វិធី​អប់​ប្រអប់ជើង​ឱ្យ​សខ្ចី​ទន់​រលោង​ដូច​ស្បែក​ទារក

6 Videos


ប្រអប់ជើងអាចជាផ្នែកដែលស្ត្រីមើលរំលងភ្លេចគិតថែទាំឱ្យបានដិតដល់ ។ ប្រអប់ជើងក៏ដូចជាប្រអប់ដៃដែរគឺជាចំណែកមួយនៃភាពទាក់ទាញរបស់ស្ត្រីថាទៅមើល៍បើប្រអប់ជើងអ្នកខ្មៅស្រអាប់តើពាក់ស្បែកជើងសង្រែកឬស្បែក ជើងជំពាមម៉េចនឹងសមស្អាតទៅ ? សម្បុរស្បែកជើងស្រអាប់ស្ងួតបែកប្រេះកែងជើងនិងក្រចកស្រួយពិតជាប៉ះពាល់ដល់សម្រស់និងសុខភាពជើង អាចមានការឈឺចាប់ហើយថែមទាំងធ្វើឱ្យមានអារម្មណ៍មិនស្រួលខ្លួនចេះតែទើសៗទៀត។ ជាការចាំបាច់ណាស់ប្រអប់ជើងក៏ត្រូវការថែទាំដែរ ព្រោះថាសរីរាង្គនេះមានភាពចុករួយ នឿយហត់ក្រោយពីការរងសម្ពាធទម្ងន់ទាំងមូលនៃដងខ្លួនដែលត្រូវដើរចុះដើរឡើងពេញមួយថ្ងៃ ។ យើងសូមណែនាំវិធីងាយៗដែលអ្នកអាចរក្សាទាំងសុខភាពជើង ដោយមិនចាំបាច់ចំណាយច្រើននិងជួយឱ្យស្បែកជើងប្រែជាស្អាតសទន់រលោងស័ក្តិសមសម្រាប់ស្បែកជើងគ្រប់ប្រភេទ ។

វិធី​អប់​ប្រអប់ជើង​ឱ្យ​សខ្ចី​ទន់​រលោង​ដូច​ស្បែក​ទារក

គ្រឿងផ្សំ ៖
១-ទឹកដោះគោ
២). បេកឃីងសូដា

វិធីធ្វើ ៖
– ត្រូវការទឹកដោះគោ ២ទៅ៤ពែង សម្រាប់ត្រាំជើង (កម្តៅឱ្យក្តៅឧណ្ហៗជាមុនសិន) ។
– ត្រាំទឹកដោះគោប្រមាណ ៥ ទៅ១០ នាទី រួចបន្ថែមបេកឃីងសូដាក្នុងបរិមាណសមល្មមសម្រាប់មកដុសខាត់ស្បែកប្រអប់ជើងឱ្យសព្វ ។
– បន្ទាប់មកលាងប្រអប់ជើងដោយប្រើទឹកក្តៅឧណ្ហៗ រួចលាបគ្រីមផ្តល់សំណើមជាការស្រេច ៕ លក្ខិណា