៤​​ចំណុច​ដែល​ក្រុមហ៊ុនមិន​ចង់​ឃើញ​ទាល់​តែ​សោះ​នៅ​លើ​ប្រវត្តិរូប​សង្ខេប​ការងារ

អ្នកត្រូវចាំថា អ្នកដែលជ្រើសរើសប្រវត្តិរូបសង្ខេបការងារគឺតែងតែពិនិត្យមើលប្រវត្តិរូបបេក្ខជនមិនតិចជាង១០០នាក់ទេក្នុងពេលមួយដ៏ខ្លី។ ដូចនេះគេជ្រើសរើសអ្នកឲ្យចូលទៅបម្រើការងារដោយគ្រាន់តែការពិនិត្យទៅលើប្រវត្តិរូបមួយត្រួស ថាតើវាគួរឲ្យចាប់អារម្មណ៍ឬយ៉ាងណា? ដូចនេះអ្នកត្រូវដឹងថាអ្វីខ្លះដែលអ្នកគួរសរសេរនិងមិនគួរសរសេរ ។ នេះជាចំណុចដែលគេមិនចង់បានពីបេក្ខជន៖

១) មិនចង់ឃើញរឿងរ៉ាវជីវិតផ្ទាល់ខ្លួន៖ វាពិតជាមិនចាំបាច់ទេ ដែលអ្នកគួរបន្ថែមរឿងរ៉ាវក្នុងជីវិតអ្នកនោះ ព្រោះវាហាក់ដូចជាមិនពាក់ព័ន្ធនឹងការងារដែលអ្នកចង់បានទេ។ អ្វីដែលអ្នកគួរសរសេរនោះគឺ ព័ត៌មានដែលទាក់ទងនឹងបទពិសោធន៍ក៏ដូចជាជំនាញដែលស៊ីគ្នាទៅនឹងការងារដែលអ្នកចង់បាននោះទើបល្អ។

២) ប្រវត្តិរូបរញ៉េរញ៉ៃមិនរៀបរយ៖ វាអាចធ្វើឲ្យអ្នកជ្រើសរើសប្រវត្តិរូបកាន់តែស្មុគស្មាញនឹងព័ត៌មានរបស់អ្នក ដោយសារតែការពិបាករកនូវអ្វីដែលពួកគេចង់បាន។ អ្វីដែលល្អអ្នកត្រូវរៀបចំវាឲ្យកាន់តែច្បាស់ បង្ហាញអ្វីដែលអ្នកចង់ឲ្យគេដឹងពីសមត្ថភាពដែលអ្នកមាន និងសង្ខេបឲ្យមានន័យគ្រប់គ្រាន់ ងាយយល់។

៣) ជំនាញដែលអ្នកដទៃទៀតមានរួចទៅហើយ៖ អ្នកត្រូវបង្ហាញឲ្យពួកគេបានដឹងថាអ្នកមានជំនាញពិសេស ប្លែកពីគេ ដែលអ្នកដទៃគ្មានដូចអ្នក ។ ជៀសវាងការសរសេរជំនាញណាដែលអ្នកដទៃមានរួចស្រេចហើយ ព្រោះវាគ្មានអ្វីអស្ចារ្យសម្រាប់ទាក់ទាញគេឲ្យជ្រើសរើសអ្នកឡើយ។

៤) ព័ត៌មានបំផ្លើស៖ អ្នកជ្រើសរើសប្រវត្តិរូបពិតជាចង់បានព័ត៌មានដែលពិតប្រាកដ គ្មានការភូតភរពីបេក្ខជន ។ ហើយពួកគេក៏ដឹងផងដែរថា ព័ត៌មានដែលអ្នកលើកឡើងនេះជាការពិតឬយ៉ាងណា។ តើអ្នកមានអារម្មណ៍យ៉ាងណាទៅ នៅពេលអ្នកបំផ្លើសអ្នកដទៃទាំងដែលខ្លួនគ្មានសមត្ថភាពដល់ផងនោះ? ដូចនេះព្យាយាមបង្ហាញពីអ្វីដែលអ្នកមាន ទោះបីវាហាក់ដូចជាមិនគ្រប់គ្រាន់សម្រាប់គេទទួលយកអ្នក ប៉ុន្តែក៏វាប្រសើរជាងការកុហក ដែលធ្វើឲ្យគេបាត់បង់ការជឿទុកចិត្តមកលើអ្នកដែរ៕

ប្រភព៖ bizkhmer

អ្នកនឹងចូលចិត្ត

  • ៤​​ចំណុច​ដែល​ក្រុមហ៊ុនមិន​ចង់​ឃើញ​ទាល់​តែ​សោះ​នៅ​លើ​ប្រវត្តិរូប​សង្ខេប​ការងារ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: