មើល​វីដេអូ​នេះហើយ អ្នកនឹង​សម្រេចចិត្ត​ជាថ្មី​ចំពោះ​ទៀន​ក្រអូប​

6 Videos


តើអ្នកចូលចិត្តទៀនក្រអូបដែរទេ ? ពិតហើយមនុស្សមួយចំនួនបានដុតទៀនក្រអូបនៅក្នុងគេហដ្ឋានជាប្រចាំនិងនៅក្នុងឱកាសពិសេសអ្វីមួយឬនៅក្នុងឱកាសពិសារអាហារពេលល្ងាចបែបរ៉ូមែនទិក ។

មើល​វីដេអូ​នេះហើយ អ្នកនឹង​សម្រេចចិត្ត​ជាថ្មី​ចំពោះ​ទៀន​ក្រអូប​

សម្រាប់មនុស្សខ្លះយល់ថាក្លិននៃទៀនដែលបានដុតនោះបង្កើតបរិយាកាសស្ងប់ស្ងាត់បរិយាកាសរីករាយនិងជួយលួងលោមអារម្មណ៍នៅពេលមានភាពតានតឹង ។

ទោះជាយ៉ាងនេះក្តី តើអ្នកនៅបន្តប្រើវាដែរទេប្រសិនបើអ្នកដឹងថាវាអាចប៉ះពាល់ដល់សុខភាពអ្នកនោះ ? អ្នកអាចនឹងគិតឡើងវិញបាន ។ យោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថាក្លិនទៀនដែលបានមកពីការដុតបែបនេះបញ្ចេញនូវសារធាតុគីមីជាច្រើនប៉ះពាល់ដល់សុខភាពមនុស្សជាខ្លាំងព្រោះវាត្រូវបានផលិតឡើងដោយសារការបន្ថែមជាតិគីមីទៅលើក្លិននៃគ្រឿងផ្សំរបស់វា ដែលត្រូវបានគេស្គាល់ថាលីម៉ូណែន (limonene)។

សារធាតុ លីម៉ូណែននេះ ជាសារធាតុមួយផ្តល់ក្លិនប៉ុន្តែនៅពេលអ្នកដុតវាទៅវានឹងបំផ្លែងទៅជាសារធាតុ ហ្វម៉ល់ឌីហីុដ (formaldehyde) ដែលជាសារធាតុពុលមានកម្រិតខ្ពស់បំផុត ។ សារធាតុនេះជាសារធាតុមួយដែលត្រូវបានគេស្គាល់ថា ជាសារធាតុពុលខ្លាំងអាចប៉ះពាល់ដល់ប្រព័ន្ធផ្លូវ ដង្ហើមធ្វើឲ្យអ្នកឈឺក ឈាមច្រមុះ ក្អក រលាកបំពង់ក និង រមាស់ភ្នែក ជាដើម  ។  សុផល
អ្នកអាចទស្សនាវីដេអូខាងក្រោម៖