បុរស​ម្នាក់​ស្លាប់​ក្រោយ​ទង្គិច​ក្បាល​ទៅនឹង​ជញ្ជាំង ខណៈ​រួមភេទ​ជាមួយ​ខ្ទើយ​ពេស្យា​

បុរសម្នាក់បានស្លាប់ ក្រោយគាត់បានទង្គិចក្បាលទៅនឹងជញ្ជាំងបន្ទប់សណ្ឋាគារ ខណៈរួមភេទជាមួយខ្ទើយពេស្យា ក្នុងអំឡុងថ្ងៃវិស្សមកាលក្នុងប្រទេសថៃ ។

ប៉ូលីសក៏ពុំទាន់បញ្ចេញឈ្មោះអ្នកទេសចររងគ្រោះ ឬ ទីកន្លែងដែលគាត់មកនៅឡើយទេ ខណៈពួកគេនៅតែកំពុងស៊ើបអង្កេតពីហេតុការណ៍នេះ ។

ទោះយ៉ាងណា ប៉ូលីសបាននិយាយថា បុរសរូបនោះអាចស្លាប់ ក្រោយបុកក្បាលនឹងជញ្ជាំង ខណៈរួមភេទជាមួយខ្ទើយពេស្យា ក្នុងបន្ទប់សណ្ឋាគារ ។

បុរស​ម្នាក់​ស្លាប់​ក្រោយ​ទង្គិច​ក្បាល​ទៅនឹង​ជញ្ជាំង ខណៈ​រួមភេទ​ជាមួយ​ខ្ទើយ​ពេស្យា​

ចំណែកសាកសពបុរសដែលមានអាយុប្រហែល ៤០ ឆ្នាំ នោះ ត្រូវបានរកឃើញស្ថិតក្នុងស្ថានភាពអាក្រាត នៅក្នុងបន្ទប់សណ្ឋាគារ ក្នុងទីក្រុងរមណីយដ្ឋានប៉ាតាយ៉ា (Pattaya) កាលព្រឹកថ្ងៃអាទិត្យ កន្លងមកនេះ ។

តាមរយៈបណ្តារូបភាពត្រូវបានបង្ហោះចូលអ៊ីនធើរណេត បានបង្ហាញឲ្យខ្ទើយអាយុ ២២ ឆ្នាំ តែងខ្លួនជាស្រីក្នុងសម្លៀកបំពាក់អាវទ្រនាប់ និងសំពត់ខ្លី ឈរនៅក្បែរសាកសពអាក្រាត ។

ប៉ូលីសត្រូវបានហៅមកកាន់កន្លែងកើតហេតុនៅវេលាម៉ោង ៥ និង ០០ នាទី ព្រឹក ។ ហើយខ្ទើយពេស្យានោះបានប្រាប់មន្ត្រីប៉ូលីសថា អ្នកទេសចរដែលផឹកស្រាវឹងនោះ បានចំណាយលុយ ៣,០០០ បាត (៨៥ ដុល្លារ) សំរាប់រួមភេទជាមួយខ្លួន ។

ខ្ទើយរូបនោះនៅបានអះអាងថា បុរសរងគ្រោះបានទង្គិចក្បាលជាមួយជញ្ជាំង ក្នុងអំឡុងពេលសិច ហើយក្រោយមក គាត់ក៏បានដួលទៅកម្រាល ។ ការធ្វើកោសល្យវិច័យត្រូវបានអនុវត្ត ដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃការស្លាប់របស់បុរសនោះផងដែរ ៕
បុរស​ម្នាក់​ស្លាប់​ក្រោយ​ទង្គិច​ក្បាល​ទៅនឹង​ជញ្ជាំង ខណៈ​រួមភេទ​ជាមួយ​ខ្ទើយ​ពេស្យា​