Liverpool នាំ​មុខ​មុន​តែ​ចុង​ក្រោយ​បាន​ត្រឹម​ខក​ចិត្ត​

ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពាន Europa League កាលពីយប់មិញក្លឹប Liverpool បានបរាជ័យដោយលទ្ធផល១ទល់នឹង៣ក្រោមដៃក្លឹប Sevilla ។

យ៉ាងណាក្នុងការប្រកួតនេះក្លឹប Liverpool បានបើកការនាំមុខមុននៅនាទី៣៥ដែលជាការស៊ុតបញ្ចូលទីរបស់កីឡាករ Daniel Sturridge ដែលធ្វើឲ្យអ្នកគាំទ្ររបស់ Liverpool សប្បាយចិត្តយ៉ាងខ្លាំង ។ ប៉ុន្តែចូលដល់ទី២បើកឆាកត្រឹម១នាទីពោលគឺនាទី៤៦កីឡាករ Kevin Gameiro អាចរកគ្រាប់តាមស្មើឲ្យ Sevilla មកវិញ ។

បន្ទាប់មកនៅនាទី៦៤ក្លឹប Sevilla បានធ្វើការនាំមុខវិញម្ដងដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Jorge Adujar Moreno ខណៈត្រឹម៦នាទីបន្ទាប់កីឡាកររូបនេះដដែលថែមមួយគ្រាប់ទៀតឲ្យ Sevilla កាន់កក់ក្ដៅ ខណៈលទ្ធផលនេះក៏រក្សាដល់ចប់ការប្រកួត ។

សូមបញ្ជាក់ថាគិតទាំងជ័យជំនះយប់មិញនេះក្លឹប Sevilla បានក្លាយជាក្លឹបដែលឈ្នះពានរង្វាន់ Europa League ៣ឆ្នាំជាប់គ្នា ហើយនេះបានក្លាយជាកំណត់ត្រាដ៏ល្អសម្រាប់ក្លឹប កីឡាករ ក៏ដូចជាគ្រូបង្វឹកចំពោះស្នាដៃរបស់ពួកគេ ។

អត្ថបទ ៖ វិចទ័រ


  • Liverpool នាំ​មុខ​មុន​តែ​ចុង​ក្រោយ​បាន​ត្រឹម​ខក​ចិត្ត​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កីឡា
Tags: