ស្រវឹង​បើករថយន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កណ្តាលយប់​

គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយតៃកុងឡានម្នាក់បានស្រវឹងធ្លាក់ភ្នែកបើករថយន្តបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋសំណាងល្អមិនមាននរណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិត ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ២ និង ១៥ នាទីយប់ ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ស្រវឹង​បើករថយន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កណ្តាលយប់​

តាមការឲ្យដឹងពីម្ចាស់ផ្ទះឈ្មោះ អុយ អឿន អាយុ ៣៨ ឆ្នាំបាននិយាយថាពេលដែលគ្រួសាររបស់គាត់កំពុងតែដេកលង់លក់យ៉ាងស្កប់ស្កល់ស្រាប់តែមានរថយន្តអាផ្តាច់ព្រលឹងមួយគ្រឿងម៉ាកកាមេរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-8922 បើកបរ ដោយឈ្មោះ ហ៊ុន ស្ថិតក្នុងស្ថានភាពស្រវឹងបើកបរយ៉ាងលឿនបុកចូលផ្ទះរបស់គាត់បណ្តាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងខ្លាំង ។ គាត់បាននិយាយថាពិតជាសំណាងណាស់ដែលនៅមុខផ្ទះនោះពុំមានចាក់ដីធ្វើឲ្យរថយន្តបុកធ្លាក់ក្បាល ចុះទៅក្រោមទៅមុខលែងរួចកុំអីមិនដឹងជាស្លាប់ប៉ុន្មាននាក់នោះទេ ។

ស្រវឹង​បើករថយន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កណ្តាលយប់​

លោក អុយ អឿន បានសំណូមពរដល់សមត្ថកិច្ចមេត្តាដាក់ទោសទណ្ឌឲ្យបានតឹងរ៉ឹងបំផុតចំពោះជនបង្កគ្រោះថ្នាក់ប្រភេទនេះនិងទារសំណងនៃការខូចខាតផ្ទះនិងទ្រព្យសម្បត្តិរបស់គាត់ ៕ សុថាត់