Smart ឧបត្ថម្ភ​កាតាប​សិក្សា​ ២០០០ ដល់​សិស្ស​ តាម​រយៈ​ក្រសួង​អប់រំ

ក្រុមហ៊ុន Smart បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ឧបត្ថម្ភ​កាតាប​សិក្សា​ចំនួន ២០០០ ទៅ​កាន់​សាលា​បឋម​សិក្សា ១១ នៅ​តាម​ខេត្ត​កំពង់ចាម និង​កណ្ដាល ដើម្បី​លើក​ទឹក​ចិត្ត និង​គាំទ្រ​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស និង​គាំទ្រ​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា។

 

ភាគច្រើន​នៃ​សិស្ស​ដែល​ទទួល​បាន​កាតាប គឺ​សុទ្ធ​សឹង​តែ​ជា​សិស្ស​ឆ្នើម និង​មួយ​ចំនួន​ទៀត​ជា​សិស្ស​ក្រីក្រ។

 

Smart ឧបត្ថម្ភ​កាតាប​សិក្សា​ ២០០០ ដល់​សិស្ស​ តាម​រយៈ​ក្រសួង​អប់រំ

 

បេសកកម្ម​របស់ Smart មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ការ​យ៉ាង​សកម្ម​នៅ​ក្នុង​ការងារ​សង្គម ជា​ពិសេស​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា។ ផល​វិជ្ជមាន​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​កាល​ពី​ពេល​កន្លង​ទៅ​គឺ Smart បាន​សហការ​ជាមួយ​នឹង​អង្គការ UNESCO និង​ក្រសួង​អប់រំ លើ​យុទ្ធនាការ​អក្ខរកម្ម​ជាតិ ដែល​បាន​ជំរុញ​ឱ្យ​ប្រជាជន​កម្ពុជា​ចំនួន ៩២.០០០​នាក់ អាច​អាន និង​សរសេរ​បាន។

 

បន្ថែម​ពី​នេះ​ទៀត ក្រោម​កិច្ច​សហការ​ជាមួយ​អង្គការ​ស៊ីប៉ា Smart បាន​ដាក់​ពង្រាយ​បណ្ណាល័យ​ចល័ត​ចំនួន​ ២ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត និង​លើក​កម្ពស់​ដល់​ការ​អាន​នៅ​កម្ពុជា។ ជា​រៀងរាល់​ថ្ងៃ មាន​កុមារ​យ៉ាង​ហោច​ណាស់ ១០០០​នាក់ បាន​ចូលរួម​អាន​សៀវភៅ ព្រម​ទាំង​មាន​ឱកាស​បាន​ប្រើ​ប្រាស់​នូវ​ឧបករណ៍​បច្ចេកវិទ្យា​សម្រាប់​ជា​ជំនួយ​ក្នុង​ការ​សិក្សា​ផង​ដែរ។

 

លោក ថូម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart បាន​លើក​ឡើង​ថា៖ “យើង​ជឿ​ជាក់​យ៉ាង​មុតមាំ​ថា ការ​អប់រំ គឺ​ជា​គ្រឹះ​ដ៏​សំខាន់​បំផុត​សម្រាប់​ការ​ផ្លាស់​ប្តូរ​យ៉ាង​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​។ យើង​មាន​មោទនភាព ក្នុង​នាម​ជា​អ្នក​គាំទ្រ​មួយ​រូប​ដែល​បាន​ផ្តួចផ្តើម និង​សម្រេច​បាន​នូវ​ការ​លើក​កម្ពស់​វិស័យ​អប់រំ​យ៉ាង​ច្រើន ដូចជា​ សិក្ខាសាលា និង​ព្រឹត្តិការណ៍​អប់រំ​ផ្សេងៗ​។ សកម្មភាព​ទាំងអស់​នេះ បាន​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ជា​ច្រើន​ផ្លាស់​ប្ដូរ​យ៉ាង​វិជ្ជមាន ហើយ​យើង​ក៏​មិន​រុញរា​ក្នុង​ការ​បន្ត​ធ្វើ​នូវ​សកម្មភាព​ទាំង​អស់​នេះ​បន្ថែម​ទៀត​ឡើយ។ ថ្ងៃនេះ​ តាម​រយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា យើង​បាន​ឧបត្ថម្ភ​កាតាប​សិក្សា​ចំនួន ២០០០ ទៅ​ដល់​សាលារៀន​ ១១​។ ការ​ឧបត្ថម្ភ​នេះ គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​សិក្សា​វ័យ​ក្មេង​ទាំងអស់​ឲ្យ​ខិតខំ​បន្ត​ការ​សិក្សា​សម្រាប់​ក្តី​សុបិន​របស់​ពួកគេ​ទៅ​ថ្ងៃ​មុខ”៕

 

Smart ឧបត្ថម្ភ​កាតាប​សិក្សា​ ២០០០ ដល់​សិស្ស​ តាម​រយៈ​ក្រសួង​អប់រំ

 

Smart ឧបត្ថម្ភ​កាតាប​សិក្សា​ ២០០០ ដល់​សិស្ស​ តាម​រយៈ​ក្រសួង​អប់រំ

 

Smart ឧបត្ថម្ភ​កាតាប​សិក្សា​ ២០០០ ដល់​សិស្ស​ តាម​រយៈ​ក្រសួង​អប់រំ

 

អត្ថបទ៖ ពាណិជ្ជកម្ម