ព្រះមហាក្សត្រ​សព្វព្រះទ័យ​យាង​ទត​របាំ​បា​ឡេ​កូរ៉េ​ ​ ​(មានវីដេអូ)

6 Videos


កាលពីរាត្រីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យ យាងទតការសម្តែងរបាំ បាឡេ ក្នុងកម្មវិធី «មហោស្រពកូរ៉េក្នុងប្រទេសអាស៊ីរាត្រីសមោសររបាំបាឡេកូរ៉េ» ដែលរៀបចំដោយស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ។ ពិធីនេះ ត្រូវបានរៀបចំធ្វើឡើង នៅសាលមហោស្រពចតុមុខ ក្រោមវត្តមានចូលរួមពីមន្ត្រីអ្នកមុខអ្នកការ ស្ថានទូត ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៀត ។

ព្រះមហាក្សត្រ​សព្វព្រះទ័យ​យាង​ទត​របាំ​បា​ឡេ​កូរ៉េ​ ​ ​(មានវីដេអូ)

ក្រុមរបាំបាឡេ បានបើកឆាកសម្តែងដោយការសម្តែងយឺតៗ រៀបរាប់អំពីរឿង «បឹងហង្ស» ដែលសម្តែងដោយសិល្បករ Han Narea និង Kim Kiwan ជាមួយនឹងក្រុមរបាំបាឡេជាច្រើននាក់ផ្សេងទៀត ដែលរាំយ៉ាងល្វតល្វន់គួរជាទីទាក់ទាញ ។ បន្ទាប់មក គឺការបង្ហាញពីក្បាច់រាំឆ្មាំចម្បាំង «ព្រះអង្គម្ចាស់Hodong» របាំ «ចោរសមុទ្រ» របាំ «Spauacus» ការរាំរបស់សិល្បករបីនាក់ ក្រោមចំណងជើង «តើអ្នកធំដូចខ្ញុំទេ» របាំ «ខាងក្នុងសាច់ភ្លេង» របាំតុងហ្គោ ការរាំវាយស្គរ «La Bayadere» និងចុងក្រោយគឺការសម្តែង របាំបាឡេ «Don Quixote» ។

ព្រះមហាក្សត្រ​សព្វព្រះទ័យ​យាង​ទត​របាំ​បា​ឡេ​កូរ៉េ​ ​ ​(មានវីដេអូ)

ក្នុងឱកាសនៃការបញ្ចប់នៃកម្មវិធី ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់សព្វព្រះរាជហឫទ័យប្រគល់ជូននូវកន្ត្រកផ្កា និងផ្តិលប្រាក់ជូនដល់មន្ត្រីស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាផងដែរ ។ គួររំលឹកថា របាំបាឡេជាតិរបស់កូរ៉េ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦២ ដែលជាក្រុមហ៊ុនរបាំបាឡេវិជ្ជាជីវៈលើកដំបូងនៅប្រទេសកូរ៉េ។ បច្ចុប្បន្ន បានក្លាយជាក្រុមរាំដ៏អស្ចារ្យ និងគ្រប់ជំនាញដែលមានក្រុមរាំសរុបចំនួន ៩០ នាក់ មានសមត្ថភាពក្នុងការសម្តែងល្ខោនឆ្លាស់គ្នាយ៉ាងធំទូលាយ ។ ក្រុមនេះ បានចេញសម្តែងជាង ១០០ ដងប្រចាំឆ្នាំហើយ ជាមួយនឹងការបើកដំណើរការនូវសាលាបណ្តុះបណ្តាលរបាំបាឡេផ្ទាល់ខ្លួនសម្រាប់កុមារនិងមនុស្សពេញវ័យផងដែរ ៕ ដេវីត

ព្រះមហាក្សត្រ​សព្វព្រះទ័យ​យាង​ទត​របាំ​បា​ឡេ​កូរ៉េ​ ​ ​(មានវីដេអូ)
ព្រះមហាក្សត្រ​សព្វព្រះទ័យ​យាង​ទត​របាំ​បា​ឡេ​កូរ៉េ​ ​ ​(មានវីដេអូ)
ព្រះមហាក្សត្រ​សព្វព្រះទ័យ​យាង​ទត​របាំ​បា​ឡេ​កូរ៉េ​ ​ ​(មានវីដេអូ)
ព្រះមហាក្សត្រ​សព្វព្រះទ័យ​យាង​ទត​របាំ​បា​ឡេ​កូរ៉េ​ ​ ​(មានវីដេអូ)
ព្រះមហាក្សត្រ​សព្វព្រះទ័យ​យាង​ទត​របាំ​បា​ឡេ​កូរ៉េ​ ​ ​(មានវីដេអូ)
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត