ដឹង​អត់​តើ​ព្រឹត្តិការណ៍​ Euro បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​ណា​ ? ហើយ​ប្រទេស​ណា​ឈ្នះ​ពាន​មុន​គេ​ ?

ព្រឹត្តិការណ៍ UEFA European Championship ឬហៅកាត់ថា Euro គឺជាព្រឺត្តិការណ៍បាល់ទាត់ដ៏ធំមួយនៅក្នុងទ្វីបអឺរ៉ុបហើយតែងតែធ្វើឡើងរៀងរាល់៤ឆ្នាំម្ដង ដែលប្រមូលផ្ដុំប្រទេសខ្លាំងនៅក្នុងតំបន់អឺរ៉ុបដើម្បីធ្វើការប្រកួតប្រជែងគ្នា ។

ព្រឹត្តិការណ៍ Euro បានចាប់ផ្ដើមបង្កើតឡើងជាលើកដំបូងអំឡុងឆ្នាំ១៩៦០ ដែលគិតមកដល់ពេលនេះព្រឹត្តិការណ៍មួយនេះបានធ្វើឡើង១៤ដងរួចមកហើយ យ៉ាងណានៅថ្ងៃទី១០ខែមិថុនាខាងមុខនេះព្រឹត្តិការណ៍ Euro លើកទី១៥នឹងមកដល់ ដែលប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ ។

សូមបញ្ជាក់ថាក្នុងការចាប់ផ្ដើមលើកដំបូងនៅឆ្នាំ១៩៦០នោះគឺប្រទេសបារាំងទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះផងដែរ ដែលពេលនោះប្រទេសដែលឈ្នះពាន EURO មុនគេគឺសហភាពសូវៀត ( Soviet Union ) ក្រោយយកឈ្នះ២ទល់នឹង១ ប្រទេសយោហ្គោស្លាវី ( Yugoslavia ) នៅវគ្គផ្ដាច់ព្រ័ត្រ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • ដឹង​អត់​តើ​ព្រឹត្តិការណ៍​ Euro បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​ណា​ ? ហើយ​ប្រទេស​ណា​ឈ្នះ​ពាន​មុន​គេ​ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កីឡា
Tags: