ពលរដ្ឋ​រិះគន់​ក្រុម​ឡាន​ដឹក​ដី​យាយ​អូន បំផ្លាញ​ផ្លូវ​តា​ង៉ូ​វ អាជ្ញាធរ​ធ្វើ​មិនដឹង​

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវតាង៉ូវ ចាប់ពីសង្កាត់និរោធដល់ សង្កាត់ ព្រែកប្រា បានធ្វើការរិះគន់អាជ្ញាធរសង្កាត់និរោធ និង សាលាខណ្ឌច្បារអំពៅ ថាមិនអើពើពីបញ្ហាបង្ករផលប៉ះពាល់ធ្ងន់ធ្ងរពីសំណាក់ក្រុមឡានដឹកដីរបស់ឈ្មួញម្នាក់ឈ្មោះយាយអូន ដែលគេដឹងថាជាអ្នកមានលុយក្រាស់ក្រែលនិងមានខ្នងក្រាស់ឃ្មឹកនៅក្រោយផងនោះ ។

ពលរដ្ឋ​រិះគន់​ក្រុម​ឡាន​ដឹក​ដី​យាយ​អូន បំផ្លាញ​ផ្លូវ​តា​ង៉ូ​វ អាជ្ញាធរ​ធ្វើ​មិនដឹង​

ពលរដ្ឋរអ៊ូថាពួកគាត់ឃើញក្រុមឡានដឹកដីរបស់យាយអូនប្រភេទខ្នាតធំៗដឹកដីរាល់ថ្ងៃនិងក្រុមឡានប្រភេទតូចៗផ្សេងៗជាច្រើនទៀតដឹកខ្សាច់ដឹកថ្មគ្មានបច្ចេកទេសរាល់ថ្ងៃឆ្លងកាត់សង្កាត់និរោធ ចូលសង្កាត់ព្រែកប្រាយកទៅលុបបឹងព្រលឹត ស្ថិតក្នុងភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា យកដីលក់ ។ ក្រុមឡានទាំងនេះដឹកមិនមានពេលវេលាច្បាស់លាស់ទេ គឺដឹកទាំងថ្ងៃទាំងយប់ហើយបើកលឿនៗទៀតផងដែលជាហេតុ បង្កឲ្យដីហុយទ្រលោមនិងខ្លាចបង្កគ្រោះថ្នាក់នានារហូតដល់ថ្នាក់ធ្វើឲ្យប្រជាពលរដ្ឋខ្លះមានជំងឹផ្លូវដង្ហើមដោយសារតែដកដង្ហើមចូលដីក្នុងសួតរាល់ថ្ងៃ ។

ពលរដ្ឋ​រិះគន់​ក្រុម​ឡាន​ដឹក​ដី​យាយ​អូន បំផ្លាញ​ផ្លូវ​តា​ង៉ូ​វ អាជ្ញាធរ​ធ្វើ​មិនដឹង​

គេបានដឹងហើយថាសាលាខណ្ឌច្បារអំពៅបានដាក់បម្រាមចំពោះឡានប្រភេទធំៗទាំងនោះមិនឲ្យឆ្លងកាត់ផ្លូវនេះទេ តែគេនៅតែសង្កេតឃើញក្រុមឡានយាយអូន ដែលមានខ្នងក្រាស់ឃ្មឹកនោះនៅតែបំពានបំរាមសាលាខណ្ឌ ដោយមិនក្រែងញញើតឡើយហើយខាងខណ្ឌក៏ហាក់បីដូចជាមិនមានប្រតិកម្មអ្វីដែរដោយពលរដ្ឋដាក់ការសង្ស័យថាអាចមាន ការត្រូវរ៉ូវគ្នាហើយមើលទៅ ។

ពលរដ្ឋបញ្ចេញកំហឹងថាផ្លូវបេតុងនេះបានខូចខ្ទេចខ្ទីរទៅហើយតើខាងណាអ្នកចេញមុខសងព្រោះផ្លូវនេះជាវិភាគទាន ៥០ បូក ៥០ តែបែជាអាជ្ញាធរដែនដីបណ្ដោយឲ្យឈ្មួញដុះស្លែរកស៊ីដឹកដីឆ្លងកាត់ផ្លូវនោះតាមតែអំពើចិត្តទៅវិញ ។ ប្រជាពលរដ្ឋបាន សំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍រឿងនេះផង ៕ សុថាត់