ចោរ​ស្រី​អាយុ ៧៥ ឆ្នាំ ត្រូវ​ចាប់ខ្លួន​ពីបទ​បុក​ហោប៉ៅ​លួច​យក​របស់​របស់​ពី​ស្ត្រី​យ៉ាងតិច​២០​នាក់ ខណៈ​ធ្វើជា​សាក​សួររក​ទិសដៅ

ស្ត្រីចំណាស់ជនជាតិម្នាក់ ត្រូវបានចាប់ខ្លួនពីបទចោរកម្ម ក្រោយត្រូវបានចោទប្រកាន់លូកហោប៉ៅលួចយក…របស់របរស្ត្រីយ៉ាងតិច ២០ នាក់ ។

ប៉ូលីសក្នុងទីក្រុងតូក្យូ និយាយថា ពួកគេបានចាប់ខ្លួនស្ត្រីចំណាស់ម្នាក់ឈ្មោះ Tamako Sagai អាយុ ៧៥ ឆ្នាំ ក្រោយត្រូវបានចោទប្រកាន់លួចរបស់របរពីស្ត្រីៗ និងបន្ទាប់មក លក់របស់ទាំងនោះយកលុយ ។

កាលពីយប់ថ្ងៃច័ន្ទ, Sagai បានលួចទាញយករបស់របរមួយចំនួនពីក្នុងកាបូបស្ត្រីអាយុ ៨៣ ឆ្នាំ ម្នាក់ ដែលពុំស្គាល់ឈ្មោះ ក្រោយធ្វើជាសួរនាំពីទិសដៅផ្សេងៗ នៅឯស្ថានីយ៍ JR Kichijoji ។

នៅពេលសាកសួរនៅប៉ុស្តិ៍ប៉ុស្តិ៍, Sagai បានសារភាពលួចយករបស់របរពីស្ត្រីម្នាក់ ដោយនិយាយថា គាត់ត្រូវការលុយ ។ ចោរស្រីវ័យចំណាស់នេះ ក៏បានសារភាពលួចរបស់របរពីស្ត្រីជាច្រើននាក់ផងដែរ កាលពីពេលកន្លងមក ។

ចាប់តាំងពីដើមឆ្នាំនេះ, Sagai ត្រូវបានគេជឿថា បានស្ថិតនៅពីក្រោយអំពើចោរកម្មនេះ យ៉ាងតិច ២០ លើក ។ យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស, Sagai ចូលកៀកនឹងស្ត្រីចំណាស់នៅទីសាធារណៈ ហើយសួរនាំពួកគេសម្រាប់ទិសដៅផ្សេងៗ ៕

ចោរ​ស្រី​អាយុ ៧៥ ឆ្នាំ ត្រូវ​ចាប់ខ្លួន​ពីបទ​បុក​ហោប៉ៅ​លួច​យក​របស់​របស់​ពី​ស្ត្រី​យ៉ាងតិច​២០​នាក់ ខណៈ​ធ្វើជា​សាក​សួររក​ទិសដៅ

  • ចោរ​ស្រី​អាយុ ៧៥ ឆ្នាំ ត្រូវ​ចាប់ខ្លួន​ពីបទ​បុក​ហោប៉ៅ​លួច​យក​របស់​របស់​ពី​ស្ត្រី​យ៉ាងតិច​២០​នាក់ ខណៈ​ធ្វើជា​សាក​សួររក​ទិសដៅ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:វប្បធម៌