Google បញ្ចេញ​​​អ្វី​ខ្លះ​ក្នុង​ព្រឹត្តិការណ៍​Google I/O ឆ្នាំ​នេះ?

ព្រឹត្តិការណ៍Google I/O ដែលរៀបចំឡើងដោយGoogle នៅឆ្នាំនេះពិតជាពិសេសជាងឆ្នាំមុនៗ ដោយសារតែGoogle បានពាំនាំនូវរបស់ថ្មីជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន។ខាងក្រោមនេះជាការសង្ខេបជូននូវបច្ចេកវិទ្យាសំខាន់ៗ ដែលGoogle បានប្រកាស:

1. Google Assistant

Google Assistant ជាកម្មវិធីជំនួយការដែលយើងអាចបញ្ជានិងទទួលបានដោយសម្លេងដែលមានដំណើរការដូចSiri និងCortana ដែរ តែចង់ប្រាប់ថាវាអស្ចារ្យជាងឆ្ងាយណាស់។

2. Google Home

Google Home ជាឧបករណ៍ដែលមានរូបរាងដូចជាSpeaker តែវានឹងធ្វើអោយផ្ទះរបស់អ្នកមានភាពទំនើបនិងកាន់តែទាន់សម័យ។

3. Daydream

វាជាVR ដែលមានដំណើរការបានដោយភ្ជាប់ជាមួយAndroid N Devices មានន័យថាស្មាតហ្វូនដែលដំណើរការដោយAndoid N អាចនឹងភ្ជាប់ជាមួយវាបាន។ចំណែកដំណើរការផ្សេងទៀតយ៉ាងណាខេមបូមេកនឹងលំអិតជូនពេលក្រោយ។

4. Allo និង Duo

វាជាកម្មវិធីជជែកកម្សាន្តថ្មីដែលដែលផ្តល់ភាពងាយស្រួល ជាងកម្មវិធីផ្សេង ប៉ុន្តែយើងមិនអាចដឹងថាវាអាចនឹងយកឈ្នះMessenger បានដែរឬទេ?

5. Android N

Android N ជាប្រព័ន្ធប្រតិបត្តិការថ្មីដែលចូលមកជំនួសAndoid Marshmallow ប៉ុន្តែគេមិនទាន់ដឹងថាN មានឈ្មោះពេញជាអ្វីឡើយ។

6. Android Wear 2.0

វាជាប្រព័ន្ធប្រតិបត្តិការសម្រាប់Smart Watch។នៅក្នុងជំនាន់ទី២នេះ មានអាចអនុញ្ញាតអោអ្នកប្រើប្រាស់ទាញយកApp បានកាន់តែងាយនិងមានកំណែប្រែថ្មីច្រើនទៀត។

7. Android N instant Apps

វានឹងអនុញ្ញាត្តិអោយអ្នកប្រើប្រាស់Android N អាចប្រើប្រាស់កម្មវិធីណាមួយពីPlay Store បានដោយមិនបាច់Download។វាពិតជាគួរអោយចាប់អារម្មណ៍ណាស់សម្រាប់ មុខងារថ្មីនេះ។

នេះជាការសង្ខេបលើអ្វីដែលGoogle បានប្រកាសចំណែកពត៏មានលំអិតលើវាមួយៗខេមបូមេកនឹងធ្វើការជម្រាបជូននៅពេលដែលទទួលបានការលម្អិតពីវា៕

Source:


  • Google បញ្ចេញ​​​អ្វី​ខ្លះ​ក្នុង​ព្រឹត្តិការណ៍​Google I/O ឆ្នាំ​នេះ?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:បច្ចេកវិទ្យា
Tags: