បុរស​ម្នាក់​បើកម៉ូតូ​មិន​ប្រយ័ត្ន ទៅបុក​ដើម​ប្ញ​ស្សី​នៅលើ​រថយន្ត​បណ្តាល​ឲ្យ​ធ្លាយ​ទ្រូង​ពី​ម្ខាង​ទៅ​ម្ខាង​គួរ​ឲ្យ​រន្ធត់​ (Video Inside)

បុរសម្នាក់បានមានសំណាងបានរួចផុតពីអាយុជីវិត ក្រោយដើមប្ញស្សីដ៏មុតស្រួចមួយដើម បានចាក់ទម្លុះទ្រូងរបស់គាត់ ខណៈគាត់កំពុងធ្វើដំណើរដោយជិះម៉ូតូវ៉ែស្ប៉ា ចូលកៀករថយន្តដឹកដើមប្ញស្សី តាមបណ្តោយផ្លូវមមារញឹក១កន្លែងនៅក្នុងទីក្រុង Ruijin ប្រទេសចិន កាលពីថ្ងៃទី ២៨ មេសា កន្លងមកនេះ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ដើមប្ញស្សីប្រវែងជិត ២ ម៉ែត្រ ដែលចាក់ចូលទ្រូងខុសបេះដូងរបស់បុរសខាងលើនេះ ប៉ុន្តែបានទម្លុះសួត១ក្នុងចំណោមសួរទាំងពីររបស់គាត់ ត្រូវបានក្រុមក្រុមគ្រូពេទ្យដកយកចេញដោយជោគជ័យ ។

ចំណែកកាសែត Jiangxi News និយាយថា បុរសសូមពុំបញ្ចេញឈ្មោះរូបនេះ គឺគាត់ពុំបានប្រុងប្រយ័ត្ននោះទេ នៅពេលគាត់កំពុងជិះម៉ូតូវ៉ែស្ប៉ា និងក៏ស្រាប់តែទៅបុកទម្លុះចូលដើមប្ញស្សីនៅលើរថយន្តបែបនេះតែម្តង ។

យ៉ាងណាមិញ ក្រោយពេលកើតហេតុភ្លាមៗ ក្រុមអគ្គីភ័យក្នុងតំបន់ត្រូវបានទូរស័ព្ទហៅឲ្យមកកាន់កន្លែងកើតហេតុ ដើម្បីកាត់ផ្តាច់១ផ្នែកនៃដើមប្ញស្សីនោះ ។ ហើយបុរសនេះបន្ទាប់មក ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

គ្រូពេទ្យបានបញ្ជាក់ប្រាប់ថា បុរសរងគ្រោះនេះ បានត្រូវដើមប្ញស្សីចាក់ទម្លុះសួត ប៉ុន្តែ សំណាងដែលវាពុំត្រូវចំបេះដូងគាត់ ។ ហើយដំណើរការវះកាត់ដកដើមប្ញស្សីចេញពីទ្រូងរបស់គាត់ គឺត្រូវចំណាយពេលអស់ ២ ម៉ោង ៕

បុរស​ម្នាក់​បើកម៉ូតូ​មិន​ប្រយ័ត្ន ទៅបុក​ដើម​ប្ញ​ស្សី​នៅលើ​រថយន្ត​បណ្តាល​ឲ្យ​ធ្លាយ​ទ្រូង​ពី​ម្ខាង​ទៅ​ម្ខាង​គួរ​ឲ្យ​រន្ធត់​ (Video Inside) បុរស​ម្នាក់​បើកម៉ូតូ​មិន​ប្រយ័ត្ន ទៅបុក​ដើម​ប្ញ​ស្សី​នៅលើ​រថយន្ត​បណ្តាល​ឲ្យ​ធ្លាយ​ទ្រូង​ពី​ម្ខាង​ទៅ​ម្ខាង​គួរ​ឲ្យ​រន្ធត់​ (Video Inside) បុរស​ម្នាក់​បើកម៉ូតូ​មិន​ប្រយ័ត្ន ទៅបុក​ដើម​ប្ញ​ស្សី​នៅលើ​រថយន្ត​បណ្តាល​ឲ្យ​ធ្លាយ​ទ្រូង​ពី​ម្ខាង​ទៅ​ម្ខាង​គួរ​ឲ្យ​រន្ធត់​ (Video Inside)