ស្ត្រី​ជិះ​ម៉ូតូ​ម្នាក់​ត្រូវ​រថយន្តបុក​ពីក្រោយ​ស្លាប់​បែក​សាកសព​ខ្ទេច

មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់មួយបានកើតឡើងរវាងរថយន្តធុនធំមួយគ្រឿងបុកនិងកិនម៉ូតូពីក្រោយក្នុងទិសដៅស្របគ្នាបណ្តាលឲ្យកម្មការិនីម្នាក់ស្លាប់យ៉ាងអាណោចអធ័មនៅកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតមានឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ ៤ នៅចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ស្ថិតនៅ ចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយរថយន្តបុកម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់បែករាងកាយខ្ទេចមើលលែងយល់ រថយន្តបង្កម៉ាកហ៊ីយាន់ដាយពណ៌ក្រហម សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខកំពង់ធំ 3A.1777 ចំណែកម៉ូតូជនរងគ្រោះម៉ាកហុងដា C125 ស៊េរីឆ្នាំ ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1B.2650 ។

ស្ត្រី​ជិះ​ម៉ូតូ​ម្នាក់​ត្រូវ​រថយន្តបុក​ពីក្រោយ​ស្លាប់​បែក​សាកសព​ខ្ទេច

ក្រោយពីកើតហេតុអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់នោះបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ឯរថយន្តនិងម៉ូតូត្រូវបានប៉ូលីសយកទៅរក្សាទុករង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕ សុថាត់