អនុវត្ត​៧​ជំហាន​នេះ​នៅ​ថ្ងៃ​នេះ​ ធានា​ពេល​អនាគត​​​អ្នក​ប្រាកដ​ក្លាយ​ជា​សេដ្ឋី​

ដោយផ្អែកលើការប្រមូលទិន្នន័យយោងតាមអត្ថបទបរទេសនានានិងតាមដំបូន្មានល្អៗរបស់សេដ្ឋីនិងមហាសេដ្ឋីជាច្រើនទាក់ទងនឹងវិធីធ្វើយ៉ាងណាទើបអាចក្លាយជាអ្នកមានដូចគេ បានធ្វើឲ្យCamboMagយើងរកឃើញនូវចំណុចដូចគ្នាជាច្រើនរបស់សេដ្ឋីទាំងនោះហើយក៏លើកឡើងជាចំណុចសំខាន់ៗដូចខាងក្រោមនេះ ដើម្បីចែកចាយដល់មិត្តអ្នកអានទាំងអស់គ្នាជាប្រយោជន៍៖

១.សម្រេចចិត្តថា ខ្លួនចង់ក្លាយជាសេដ្ឋី ៖

យោងតាមការសិក្សាពីសេដ្ឋីជាច្រើនរូបរបស់អ្នកនិពន្ធសៀវភៅ Rich Habit, Millionaire NextDoor,How rich people thinkបានឲ្យដឹងថា ការក្លាយជាអ្នកមានរបស់ពួកគេដំបូង គឺ ការជ្រើសរើសចង់ក្លាយជាអ្នកមានរបស់ពួកគេ ។ បើទោះបីអ្នកពេលនេះគ្មានលុយ ឬ ក្រក្តី តែដើម្បីក្លាយជាសេដ្ឋីនាពេលអនាគត ជំហានដំបូងបំផុត គឺ ការចង់ក្លាយជាអ្នកមាន ហើយមានការជឿជាក់ថាខ្លួនអាចធ្វើបានជាមុនសិន ព្រោះថាអ្នកដែលក្លាយជាមហាសេដ្ឋីមិនថា លោកJack Ma,Li Ka Shing ឬBill Gate នោះទេ ពួកគេសុទ្ធមានលុយរាប់ពាន់លាននោះដោយសមត្ថភាពនិងការចង់បានរបស់គេ មិនមែនកើតឡើងដោយចៃដន្យឬសំណាងនោះទេ ។

អនុវត្ត​៧​ជំហាន​នេះ​នៅ​ថ្ងៃ​នេះ​ ធានា​ពេល​អនាគត​​​អ្នក​ប្រាកដ​ក្លាយ​ជា​សេដ្ឋី​

២.សន្សំ១ផ្នែកដែលអ្នករកបាន ៖

ការសន្សំលុយត្រង់ចំណុចនេះ គឺផ្តោតលើការសន្សំមុនពេលធ្វើអ្វីទាំងអស់ ដោយពេលអ្នកបានចំណូលជាប្រចាំខែភ្លាម អ្នកត្រូវបែកចែក១ផ្នែកទុកភ្លាមគឺមិនត្រូវប៉ះវានោះទេ ។ ការសន្សំបែបនេះ អាចឲ្យអ្នកដែលតែងចាយខ្ជះខ្ជាយមានលុយក្នុងកាបូបដ៏ច្រើនឡើងវិញ ដូច្នោះហើយអ្នកត្រូវមានទម្លាប់សន្សំលុយបែបនេះ ដើម្បីឈានទៅរកភាពមានបានផងដែរ ។ យោងតាមដំបូន្មានរបស់លោក Warren Buffet គឺថា “កុំសន្សំលុយដែលសល់ពីចាយ តែត្រូវចាយលុយដែលសល់ពីសន្សំ” ។

៣.បង្កើតប្រភពចំណូលឲ្យកាន់តែច្រើន ៖

ចង់ក្លាយជាសេដ្ឋីឬអ្នកមាន ពឹងផ្អែកតែលើប្រភពចំណូល១ ឬ ប្រភពចំណូលតិច ភាពមានបាននឹងមិនធានារត់មករកអ្នកនោះទេ ។ សេដ្ឋីភាគច្រើនតែងធ្វើមានមុខរបរ(មិនថាការងារឬរកស៊ីនោះទេ) និងមានការវិនិយោគលុយរបស់គេជាច្រើនកន្លែង អាចជាអចលនទ្រព្យ ឬ ផ្សារភាគហ៊ុនជាដើម ។
ពួកគេបង្កើតប្រាក់ចំណូលជាច្រើនប្រភព តាមដែលអាចធ្វើបាន អ្នកក៏អាចធ្វើបានដូចគ្នា បើទោះបីអ្នកជាអ្នកធ្វើការឲ្យគេក្តី តែអ្នកត្រូវរៀនរបៀបវិនិយោគធ្វើយ៉ាងណាឲ្យលុយរបស់អ្នកទៅលុយរកឲ្យអ្នក ខណៈដែលអ្នកកំពុងគេងលក់យ៉ាងស្រួល ។

