ចម្លើយ​ដ៏​ឆ្លាត​វៃ​សម្រាប់​ត្រៀម​ឆ្លើយ​សំណួរ​ពិបាក​ៗ​ នៅ​ពេល​សម្ភាសន៍​ការងារ

ការសម្ភាសន៍ការងារ គឺមិនមែនជារឿងងាយស្រួលទេសម្រាប់អ្នកដែលចង់ទទួលបានការងារធ្វើ។ ដើម្បីដឹងថា អ្នកសក្ដិសមនឹងទទួលបានការងារឬអត់ ពួកគេនឹងសួរសំណួរពិបាកៗជាច្រើន ដើម្បីចង់ដឹងពីអ្នក។ ហេតុនេះ អ្នកត្រូវរៀបចំខ្លួនដើម្បីឆ្លើយសំណួរឲ្យបានល្អ មុននឹងទៅសម្ភាសន៍ការងារ។ នេះជាសំណួរដែលអ្នកត្រូវត្រៀម៖

១) ពណ៌នាពីខ្លួនរបស់អ្នក៖ នៅពេលពួកគេសួរសំណួរនេះមកកាន់អ្នកចម្លើយដ៏ល្អគឺអ្នកគួរតែបង្ហាញពីភាពខ្លាំង និងសក្ដានុពលដែលអ្នកមានក្នុងការជួយទៅដល់ក្រុមហ៊ុន។ អ្នកគួរប្រើប្រាស់ពេលមួយនាទីនិយាយអំពីស្នាដៃដែលអ្នកទទួលបានពីមុន ហើយអ្នកនឹងជួយជ្រោមជ្រែងអ្វីខ្លះដល់ពួកគេ។

២) តើអ្នកធ្លាប់បរាជ័យដោយសារអ្វីខ្លះហើយអ្នកមានភាពអាម៉ាស់នឹងវាទេ?៖ វាក៏ជាសំណួរមួយដែលគួរឲ្យភ័យខ្លាចសម្រាប់អ្នកផងដែរ។ បើអ្នកចង់ឆ្លើយសំណួរនេះឲ្យបានល្អ អ្នកត្រូវតែបង្វែងភាពបរាជ័យនោះឲ្យទៅជាភាពជោគជ័យវិញ។ អ្នកគួរផ្ដល់ជាឧទាហរណ៍ទៅកាន់ពួកគេ ដូចជាកាលពីមុនអ្នកធ្លាប់មានកំហុសឆ្គងជាមួយអ្នករួមការងារ ប៉ុន្តែអ្នកក៏បានទទួលស្គាល់នូវកំហុស រួចហើយក៏សម្រុះសម្រួលគ្នាសារជាថ្មី ហើយអ្នកបានធ្វើការងារយ៉ាងចុះសម្រុងជាមួយពួកគេ។

៣) តើអ្វីទៅជាចំណុចខ្សោយធំបំផុតរបស់អ្នក?៖ នេះគឺជាសំណួរដែលពិបាកមួយ ប៉ុន្តែអ្នកមិនអាចជៀសផុតឡើយពីការឆ្លើយសំណួរអស់នេះ។ អ្វីដែលល្អនោះអ្នកគួរឆ្លើយសំណួរទៅកាន់ពួកគេថា ៖ «ចំណុចខ្សោយរបស់ខ្ញុំ គឺចូលចិត្តធ្វើការងារច្រើនហួសហេតុពេក»។ ចម្លើយនេះ វាបង្ហាញពីចំណុចខ្សោយ អ្នកមែន ប៉ុន្តែការខិតខំធ្វើការងារខ្លាំង វាមិនមែនជារឿងអាក្រក់ដល់ថ្នាក់មិនអាចទទួលអ្នកមកធ្វើជាបុគ្គលិកបាននោះទេ។

៤) តើអ្នកធ្លាប់ត្រូវគេបណ្ដេញចេញពីការងារទេ?៖ ពួកគេអាចនឹងចង់ដឹងថាហេតុអ្វីបានជាអ្នកចាកចេញពីការងារចាស់? អ្នកអាចប្រាប់ពួកគេថា ដោយសារតែអ្នកមិនសូវយល់ច្បាស់ពីការគិតរបស់ថៅកែ អ្នកហេតុនេះហើយទើបអ្នកត្រូវជ្រើសរើសផ្លូវចាកចេញនេះ។

៥) តើអ្នកដោះស្រាយយ៉ាងណាពេលជួបអ្នករួមការងារដែលពិបាកចុះសម្រុង?៖ អ្នកត្រូវប្រាកដឲ្យពួកគេដឹងថា អ្នកដោះស្រាយបញ្ហានោះដោយនិយាយសម្រុះសម្រួលជាមួយពួកគេដោយសន្តិវិធីជាទីបំផុត៕

ប្រភព៖ bizkhmer

អ្នកនឹងចូលចិត្ត

  • ចម្លើយ​ដ៏​ឆ្លាត​វៃ​សម្រាប់​ត្រៀម​ឆ្លើយ​សំណួរ​ពិបាក​ៗ​ នៅ​ពេល​សម្ភាសន៍​ការងារ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: