កូនកំលោះ​លែងលះ​កូនក្រមុំ ព្រោះ​នាង​អាឡៃតែ​ផ្ញើ​សារ​ឆ្លើយឆ្លង​ជាមួយ​មិត្តភក្តិ ជាជាង​រាត្រី​ទឹកឃ្មុំ​

រាត្រីទឹកឃ្មុំរបស់គូស្វាមីថ្មីថ្មោង១គូ បានប្រែក្លាយជារាត្រីទឹកខ្មេះ ព្រោះតែខាងកូនក្រមុំមិនអើពើនឹងរឿងរាត្រីផ្សំដំណេកទី១ ដោយអាឡៃតែងប់ងល់នឹងការផ្ញើសារឆ្លើយឆ្លងជាមួយមិត្តភក្តិទៅវិញនោះ ។

កូនកំលោះម្នាក់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានដឹកដៃប្រពន្ធថ្មីថ្មោងរបស់គាត់ ទៅក្រេបទឹកឃ្មុំនៅឯសណ្ឋាគារ ក្រោយពីពិធីមង្គលការត្រូវបានបញ្ចប់ នៅក្នុងទីក្រុង Jeddah ។

ទោះជាយ៉ាងណា នៅពេលកូនកំលោះនោះ ព្យាយាមស្និទ្ធស្នាលជាមួយកូនក្រមុំរបស់ខ្លួន, ស្រាប់តែនាងងាកខ្លួនចេញពីគាត់ ព្រោះតែកំពុងព្យាយាមឆ្លើយតបចំពោះសារជូនពរល្អពីមិត្តភក្តិ នៅលើទូរស័ព្ទដៃរបស់នាង ។

ចំណែកសាច់ញាតិខាងកូនកំលោះម្នាក់និយយាថា កូនកំលោះបានព្យាយាមខិតជិត និងបង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយប្រពន្ធថ្មីថ្មោងរបស់គាត់, ប៉ុន្តែ អ្វីៗបានធ្វើឲ្យភ្ញាក់ផ្អើល នៅពេលនាងមិនអើពើនឹងគាត់ ហើយសូម្បីមិនឆ្លើយតបទៅការទទួចអង្វររបស់គាត់ ដើម្បីឲ្យនាងឈប់ផ្ញើសារទៅកាន់មិត្តភក្តិរបស់នាងតទៅទៀតឡើយ ។

កូនកំលោះ​លែងលះ​កូនក្រមុំ ព្រោះ​នាង​អាឡៃតែ​ផ្ញើ​សារ​ឆ្លើយឆ្លង​ជាមួយ​មិត្តភក្តិ ជាជាង​រាត្រី​ទឹកឃ្មុំ​រូបតំណាងៈ កូនក្រមុំពាក់ចិញ្ចៀនឲ្យកូនកំលោះ

សាចញាតិរូបនោះបន្ថែមថា នៅពេលគាត់សួរថាតើមិត្តភក្តិរបស់នាងសំខាន់ជាងគាត់, ស្រាប់តែកូនក្រមុំនោះនិយាយថាៈ “ចា៎” បញ្ឈីចិត្តទៀតផង ។

ជម្លោះទាស់ទែងគ្នាយ៉ាងក្តៅគគុករវាងពួកគេទាំងពីរកកើតមាន, ដែលធ្វើឲ្យខាងកូនកំលោះបង្ខំចិត្តចាកចេញពីសណ្ឋាគារ ។ ហើយខណៈគាត់ដើរចាកចេញពីបន្ទប់សណ្ឋាគារ, គាត់បានប្រាប់ទៅប្រពន្ធថ្មីរូបនោះថា គាត់ចង់លែងលះ ។

ក្រោយ “រឿងនេះ” កើតឡើង ពួកគេទាំងពីរក៏បានឈានឡើងដល់តុលាការ, ហើយចៅក្រមក៏ណែនាំឲ្យពួកគេទៅគណៈកម្មាធិការផ្សះផ្សាគ្នាវិញ, ប៉ុន្តែ បុរសជាប្តីបានបដិសេធដកចេញករណីនេះ និងជំនួសដោយការលែងលះគ្នាតែម្តង ៕