនិងបង្កើតជំនួញពីស្លឹក«តែ» ប្រភេទនេះដោយអាចរកចំណូលបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ។

«តែ»ថ្លៃជាងគេបំផុតលើលោក មានតម្លៃថ្លៃជាងមាស ៣០ ដង

គួរឲ្យសោកស្តាយពូជដើម«តែ»ប្រភេទនេះជិតផុតពូជអស់ហើយ ។ វាមានអាយុជាង ៣៥០ ឆ្នាំមកហើយដោយដើម«តែ»ចុងក្រោយត្រូវបានប្រមូលផលកាលពីឆ្នាំ ២០០៥ ហើយគេមិនឃើញវាដុះឡើងវិញទៀតនោះទេ ។
ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ភ្លក្សរសជាតិទឹក«តែ» Da Hong Pao ដ៏កម្រមួយនេះមុនពេលវាអស់ជីវិតលើលោកអ្នកនៅតែអាចរកវាបាននៅលើបញ្ជីឈ្មោះមុខម្ហូបនៅហាង Royal China Club នៅក្នុងទីក្រុង London ដែលវាមានតម្លៃប្រមាណជា ២៥០ ដុល្លារក្នុងមួយប៉ាន់តូចចំណុះពិសាបាន ៤ ពែងតូចៗតែប៉ុណ្ណោះសម្រាប់មនុស្ស ៤ នាក់ ៕ សុផល