Real ដេញ​ថ្លៃ​តារា​ជើង​ស៊ុត​​របស់​ Juventus ប៉ុន្តែ​ត្រូវ​ Juventus បដិសេធ​ចោល​

កាលពីពេលថ្មីៗនេះមានដំណឺងថាក្លឹបជើងខ្លាំងនៅអេស្ប៉ាញ Real Madrid បានធ្វើការដេញថ្លៃលើខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹប Juventus គឺកីឡាករ Paulo Dybala ក្នុងតម្លៃប្រមាណជា៧០លានអឺរ៉ូ ។

តែយ៉ាងណាយោងតាមការចុះផ្សាយមួយរបស់គេហទំព័រ China Topix បានឲ្យដឹងថាក្លឹប Juventus បានធ្វើការបដិសេធចំពោះតម្លៃនៃការដេញថ្លៃរបស់ក្លឹប Real Madrid ចំពោះខ្សែសញ្ជាតិអាហ្សង់ទីនវ័យ២២ឆ្នាំរូបនេះហើយ ។

ដោយឡែកចំពោះសាម៊ីខ្លួនគឺកីឡាករ Paulo Dybal ឯណោះវិញបានលើកឡើងថាខ្លួនចង់បន្តស្នាក់នៅជាមួយ Juventus ផងដែរ ។

ដោយ Dybala បាននិយាយថា « ខ្ញុំសប្បាយចិត្តនៅទីនេះ ខ្ញុំស្ទើរតែមិនជឿថាខ្ញុំអាចធ្វើបានយ៉ាងល្អ ។ ដូចនេះហើយខ្ញុំចង់បន្តនៅទីនេះហើយអាចឈ្នះពាន Champion League ជាមួយក្លឹបដ៏អស្ចារ្យមួយនេះ » ។

គួរបញ្ជាក់ថា Juventus បានទិញ Dybala ពីក្លឹប Palermo កាលពីឆ្នាំ២០១៥ក្នុងតម្លៃ៣២លានអឺរ៉ូ ។ ក្នុងការស្នាក់នៅត្រឹមមួយរដូវកាលជាមួយ Juentus កីឡាករ Dybala ធ្វើបានយ៉ាងល្អដោយគេបានស៊ុតបញ្ចូលទីចំនួន២៣គ្រាប់ក្នុងការបង្ហាញខ្លួន៤៥ប្រកួតឲ្យក្លឹប Juventus ហើយគេបានរួមចំណែកជួយ Juventus ឈ្នះពាន Serie A និងពាន Supercoppa Italiana ផងដែរ ។

តោះទស្សនាសមត្ថភាពនៃការលេងរបស់គេទាំងអស់គ្នា ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • Real ដេញ​ថ្លៃ​តារា​ជើង​ស៊ុត​​របស់​ Juventus ប៉ុន្តែ​ត្រូវ​ Juventus បដិសេធ​ចោល​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:កីឡា
Tags: