ថា​ម៉េច​ ! Pique បញ្ចេញ​កាយ​វិការ​​ឌឺ​ដង​ដាក់​ Ronaldo ទៀត​ហើយ​ ( មាន​វីដេអូ )

ក្រោយពីបានក្លាយជាម្ចាស់ជើងឯក La Liga ២០១៥/២០១៦ក្រុមកីឡាកររបស់ Barcelona ក៏បានដង្ហែរក្បួនដើម្បីអបអរជ័យជំនះរបស់ពួកគេជាមួយអ្នកគាំទ្រយ៉ាងសប្បាយរីករាយ ។

យ៉ាងណាក្នុងពេលដង្ហែរក្បួនគេប្រទះឃើញខ្សែការពាររបស់ Barcelona គឺកីឡាករ Gerard Pique ដែលតែងតែឌឺដងដាក់ក្លឹប Real Madrid ជារឿយៗ បានបង្ហាញកាយវិការមួយដែលមើលទៅដូចជាឌឺដងចំពោះខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid គឺកីឡាករ Cristiano Ronaldo ។ ដោយក្នុងវីដេអូខ្លីមួយគេបានឃើញ Pique បានធ្វើកាយវិការមួយដែលទៅដូចនឹងកាយវិការរបស់ Ronaldo ពេលស៊ុតបញ្ចូលទីដែលគេតែងបានដាក់ដៃទៅមុខធ្វើឡើងចុះៗដែលបង្ហាញឲ្យអ្នកគាំទ្រមានការស្ងប់ចិត្ត ។

សូមទស្សនាវីដេអូមួយនោះទាំងអស់គ្នា ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • ថា​ម៉េច​ ! Pique បញ្ចេញ​កាយ​វិការ​​ឌឺ​ដង​ដាក់​ Ronaldo ទៀត​ហើយ​ ( មាន​វីដេអូ )已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កីឡា
Tags: