ក្មេងស្រី​ជំទង់​ឥណ្ឌា​២​នាក់​ចង​.​ក​សម្លាប់ខ្លួន ក្រោយ​ត្រូវបាន​ចាប់បង្ខំ​ឲ្យ​រៀបការ​ប្រឆាំងនឹង​បំណងប្រាថ្នា​របស់​ពួកនាង​

ក្មេងស្រីអាយុ ១៩ ឆ្នាំ ពីរនាក់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានរកឃើញចង់កសម្លាប់ខ្លួនឯង បន្ទាប់ពីពួកនាងត្រូវបានបង្ខំឲ្យរៀបការប្រឆាំងទៅនឹងបំណងប្រាថ្នារបស់ពួកនាង ។

ប៉ូលីសបាននិយាយថា ពួកគេបានរកឃើញក្មេងស្រីរងគ្រោះទាំងពីរដែលមានឈ្មោះ Asha Shrikant Burud និង Swati Umesh Zanjare បានចង.កសម្លាប់ខ្លួននៅនឹងដើមឈើ ក្នុងតំបន់ព្រៃមួយ ដែលសាកសពស្ថិតសភាពហើមស្អុយក្នុងរយៈពេលច្រើនថ្ងៃមកហើយ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នាងក្រមុំទាំងពីរត្រូវបានចាប់បង្ខំឲ្យរៀបការ នៅក្នុងអំឡុងពេលនៃពិធីមង្គលធំមួយ នៅ Ambegaon នៅដើមខែនេះ ហើយពួកនាងក៏បានបាត់ខ្លួន ១០ ថ្ងៃ ក្រោយមក ។

អធិការប៉ុស្តិ៍ប៉ូលីស Ghodegaon លោក Grish Dighavkar និយាយថា ផ្អែកតាមការស៊ើបអង្កេតជំហានដំបូង, នោះពួកនាងទាំងពីរត្រូវបានគេជឿថា បានរួមគ្នាធ្វើអត្តឃាត ។

លោក Dighavkar បន្ថែមថាៈ “យើងខ្ញុំសង្ស័យថា នាងក្រមុំទាំងពីរបានបញ្ចប់ជីវិតរបស់ពួកគេ គឺព្រោះតែពួកគេត្រូវបានបង្ខំឲ្យរៀបការប្រឆាំងទៅនឹងបំណងប្រាថ្នារបស់ពួកគេ” ៕

ក្មេងស្រី​ជំទង់​ឥណ្ឌា​២​នាក់​ចង​.​ក​សម្លាប់ខ្លួន ក្រោយ​ត្រូវបាន​ចាប់បង្ខំ​ឲ្យ​រៀបការ​ប្រឆាំងនឹង​បំណងប្រាថ្នា​របស់​ពួកនាង​Asha Shrikant Burud (ស្តាំ) និង Swati Umesh Zanjare (ឆ្វេង)

  • ក្មេងស្រី​ជំទង់​ឥណ្ឌា​២​នាក់​ចង​.​ក​សម្លាប់ខ្លួន ក្រោយ​ត្រូវបាន​ចាប់បង្ខំ​ឲ្យ​រៀបការ​ប្រឆាំងនឹង​បំណងប្រាថ្នា​របស់​ពួកនាង​已关闭评论
  • 2 views
  • Hide Sidebar
    A+