រុក្ខជាតិ ៦ យ៉ាង​គួរ​ដាំ​ក្នុង​បន្ទប់​គេង​ដើម្បី​ជំនួយ​សុខភាព

6 Videos


អាកាសធាតុប្រួលប្រែអារម្មណ៍ក៏ផ្លាស់ប្តូរទៅតាមបរិយាកាសដែរហេតុដូចនេះស្ត្រីមេផ្ទះអាចធ្វើការតុបតែងផ្ទះតាមវិធីធម្មជាតិដើម្បីបន្ធូរអារម្មណ៍របស់សមាជិកគ្រួសារបានមួយកម្រិត ។ ការដាំដំណាំតាមផ្ទះក៏ជាគំនិតល្អមួយដែលគួរសាកល្បងដូចជាដាំផ្កា បន្លែ ផ្លែឈើ ជី ស្លឹកគ្រៃ ជាដើម សម្រាប់លម្អ ការងារពេលទំនេរក៏ដូចជាចូលរួមលើកស្ទួយបរិស្ថានបៃតងផងដែរ។ ស្របពេលជាមួយគ្នានេះតើអ្នកមានដឹងទេរុក្ខជាតិមួយចំនួនអាចជួយដល់សុខភាពបានដោយជួយសម្អាតជាតិពីខ្យល់អាកាសក្នុងផ្ទះដូចជា រុក្ខជាតិទាំង ៦ ខាងក្រោមនេះ ៖

រុក្ខជាតិ ៦ យ៉ាង​គួរ​ដាំ​ក្នុង​បន្ទប់​គេង​ដើម្បី​ជំនួយ​សុខភាព

១. ដើមម្លិះលា : ក្លិនរបស់ផ្កាម្លិះមានប្រសិទ្ធភាពជួយឱ្យអ្នកគេងលក់ស្រួលនិងបង្កើនស្មារតីភ្លឺស្វាងរវាសរវៃ ។

រុក្ខជាតិ ៦ យ៉ាង​គួរ​ដាំ​ក្នុង​បន្ទប់​គេង​ដើម្បី​ជំនួយ​សុខភាព

២. ដើមឡាវិនឌ័រ : ក្លិនផ្កាឡាវិឌ័រជួយកាត់បន្ថយអាការតានតឹងនិងស្ត្រេស កាត់បន្ថយចង្វាក់បេះដូងជួយឱ្យគេងលក់ស្រួល និងជួយឱ្យក្មេងតូចប្រែជាមិនសូវរករឿង។

រុក្ខជាតិ ៦ យ៉ាង​គួរ​ដាំ​ក្នុង​បន្ទប់​គេង​ដើម្បី​ជំនួយ​សុខភាព

៣. ដើមផ្កាRosemary : ស្ថិតក្នុងពពួករុក្ខជាតិក្លិននិងជួយបង្កើនការចងចាំ និងបន្សុទ្ធខ្យល់អាកាសក្នុងបន្ទប់ ។

រុក្ខជាតិ ៦ យ៉ាង​គួរ​ដាំ​ក្នុង​បន្ទប់​គេង​ដើម្បី​ជំនួយ​សុខភាព

៤. ដើមប្រទាលកន្ទុយក្រពើ :  ដើរតួជាភ្នាក់ងារសម្អាតនិងបង្កើនគុណភាពខ្យល់អាកាសដោយបង្កើតអុកស៊ីហ្សែនបរិសុទ្ធ។

រុក្ខជាតិ ៦ យ៉ាង​គួរ​ដាំ​ក្នុង​បន្ទប់​គេង​ដើម្បី​ជំនួយ​សុខភាព

៥. វល្លិ៍ Ivy : ជាប្រភេទវល្លិ៍ផ្កាដែលគេចូលចិត្តដាំជាម្លប់ឱ្យវារលើរបងឬរនាំង។ វល្លិ៍ប្រភេទនេះមានចេញផ្កាស្រស់ស្អាតគួរឱ្យគយគន់ និងមានប្រសិទ្ធភាពការពារអ្នកមានអាការអាលែកហ្ស៊ីឬមានជំងឺសួត។

រុក្ខជាតិ ៦ យ៉ាង​គួរ​ដាំ​ក្នុង​បន្ទប់​គេង​ដើម្បី​ជំនួយ​សុខភាព

៦. រុក្ខជាតិពស់ : ក៏ជាប្រភេទរុក្ខជាតិផ្កាដែរ ដែលមានប្រភពមកពីអាហ្វ្រិកខាងលិច។ គួរដាំរុក្ខជាតិនេះក្នុងផ្ទះព្រោះថាវាជួយកាត់បន្ថយការឈឺក្បាល ក្រហាយភ្នែកនិងបញ្ហាផ្លូវដង្ហើមជាពិសេសវាជួយបង្កើនថាមពលរាងកាយទាំងស្រុងបានមួយកម្រិត ៕ លក្ខិណា

រុក្ខជាតិ ៦ យ៉ាង​គួរ​ដាំ​ក្នុង​បន្ទប់​គេង​ដើម្បី​ជំនួយ​សុខភាព