ហ៊ីល ឡា​រី​គ្លី​ន​តុ​ន រកចំណូលបាន ៥ លាន​ដុល្លារ​ពី​ការលក់​សៀវភៅ​ជីវប្រវត្តិ​របស់​ខ្លូន

ក្នុងឱកាសដែលលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលជាបេក្ខជនប្រធានាធិបតីអាមេរិក លេច ធ្លោជាងគេនៅក្នុងគណៈបក្សប្រជាធិប្បតេយ្យ បានប្រកាសពីប្រាក់ចំណូលផ្ទាល់ខ្លួននោះ គឺលោក ស្រីបានលើកយកប្រាក់ចំណូលបានមកពីការកល់សៀវភៅជីវប្រវត្តិរបស់លោកស្រីផ្ទាល់ ក្រោមចំ ណងជើងថា «Hard Choices» ដោយគិតចាប់ពី ខែមករា ឆ្នាំ ២០១៥ រហូតមកទល់ពេលនេះរក ប្រាក់ចំណូលបានរហូតដល់ទៅ៥ លានដុល្លារ ។

ហ៊ីល ឡា​រី​គ្លី​ន​តុ​ន រកចំណូលបាន ៥ លាន​ដុល្លារ​ពី​ការលក់​សៀវភៅ​ជីវប្រវត្តិ​របស់​ខ្លូន

សៀវភៅនោះលោកស្រី ហ៊ីល ឡារី បានពណ៌នាពីការបរាជ័យរបស់លោកស្រីក្នុងយុទ្ធនាការឃោសនាឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០០៨ ដោយចាញ់លោក បារ៉ាក់ អូបាម៉ា ។ ក្រៅពីនោះលោកស្រីក៏បានពណ៌នាយ៉ាងលម្អិតពីកិច្ចកាងារដែលលោក ស្រីធ្វើជារដ្ឋមន្ត្រី ក្រសួងការបរទេសកាលពីឆ្នាំ ២០០៩ ដល់២០១៣ ផងដែរ ។

ថ្វីត្បិតតែសៀវភៅមួយនេះទទួល បាននូវការវាយតម្លៃមិនមានការឯកភាពគ្នាក្តី ប៉ុន្តែវានៅតែក្លាយជាសៀវភៅដែលលក់ដាច់បំផុត នៅលើទីផ្សារ ។ ក្រៅពីនោះ ប្រាក់ចំណូលមួយចំនួនទៀតបានមកពីការថ្លែងសង្កថារបស់លោកស្រីកាល ពីខែកុម្ភៈ ឆ្នាំ ២០១៥ រកប្រាក់ចំណូលបាន ២២ ម៉ឺន ៥ ពាន់ ដុល្លារ ។ ក្នុងខែមីនា ឆ្នាំ ២០១៥ ថ្លែងសង្កថានៅក្រុមហ៊ុន (Ebay) ដោយក្រុមហ៊ុនហ៊ានចំណាយ ៣១ ម៉ឺន ៥ពាន់ដុល្លារ ។

ហ៊ីល ឡា​រី​គ្លី​ន​តុ​ន រកចំណូលបាន ៥ លាន​ដុល្លារ​ពី​ការលក់​សៀវភៅ​ជីវប្រវត្តិ​របស់​ខ្លូន

ចាប់តាំងតែពីលោកស្រីបានប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក កាលពីខែ មេសា ឆ្នាំ ២០១៥ មកគឺស្វាមីរបស់លោកស្រី គឺលោក ប៊ីល គ្លីនតុន បានជួយធ្វើសង្កថានៅគ្រប់ទិ សទីដោយរកប្រាក់ចំណូលបាន ៦,៧០ លានដុល្លារអាមេរិក ។ ទន្ទឹមគ្នានោះដែរបេក្ខជនឈរឈ្មោះ បោះឆ្នោតប្រធានាធីបតីអាមេរិក មកពីគណៈបក្សសាធារណរដ្ឋលោក Donald Trump ដែលជា មហាសេដ្ឋីអចលនទ្រព្យក៏បានប្រកាសពីប្រាក់ចំណូលដែរ ដោយសរុបមានប្រាក់ ចំណូលកើនដល់ ៥៥៧ លានដុល្លារ ៕

ហ៊ីល ឡា​រី​គ្លី​ន​តុ​ន រកចំណូលបាន ៥ លាន​ដុល្លារ​ពី​ការលក់​សៀវភៅ​ជីវប្រវត្តិ​របស់​ខ្លូន ហ៊ីល ឡា​រី​គ្លី​ន​តុ​ន រកចំណូលបាន ៥ លាន​ដុល្លារ​ពី​ការលក់​សៀវភៅ​ជីវប្រវត្តិ​របស់​ខ្លូន

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • ហ៊ីល ឡា​រី​គ្លី​ន​តុ​ន រកចំណូលបាន ៥ លាន​ដុល្លារ​ពី​ការលក់​សៀវភៅ​ជីវប្រវត្តិ​របស់​ខ្លូន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ជីវិតនិងសង្គម
Tags: