សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​

ជើង​ហោះ​ហើរ​អេហ្ស៊ីប ​​MS804 ដែល​​បាន​​​​បាត់​ខ្លួន​​ក្នុង​សមុទ្រ​​មេឌីទែរ៉ាណេ​កាល​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ ថ្មី​ៗ​នេះ​ត្រូវ​បាន​​​​ក្រុម​អ្នក​​​​រុករក​​​​បាន​បង្ហាញ​ពី​បំណែក​​ និង​សម្ភារៈ​មួយ​ចំនួន​​នៅ​ក្នុង​យន្តហោះ​ដែល​បាន​រក​ឃើញ​​។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់ BBC ។

 

សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​

 

​​យោធា​​របស់​អេហ្ស៊ីប​​បាន​បង្ហាញ​រូបភាព​​​​​​​​សម្ភារៈ​មួយ​ចំនួន​​​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ដែល​ពួក​គេ​បាន​រក​ឃើញ​​​​​​​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ដូច​ជា​ អាវ​​ពោង​ខ្យល់​ សម្ភារៈ​​ប្រើ​ប្រាស់​​ផ្ទាល់​របស់​អ្នក​ដំណើរ បំណែក​​ដែល​មាន​​​រូប​ឡូហ្គូ​​ជើង​ហោះ​ហើរ EgyptAir ។

 

តាម​សេចក្ដីរាយការណ៍​ ចំពោះ​​ក្រុម​អ្នក​រុក​រក​បាន​ឃើញ​​បំណែក​​សាក​សព​មនុស្ស​ខ្លះ​ៗ​ផង​ដែរ​រួម​ជា​មួយ​​អីវ៉ាន់​របស់​ពួក​គេ។

 

បើ​តាម​​អ្នក​ស៊ើប​អង្កេត​​ករណី​​​​​​​ជើង​ហោះ​ហើរ​ខាង​លើ លោក​ Hani Galal បាន​ប្រាប់​សារព័ត៌មាន Reuters ថា​ កម្លាំង​យោធា​​អេហ្ស៊ីប​បាន​បញ្ជូន​​​រ៉ូបូត​​​​​​​​មុជ​ទឹក​​មួយ​គ្រឿង​​ដើម្បី​ស្វែង​រក​​ប្រអប់​ខ្មៅ​ (ឧបករណ៍​​​​​​​​​​អាច​បង្ហាញ​ទិន្នន័យ​ជា​ភស្តុតាង​មួយ​ចំនួន​ពី​គ្រោះ​ថ្នាក់​កើត​មាន​ក្នុង​យន្តហោះ) ។ ក្រុម​អ្នក​រុក​រក​​សន្និដ្ឋាន​​ថា​វា​អាច​ស្ថិត​នៅ​​ក្នុង​​សមុទ្រ​ជម្រៅ ២៥០០ ទៅ​៣០០០​ម៉ែត្រ។

 

សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​

 

គួរ​រំលឹកផង​ដែរ​ថា ​ជើង​ហោះ​ហើរ​អេហ្ស៊ីប យន្តហោះ​Airbus A320 ដែល​មាន​ដឹក​អ្នក​ដំណើរ​៦៦​នាក់​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង ទៅ​កាន់​ក្រុង​ខៃរ៉ូ ប្រទេស​អេហ្ស៊ីប និង​បាន​បាត់​ខ្លួន​ពេល​ចូល​​ក្នុង​ដែន​អាកាស​អេហ្ស៊ីប​​បាន​ប្រហែល​ ១៦,០៩​គីឡូម៉ែត្រ ស្រប​ពេល​សញ្ញា​​ទី​តាំង​ជើង​ហោះ​ហើរ MS804 ចុង​ក្រោយ​គឺ​ស្ថិត​នៅ​លើ​សមុទ្រ​មេឌីទែរ៉ាណេ៕
 

សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​
 
សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​
 
សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​

 

សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​
 
សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​
 
សម្ភារៈ​ និង​បំណែក​​​យន្តហោះ​អេហ្ស៊ីប​បាត់​ខ្លួន​​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​

 

ចុចអាន៖  មន្ត្រី​អេហ្ស៊ីប​៖ ជើង​ហោះ​ហើរ MS804 បាត់​ខ្លួន​ បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​
​​​