IF I Stay (ភាគ​ទី​៥)

ភាគទី៥
ខ្ញុំ​បាន​បញ្ចប់​ការ​អត់ធ្មត់​​ដើរ ដូរ​មក​ជា​រត់​​តាម​គាត់​ កាត់​ទ្វារ​ពីរ​ជាន់ កន្លែង​ Adam ​និង​Kim​កំពុង​ឈ្លោះ​ប្រកែក​ជាមួយ​ភ្នាក់ងារ​សណ្ដាប់​ធ្នាប់។
ភ្នាក់ងារ​សណ្ដាប់ធ្នាប់​សម្លឹង​មើល​អ្នកគ្រូ​ពេទ្យ​៖
«ខ្ញុំ​ប្រាប់​ពួក​គេ​ហើយ​ថា​មិន​អាច​ចូល​មក​ទី​នេះ​បាន​ទេ!»
តែ​អ្នក​គ្រូ​ពេទ្យ​នោះ​ក៏​បក់​ដៃ​ឱ្យ​គាត់​ចេញ​ទៅ​វិញ។
«មាន​អី​ឱ្យ​ខ្ញុំ​ជួយ​ទេ ក្មេង​ប្រុស​?»
គាត់​សួរ​ទៅ​Adam​ដោយ​សំឡេង​ខឹង​សម្បារ និង​អស់​ការ​អត់​ធ្មត់​។ Adam​សម្រួល​បំពង់​ក ហើយ​តប​វិញ៖
«ខ្ញុំ​ចង់​ចូល​ទៅ​មើល​អ្នក​ជំងឺ!»
គេ​និយាយ​ដោយ​ចង្អុល​ទៅ​កាន់​ទ្វារ​ដែល​រារាំង​គេ​ពី​បន្ទប់​ ICU
«ខ្ញុំ​ខ្លាច​តែ​វា​មិន​អាច​!»
«តែ​នាង​ជា​មិត្ត​ស្រី​របស់​ខ្ញុំ​ Mia នាង​ជា…»
«នាង​ត្រូវ​គេ​ថែ​ទាំ​យ៉ាង​ល្អ​ហើយ​»
អ្នក​គ្រូ​ពេទ្យ​នោះ​និយាយ​កាត់​។
«ខ្ញុំ​យល់​រឿង​នេះ ហើយ​ខ្ញុំ​ក៏​អរគុណ​សម្រាប់​រឿង​នេះ​ដែរ!»
Adam​និយាយ គេ​កំពុង​ព្យាយាម​និយាយ​ស្រួល​បួល​ជាមួយ​អ្នក​គ្រូ​ពេទ្យ ឱ្យ​ស្ដាប់​ទៅ​ដូច​មនុស្ស​ចាស់ទុំ​ ប៉ុន្តែ​ខ្ញុំ​ចាប់អារម្មណ៍​ត្រង់​​សំឡេង​បន្ថែម​របស់​គេ​៖
«តែ​ខ្ញុំ​​នៅ​តែ​ត្រូវ​ការ​មើល​នាង​!»
«សុំទោស​កូន​ប្រុស​! ការ​ចូល​មើល​អ្នក​ជំងឺ​ត្រូវ​បាន​រឹត​បន្តឹង​​!»
ខ្ញុំ​ឮ ​Adam​ ដង្ហក់​។
ខ្ញុំ​ចង់​ការពារ​គេ ហើយ​ក៏​ចង់​ការពារ​អ្នក​គ្រូ​ពេទ្យ​ដែរ ខ្លាច ​Adam ​ធ្វើ​អី​លើ​គាត់។

 

​ខ្ញុំ​ប្រឹង​ទៅ​រក​គេ​ដោយ​សភាវគតិ​ ទោះ​បី​ខ្ញុំ​មិន​អាច​ប៉ះពាល់​គេ​ក៏​ដោយ​។ ប៉ុន្តែ​គេ​កំពុង​បែរ​ខ្នង​ដាក់​ខ្ញុំ​។ ស្មា​គេ​ចាប់​ផ្ដើម​ឡើង​កោង ហើយ​ជើង​គេ​ឡើង​រេ​ចុះ​ឡើង​​។
Kim​ ដែល​កំពុង​សំកាំង​នៅ​ក្បែរ​ជញ្ជាំង​ ប្រែ​ជា​មក​នៅ​ក្បែរ​ៗAdam​ ភ្លាម​ៗ​។ ដៃ​របស់​នាង​​កំពុង​នៅ​ជុំវិញ​ Adam​ ហើយ ​បែរ​ទៅ​រក​អ្នក​គ្រូ​ពេទ្យ​ ដោយ​ខ្សែភ្នែក​ដ៏​មាន​កំហឹង​៖
«អ្នក​គ្រូ​មិន​យល់​អារម្មណ៍​គេ​ទេ​!» នាង​ស្រែក​បាន​ប៉ុណ្ណេះ​ហើយ​ក៏​យំ​។
«ត្រូវ​ការ​ឱ្យ​ខ្ញុំ​ហៅ​សន្តិសុខ​ទេ?» អ្នក​គ្រូពេទ្យ​សួរ​។
Adam​បក់​ដៃ​​ហើយ​ខ្សឹប​ប្រាប់​Kim​ថា​ កុំ​​អី ដូច្នេះ​Kim​ក៏​មិន​ស្រែក​​អ្វី​ទៀត​ទាំង​អស់។
​នាង​មិន​និយាយ​អ្វី​ ហើយ​ទាញ​ដៃ​Adam​ដាក់​ជុំវិញ​ស្មា​នាង និង​ជួយ​គ្រាហ៍​គេ​ទៅ។ ​​
ខ្ញុំ​ធ្លាប់​ប្រាប់Kim​ពី​រឿង​ខ្ញុំ​ និង​Adam​ គ្រាន់​តែ​មិន​បាន​លម្អិត​ពី​រឿង​យើង​ធ្លាប់​ថើប​គ្នា​ទេ។ តែ​មួយ​សប្ដាហ៍​ក្រោយ​មក ក្រោយ​ពី​ការ​ថើប​ប៉ុន្មាន​ដង​ក្រោយ​មក​ទៀត ខ្ញុំ​និង​Kim​បាន​ទៅ​និយាយ​គ្នា​លេង​ពី​រឿង​នេះ​នៅ​ហាង​កាហ្វេ​មួយ​ពេល​ចេញ​ពី​រៀន​។

 

ចុច​អាន​រឿង​​ទាំង​ស្រុង…

 

IF I Stay (ភាគ​ទី​៥)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