១០ ចំណុច​ជួយ​ឱ្យ​ស្ត្រី​ដែលមាន​ផ្ទៃពោះ គេង​លក់​ស្រួល

6 Videos


នៅពេលស្ត្រីពពោះ វានឹងពិបាកគេងដែលធ្វើឱ្យស្ត្រីអស់កម្លាំងខ្លាំង ។ ស្ត្រីមួយចំនួនតែងមានបញ្ហារមួលក្រពើត្រង់ជើង ឬ ក្រហាយក្នុងក្រពះនៅពេលគេងយប់  ។ បើស្ត្រីនៅតែមានបញ្ហានេះ គួរសាកល្បងអនុវត្តវិធីដូចខាងក្រោម ៖

១០ ចំណុច​ជួយ​ឱ្យ​ស្ត្រី​ដែលមាន​ផ្ទៃពោះ គេង​លក់​ស្រួល

១ – ហាត់ប្រាណជាប្រចាំ
តាមការសិក្សាបង្ហាញថា ការហាត់ប្រាណបន្តិចបន្តួចជាប្រចាំយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ ដូចជា ដើរតិចៗ ហាត់យោហ្គា ឬ ហែលទឹក អាចជួយស្ត្រីឱ្យគេងលក់ស្រួល ។

១០ ចំណុច​ជួយ​ឱ្យ​ស្ត្រី​ដែលមាន​ផ្ទៃពោះ គេង​លក់​ស្រួល

២ – សម្រាកនៅក្រោយអាហារពេលល្ងាច
ត្រូវហាត់អនុវត្តសកម្មភាពសម្រាកតិចតួចនៅក្រោយអាហារពេលល្ងាច ដូចជា អានសៀវភៅ សរសេរអក្សរ ស្តាប់ចម្រៀង និង ឱ្យស្វាមីជួយម៉ាស្សាបន្តិចបន្តួច គឺអាចជួយឱ្យស្ត្រីគេងឆាប់លក់ ។

៣ – កុំទម្លាប់មើលទូរទស្សន៍នៅ ពេលយប់
អ្នកត្រូវទម្លាប់សម្រាកអារម្មណ៍ខ្លះៗទើបជាការប្រសើរ អ្នកមិនគួរទម្លាប់មើលទូរទស្សន៍ ឬ ប្រើកុំព្យូទ័រនៅមុនពេលចូលគេងនោះទេ អ្នកគួរបិទគ្រឿងអេឡិចត្រូនិកនេះយ៉ាងហោចណាស់ឱ្យបានមួយម៉ោងមុនពេលចូលគេង ។

៤ – ត្រូវមានខ្នើយគ្រប់គ្រាន់
បើអ្នកមានខ្នើយច្រើនក្នុងបន្ទប់គេង ឬ បន្ទប់ទទួលភ្ញៀវ គឺអាចជួយឱ្យអ្នកសម្រាកបានស្រួលរាល់ឥរិយាបថគ្រប់ពេល ។ ប្រសិនបើស្ត្រីមានបញ្ហាអាស៊ីដក្នុងក្រពះច្រាលខ្លាំងបណ្តាលឱ្យចុក អ្នកអាចប្រើខ្នើយទប់ខ្នង ចង្កេះ និង ទ្រាប់ទប់បរិវេណពោះម្តងម្កាលដើម្បីបន្ថយអាការក្រហាយពេលអង្គុយ ។

៥ – ត្រូវទម្លាប់គេងផ្អៀង
ការទម្លាប់គេងផ្អៀងទៅខាងឆ្វេងគឺអាចចាត់ទុកថា ជាឥរិយាបថប្រសើរសម្រាប់ម្តាយ និង ទារកក្នុងផ្ទៃ ប៉ុន្តែវាក៏មិនតម្រូវឱ្យអ្នកត្រូវគេងបែបនេះពេញមួយយប់នោះដែរ ។ អ្នកអាចធ្វើការផ្លាស់ប្តូរឥរិយាបថខ្លះៗ គឺអ្នកគ្រាន់តែចងចាំថា មិនត្រូវគេងផ្ងារយូរពេកនោះទេ ។

៦ – រក្សាសីតុណ្ហភាពត្រជាក់ក្នុងបន្ទប់
តាមការសិក្សាបានឱ្យដឹងថា ការរក្សាសីតុណ្ហភាពក្នុងបន្ទប់ឱ្យបានត្រជាក់សមល្មម ឬ មិនក្តៅស្អុះខ្លាំងពេក គឺអាចជួយឱ្យស្ត្រីមានផ្ទៃពោះគេងលក់ស្រួលខ្លួន ។

៧ – ពិសានំបន្តិចមុនពេលគេង
ដើម្បីចៀសវាងអាការរកកលចង់ក្អួត និង កុំឱ្យមានកង្វះជាតិស្ករក្នុងឈាមស្ត្រីពពោះអាចពិសាអាហារសម្រន់បន្តិចបន្តួចដែលសម្បូរដោយអាហារូបត្ថម្ភនៅមុនពេលចូលគេង ។

៨ – ចៀសវាងការផឹកទឹកច្រើននៅក្រោយម៉ោង ៧ យប់
ស្ត្រីអាចផឹកទឹកច្រើនបានចាប់តាំងពីព្រឹកដល់ព្រលប់ និង បន្ថយការផឹកទឹកច្រើនពេកនៅក្រោយ អាហារពេលល្ងាច ព្រោះវាអាចជាការរំខានដំណេក ពេលស្ត្រីទៅបន្ទោបង់នៅពេលយប់នោះ ។

៩ – ពិសាអាហារឱ្យបានសមរម្យ
ស្ត្រីពពោះត្រូវចេះជ្រើសរើសប្រភេទអាហារដែលល្អសម្រាប់សុខភាព គឺត្រូវគិតថា អាហារប្រភេទណាខ្លះដែលត្រូវពិសានោះ មិនត្រូវពិសាអាហារណាដែលហឹរពេក ឬ ប្រភេទជាអាហារចៀនឡើយ ព្រោះវាអាចប៉ះពាល់ដល់ក្រពះ និង គេងមិនលក់នៅពេលយប់ ។

១០ ចំណុច​ជួយ​ឱ្យ​ស្ត្រី​ដែលមាន​ផ្ទៃពោះ គេង​លក់​ស្រួល

១០ – ពិភាក្សាជាមួយអ្នកធ្លាប់មានបទពិសោធ
អ្នកអាចពិភាក្សាជាមួយម្តាយរបស់អ្នក ឬ មិត្តភក្តិរបស់អ្នកដែលធ្លាប់មានកូនមុនអ្នក អំពីបញ្ហាគេងមិនលក់នៅពេលពញេះ ។ បើអាចអ្នកក៏គួរទៅរកគ្រូពេទ្យជំនាញ បើសិនជាបញ្ហាគេងមិនលក់នៅអូសបន្លាយយូរ និង សាកល្បងគ្រប់វិធីហើយ តែនៅមិនទទួលបានផលអ្វីនោះ ៕

                                                                      សុផល