លោក​អូបាម៉ា ដោះ​ចិញ្ចៀន​ចេញ​ ពេល​​​​​ចាប់​ដៃ​ជា​មួយ​ប្រជាជន​នៅ​វៀតណាម​

លោក​​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់​ អូបាម៉ា ដែល​កំពុង​​ស្ថិត​នៅ​​​​ទី​ក្រុង​ហាណូយ​ ក្នុង​ដំណើរ​ទស្សនកិច្ច​​បី​ថ្ងៃ​របស់​លោក​​​​​ បាន​ទទួល​ការ​ស្វាគមន៍​​ខ្លាំង​ពី​ប្រជាជន​​នៅ​​វៀតណាម។ នេះ​​បើ​តាម​សារព័ត៌មាន Vietnam Net។

 

លោក​អូបាម៉ា ដោះ​ចិញ្ចៀន​ចេញ​ ពេល​​​​​ចាប់​ដៃ​ជា​មួយ​ប្រជាជន​នៅ​វៀតណាម​

 

តាម​ប្រភព​ព័ត៌មាន​​ដដែល​បាន​ឲ្យ​ដឹង​ថា កាល​ពី​​​ល្ងាច​ម្សិល​មិញ លោក​អូបាម៉ា បាន​​​​ធ្វើ​ដំណើរ​ចេញ​ពី​សណ្ឋាគារ​​Marriott ទៅ​ទទួល​ទាន​នំ​បញ្ចុក​​សាច់​ជ្រូក​បំពង​យ៉ាង​សាមញ្ញ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​ផ្លូវ​ Le Van Huu ក្នុង​ក្រុង​ហាណូយ។ វត្តមាន​របស់​ប្រធានាធិបតី​​អាមេរិក​ក្នុង​ហាង អ្នក​ស្រី​ម្ចាស់​ហាង​បាន​​និយាយ​កំប្លែង​ថា ប្រហែល​ជា​លោក​ស្រី​អាច​ដូរ​ឈ្មោះ​ហាង​របស់​​ខ្លួន​ជា​ហាង​នំ​បញ្ចុក​ Bun Cha អូបាម៉ា បាន​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍។​​

 

ដោយ​ឡែក​អ្វី​ដែល​គេ​កត់​សម្គាល់​នោះ​គឺ ពេល​​លោក​​ប្រធានាធិបតី​អាមេរិក​បាន​ដើរ​ចេញ​ពី​ហាង​អាហារ​​ ក៏​មាន​ការ​អបអរ​ស្វាគមន៍​យ៉ាង​ច្រើន​ពី​ប្រជាពលរដ្ឋ​នៅ​វៀតណាម។ អ្វី​ដែល​គេ​បាន​ចាប់​អារម្មណ៍​ផង​ដែរ គឺ​លោក​អូបាម៉ា បាន​ដោះ​ចិញ្ចៀន​​កំពុង​ពាក់​ទុក​ អំឡុង​ពេល​ចាប់​ដៃ​ជា​​មួយ​​​ប្រជាជន​នៅ​វៀតណាម។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា អំឡុង​ពេល​​ការ​ចេញ​មក​ហូប​អាហារ​នៅ​ខាង​ក្រៅ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ខាង​លើ ភ្នាក់​ងារ​សម្ងាត់ Secret Service អាមេរិក​ក៏​បាន​​រៀប​ចំ​ប្រព័ន្ធ​ការពារ​​នៅ​អគារ​ទល់​មុខ​ហាង​​អាហារ​ខាង​លើ​ផង​ដែរ៕​

 

លោក​អូបាម៉ា ដោះ​ចិញ្ចៀន​ចេញ​ ពេល​​​​​ចាប់​ដៃ​ជា​មួយ​ប្រជាជន​នៅ​វៀតណាម​

  លោក​អូបាម៉ា ដោះ​ចិញ្ចៀន​ចេញ​ ពេល​​​​​ចាប់​ដៃ​ជា​មួយ​ប្រជាជន​នៅ​វៀតណាម​

  លោក​អូបាម៉ា ដោះ​ចិញ្ចៀន​ចេញ​ ពេល​​​​​ចាប់​ដៃ​ជា​មួយ​ប្រជាជន​នៅ​វៀតណាម​

  លោក​អូបាម៉ា ដោះ​ចិញ្ចៀន​ចេញ​ ពេល​​​​​ចាប់​ដៃ​ជា​មួយ​ប្រជាជន​នៅ​វៀតណាម​

  លោក​អូបាម៉ា ដោះ​ចិញ្ចៀន​ចេញ​ ពេល​​​​​ចាប់​ដៃ​ជា​មួយ​ប្រជាជន​នៅ​វៀតណាម​ លោក​អូបាម៉ា ដោះ​ចិញ្ចៀន​ចេញ​ ពេល​​​​​ចាប់​ដៃ​ជា​មួយ​ប្រជាជន​នៅ​វៀតណាម​

  លោក​អូបាម៉ា ដោះ​ចិញ្ចៀន​ចេញ​ ពេល​​​​​ចាប់​ដៃ​ជា​មួយ​ប្រជាជន​នៅ​វៀតណាម​

  លោក​អូបាម៉ា ដោះ​ចិញ្ចៀន​ចេញ​ ពេល​​​​​ចាប់​ដៃ​ជា​មួយ​ប្រជាជន​នៅ​វៀតណាម​

  លោក​អូបាម៉ា ដោះ​ចិញ្ចៀន​ចេញ​ ពេល​​​​​ចាប់​ដៃ​ជា​មួយ​ប្រជាជន​នៅ​វៀតណាម​

 

 
ចុចអាន៖  លោក​ អូបាម៉ា ទៅ​ដល់​វៀតណាម​​​ នឹង​ពិភាក្សា​​រឿង​លក់​អាវុធ​ និងសិទ្ធិមនុស្ស ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ vietnamnet​​​​​​​​​