អនុវត្ត​៧​ជំហាន​នេះ​នៅ​ថ្ងៃ​នេះ​ ធានា​ពេល​អនាគត​​​អ្នក​ប្រាកដ​ក្លាយ​ជា​សេដ្ឋី​

៤.ចំណូលត្រូវតែធំជាចំណាយ ៖

អ្នកមិនអាចក្លាយជាអ្នកមានបានទេ បើសិនជាអ្នករកបាន២០០០០០ដុល្លារក្នុង១ខែ ហើយចាយវាយទាំង២០០០០០ដុល្លារនោះ អ្នកត្រូវបន្ថែមចំណូលឬបន្ថយចំណាយ ធ្វើយ៉ាងណាឲ្យ ចំណូល-ចំណាយ = វិជ្ជមាន ។ ហើយលុយដែលនៅសល់គឺអ្នកអាចយកទៅវិនិយោគដើម្បីបង្កើតប្រាក់បន្ថែមទៀត ការដែលធ្វើបែបនេះហើយដែលអ្នកមានកាន់តែមានៗទៅ ដោយចំណុចពិសេសត្រង់ចំណុចនេះគឺថាអ្នកមានដឹងថាអ្វីជាបំណុលនិងអ្វីជាទ្រព្យច្បាស់ជាងអ្នកក្រ ។

អនុវត្ត​៧​ជំហាន​នេះ​នៅ​ថ្ងៃ​នេះ​ ធានា​ពេល​អនាគត​​​អ្នក​ប្រាកដ​ក្លាយ​ជា​សេដ្ឋី​

៥.យល់ច្បាស់អ្វីជាទ្រព្យនិងអ្វីជាបំណុល ៖

តាមលោកRobert T.Kiyosaki បានឲ្យនិយមន័យថា ៖ ទ្រព្យជារបស់ដែលរកលុយចូលហោប៉ៅរបស់អ្នក ឬ បំណុលជារបស់ដែលដកលុយចេញពីហោប៉ៅរបស់អ្នក ។ ដូចនេះអ្នកមានគេចូលចិត្តទិញទ្រព្យច្រើនជាងបំណុល គឺគេទិញរបស់ណាដែលអាចរកលុយឲ្យគេកាន់តែច្រើន ខុសពីអ្នកក្រចូលចិត្តទិញរបស់ដើម្បីបង្អួតគេ លំនាំនៃការទិញបំណុលអាក្រក់និងទ្រព្យនេះហើយដែលបែកចែកឲ្យ អ្នកមានកាន់តែមាន អ្នកក្រកាន់តែក្រ ។

អនុវត្ត​៧​ជំហាន​នេះ​នៅ​ថ្ងៃ​នេះ​ ធានា​ពេល​អនាគត​​​អ្នក​ប្រាកដ​ក្លាយ​ជា​សេដ្ឋី​

៦.វិនិយោគជាប្រចាំ ៖

ចូរកុំឈប់ពេលដែលអ្នកមានលុយគ្រប់គ្រាន់ក្តី ព្រោះតម្លៃលុយតែងចុះជានិច្ច ដូចនេះអ្នកត្រូវតែបង្កើនការវិនិយោគជាប្រចាំ ។ អ្នកត្រូវមានក្តីស្រមៃឬគោលដៅថាចង់បានលុយប៉ុន្មានយ៉ាងជាក់ច្បាស់ ឧទាហរណ៍ចង់ក្លាយជាសេដ្ឋីមានលុយ ១លានដុល្លារនៅអាយុ៣៥ឆ្នាំ ដូចនេះមិនត្រូវឈប់បង្កើតប្រាក់ចំណូលនោះទេ អ្នកត្រូវវិនិយោគលុយរបស់អ្នកឬលុយរបស់អ្នកដទៃជាប្រចាំដើម្បីរក្សាការវិវត្តន៍ទៅរកគោលដៅរបស់អ្នកឲ្យជាការពិត ដែលវាដូចនឹងសំដីរបស់សេដ្ឋីមានប្រាក់៤០០លានលោកGrant Cardoneបាននិយាយថា “លុយមិនចេះបង្រួញចំនួននោះទេ មានតែការគិតរបស់មនុស្សដែលបង្រួញចំនួនលុយដែលខ្លួនចង់បាន” ។

អនុវត្ត​៧​ជំហាន​នេះ​នៅ​ថ្ងៃ​នេះ​ ធានា​ពេល​អនាគត​​​អ្នក​ប្រាកដ​ក្លាយ​ជា​សេដ្ឋី​

៧.ពន្យារពេលនៃភាពឡូយឆាយឬភាពហឺហាររបស់ខ្លួន ៖

អ្នកត្រូវដឹងពេលណាដែលត្រូវការវិនិយោគលុយនិងពេលណាដែលត្រូវប្រើប្រាស់ចាយវាយដើម្បីបន្ថែមភាពឡូយឆាយក្នុងជីវិតឲ្យច្បាស់ ។ ជាក់ស្តែងដូចលោក Mark Zugerbergនិង លោកGrant Cardoneជាដើម បើទោះបីម្នាក់មានលុយដល់ពាន់លានដុល្លារ ហើយម្នាក់មានលុយដល់ទៅរាប់រាយលានដុល្លារក្តី ក៏ពួកគាត់ទាំងពីរមិនទាន់ប្រញាប់ទិញរថយន្តថ្លៃមកប្រើភ្លាមនោះដែរ ពោលគឺជិះឡានត្រឹមតែតម្លៃខ្ទង់២ទៅ៣ម៊ីុនប៉ុណ្ណោះ ៕

អនុវត្ត​៧​ជំហាន​នេះ​នៅ​ថ្ងៃ​នេះ​ ធានា​ពេល​អនាគត​​​អ្នក​ប្រាកដ​ក្លាយ​ជា​សេដ្ឋី​

ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • អនុវត្ត​៧​ជំហាន​នេះ​នៅ​ថ្ងៃ​នេះ​ ធានា​ពេល​អនាគត​​​អ្នក​ប្រាកដ​ក្លាយ​ជា​សេដ្ឋី​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: