Torres , Mata , Costa សុទ្ធ​តែ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​អេស្ប៉ាញ​

ថ្មីៗនេះគ្រូបង្វឹករបស់ជម្រើសជាតិអេស្ប៉ាញគឺលោក Vicente Del Bosque បានបញ្ចេញបញ្ជីឈ្មោះកីឡាករបណ្ដោះអាសន្នចំនួន២៦នាក់ដើម្បីត្រៀមប្រកួតមិត្តភាពកម្ដៅសាច់ដុំមុនព្រឹត្តិការណ៍ Euro មកដល់ ។

តែយ៉ាងណាគេសង្កេតឃើញថាក្នុងបញ្ជីឈ្មោះនោះគឺខ្សែប្រយុទ្ធ៣រូបដែលធ្លាប់មានវត្តមានពីមុនគឺ Diego Costa ( Chelsea ) , Juan Mata ( Man Utd ) , និង Fernando Torres គ្មានក្នុងបញ្ជីនោះទេ ដោយសារតែនៅរដូវកាលនេះពួកគេសុទ្ធតែធ្វើមិនសូវបានល្អទេនៅរដូវកាលនេះ ។

ដោយឡែកជំនួសវិញដោយខ្សែប្រយុទ្ធឡើងជើងរបស់ក្លឹប Athletic Bilbao គឺកីឡាករ Aritz Aduriz ដោយនៅរដូវកាលនេះគេបានស៊ុតបញ្ចូលទីបានចំនួន៣៦ក្នុងការបង្ហាញខ្លួន៥៥ប្រកួត ខណៈខ្សែប្រយុទ្ធវ័យក្មេងរបស់ Real Madrid គឺកីឡាករ Lucas Vaquez ក៏មានឈ្មោះក្នុងបញ្ជីនោះដែរ ។

ខាងក្រោមគឺជាបញ្ជីឈ្មោះកីឡាករទាំង២៦នាក់របស់អេស្ប៉ាញ ៖

អ្នកចាំទី : Iker Casillas (Porto), David De Gea (Manchester United), Sergio Rico (Sevilla)

ខ្សែការពារ : Jordi Alba, Gerard Pique, Marc Bartra (all Barcelona), Sergio Ramos, Dani Carvajal (Real Madrid), Cesar Azpilicueta (Chelsea), Juanfran (Atletico Madrid)

ខ្សែបម្រើ : Sergio Busquets, Andres Iniesta (both Barcelona), David Silva (Manchester City), Mikel San Jose (Athletic Bilbao), Koke, Saul Niguez (both Atletico Madrid), Cesc Fabregas (Chelsea), Thiago Alcantara (Bayern Munich), Isco (Real Madrid), Bruno Soriano (Villarreal)

ខ្សែប្រយុទ្ធ : Pedro Rodriguez (Chelsea), Alvaro Morata (Juventus), Aritz Aduriz (Athletic Bilbao), Nolito (Celta Vigo), Lucas Vazquez (Real Madrid)

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះជម្រើសរបស់អេស្ប៉ាញ ?

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • Torres , Mata , Costa សុទ្ធ​តែ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​អេស្ប៉ាញ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កីឡា
Tags: