Nokia ត្រៀម​ខ្លួន​ត្រលប់​មក​វិញ​ តែ​ដឹង​ថា​ហេតុ​អ្វី​វា​ដួល​រលំ​កាល​ពីមុន​អត់?

ពេលនេះដំណឹងដែលNokia បានត្រៀមខ្លួនចូលប្រឡូកក្នុងសង្វៀនប្រកួតវិញ កំពុងតែបាចសាចពេញពិភពលោក។ប៉ុន្តែបើយើងងាកមកមើលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលNokia បានដាំក្បាលចុះក្រោម និងស្ទើរតែគ្មានអ្នកនឹកនាពីម៉ាកទូរស័ព្ទមួយនេះ។ ទន្ទឹមនឹងការដែលNokia ត្រៀមខ្លួនងើបឈរឡើងវិញ តោះមកមើលមូលហេតុដែលNokia បរាជ័យសិន ៖

1. ប្រើប្រព័ន្ធប្រតិបត្តិការខុស

វាជាមូលហេតុចំបងបំផុតដែលនាំអោយNokia ត្រូវធ្លាក់ខ្លួនបែបនេះ។Nokia ប្រកាន់ខ្ជាប់នូវដំណើរការប្រព័ន្ធប្រតិបត្តិការSymbian ដែលខ្លួនបង្កើតតាំងពីឆ្នាំ២០០២ដែលកាលណោះវាឡូយជាងគេ។ប៉ុន្តែនៅឆ្នាំ២០០៧ Apple បង្កើតiOS និង២០០៨ Google បញ្ចេញ Android ហើយចុងក្រោយប្រព័ន្ធប្រតិបត្តិការទាំងពីរក៏យកឈ្នះSymbian បានដោយសារតែNokia មិនបានអភិវឌ្ឍន៍Symbain អោយបានល្អប្រសើរ ហើយក៏មិនសូវមានកម្មវិធីច្រើនដូចiOS និងAndroid។

ចុងក្រោយបំផុតគឺនៅឆ្នាំ២០១១ ជាការដើរធ្លាក់ផ្លូវរបស់Nokia នៅពេលដែលSymbian មិនបានជោគជ័យNokia មិនខិតខំអភិវឌ្ឍន៍Symbain របស់ខ្លួនឬក៏ងាកទៅរកAndroid តែបែរជាលក់សិទ្ធផលិតអោយទៅMicrosoft Windows បន្តទៀត ខណៈWindows មិនអាចប្រជែងAndroid និងiOS បានដូចគ្នា។

2. ដើរយឺតជាងគូរប្រជែង

Nokia ដួលរលំជារឿងដែលគ្មានអ្នកណាស្មានដល់ ព្រោះវាជាស្លាកសញ្ញាទូរស័ព្ទដ៏ជោគជ័យនិងមានការទុកចិត្តពីអ្នកប្រើប្រាស់ទូទាំងពិភពលោក។ផ្ទុយពីSamsung ដែលជាម៉ាកសញ្ញាដែលគេមិនចាប់អារម្មណ៍កាលនោះ Samsung បានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សតាមរយះគំនិតច្នៃប្រឌិតថ្មីៗ ទាក់ទាញនិងតម្រូវចិត្តអតិថិជន ចំណែកNokiaដើរគើមៗធ្វើព្រងើយ ទើបចុងក្រោយអ្នកប្រើប្រាស់ក៏ងាកមកចាប់អារម្មណ៍ស្លាកសញ្ញាថ្មីដែលគេយកចិត្តទុកដាក់និងផ្ដល់ភាពងាយស្រួលច្រើនជាង។

នេះជាមូលហេតុធំៗពីរដែលនាំអោយNokia មានថ្ងៃនេះហើយការត្រលប់មកវិញរបស់Nokia ហាក់ដូចជាគ្មានទំនុកចិត្តក្នុងការដណ្តើមយកទីផ្សារពីគូរប្រជែងឡើយ ខណះSamsung Apple Huawei LG Xiaomi ដើរឆ្ងាយណាស់ហើយ ហើយក៏មានអ្នកគាំទ្រច្រើនលើសលប់ដែរ។វាពិបាកណាស់ដែលគេត្រូវត្រលប់ទៅរកNokia ម្ដងទៀត បើសិនជាNokia មិនផលិតស្មាតហ្វូនលំដាប់កំពូលដែលមានទាំងគុណភាពល្អលើសគេ រូបរាងទាក់ទាញនិងគំនិតច្នៃប្រឌិតខ្ពស់នោះ៕

Source:


  • Nokia ត្រៀម​ខ្លួន​ត្រលប់​មក​វិញ​ តែ​ដឹង​ថា​ហេតុ​អ្វី​វា​ដួល​រលំ​កាល​ពីមុន​អត់?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:បច្ចេកវិទ្យា
Tags: