៧ រូបិយប័ណ្ណ ដែលមាន​តម្លៃ​ថ្លៃ​ជាង​ប្រាក់​ដុល្លារ​អាមេរិក​

6 Videos


នៅពេលនិយាយដល់រូបិយប័ណ្ណ «លុយ» អ្នកទាំងអស់គ្នាច្បាស់ជាគិតដល់ប្រាក់ដុល្លារអាមេរិកមុនគេ ព្រោះប្រាក់ដុល្លារអាមេរិកគឺមានភាពល្បីល្បាញ និង ត្រូវបានចរាចរណ៍ពាសពេញពិភពលោក ហើយប្រទេសមួយចំនួនបានពឹងផ្អែកលើប្រាក់ដុល្លារនេះដើម្បីពង្រឹងសេដ្ឋកិច្ចខ្លួនឱ្យកាន់តែមានការរីកចម្រើន ។

ប៉ុន្តែប្រិយមិត្តមួយចំនួនប្រហែលជាមិនទាន់ដឹងទេថា បន្ទាប់ពីតម្លៃខ្ពស់នៃប្រាក់ដុល្លារអាមេរិក ដែល ១ ដុល្លារអាមេរិក ស្មើ ៤,០៣៤ រៀល (អាត្រាប្តូរប្រាក់ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៦) កំពុងមានឥទ្ធិពលលើសកលលោកនោះ គឺនៅមានរូបិយប័ណ្ណរបស់ប្រទេសមួយចំនួនទៀត ដែលមានតម្លៃខ្ពស់ជាងរូបិយប័ណ្ណដុល្លារអាមេរិក ។

៧ រូបិយប័ណ្ណ ដែលមាន​តម្លៃ​ថ្លៃ​ជាង​ប្រាក់​ដុល្លារ​អាមេរិក​

នៅថ្ងៃនេះ «ប្រជាប្រិយ» សូមពាំនាំប្រិយមិត្តឱ្យទៅស្គាល់រូបិយប័ណ្ណ (លុយ) របស់បណ្តាប្រទេសមួយចំនួន ដែលមានតម្លៃថ្លៃជាងរូបិប័ណ្ណដុល្លារអាមេរិក ធៀបនឹងប្រាក់រៀលកម្ពុជា ។

១-Swiss Franc (ស្វ៊ីសហ្វ្រង់) ៖ ជារូបិយប័ណ្ណផ្លូវការ របស់ប្រទេសស្វ៊ីស ។
១ ស្វ៊ីសហ្វ្រង់ ប្រមាណ ១.០២ ដុល្លារអាមេរិក ធៀបមកប្រាក់រៀល ប្រមាណ ៤,១៣៤ រៀល (អាត្រាប្តូរប្រាក់ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៦) ។

៧ រូបិយប័ណ្ណ ដែលមាន​តម្លៃ​ថ្លៃ​ជាង​ប្រាក់​ដុល្លារ​អាមេរិក​

២- Euro (លុយអឺរ៉ូ) ៖ វាគឺជារូបិយប័ណ្ណផ្លូវការនៅតំបន់អឺរ៉ុប ដែលមាន ១៩ ប្រទេស ក្នុងចំណោមប្រទេសជាសមាជិក ទាំង ២៨ នៃសហភាពអឺរ៉ុប ។
១ អឺរ៉ូ ស្មើ ១.១៣ ដុល្លារអាមេរិក ធៀបមកប្រាក់រៀល ប្រមាណ ៤,៥៨៥ រៀល (អាត្រាប្តូរប្រាក់ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៦) ។

៧ រូបិយប័ណ្ណ ដែលមាន​តម្លៃ​ថ្លៃ​ជាង​ប្រាក់​ដុល្លារ​អាមេរិក​

៣-Cayman Islands Dollar (ដុល្លារកោះកៃម៉ាន) ៖ វាគឺជារូបិយប័ណ្ណផ្លូវការ នៃកោះកៃម៉ាន (ដែនដីមួយ ស្ថិតនៅក្រៅប្រទេសអង់គ្លេស) ដែលមានលេខកូដ KYD ។
១ ដុល្លារកោះកៃម៉ាន ស្មើ ១.២២ ដុល្លារអាមេរិក ធៀបមកប្រាក់រៀល ប្រមាណ ៤,៩២០ រៀល (អាត្រាប្តូរប្រាក់ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៦) ។

៧ រូបិយប័ណ្ណ ដែលមាន​តម្លៃ​ថ្លៃ​ជាង​ប្រាក់​ដុល្លារ​អាមេរិក​

៤-UK Pound Sterling (លុយផោន) ៖ វាគឺជារូបិយប័ណ្ណផ្លូវការ របស់ប្រទេសអង់គ្លេស ដែលគេតែងហៅថា «Pound» (ផោន) ។
១ ផោន ស្មើ ១.៤៤ ដុល្លារអាមេរិក ធៀបមកប្រាក់រៀល ប្រមាណ ៥៧៩៣.៨៦ រៀល (អាត្រាប្តូរប្រាក់ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៦) ។

៧ រូបិយប័ណ្ណ ដែលមាន​តម្លៃ​ថ្លៃ​ជាង​ប្រាក់​ដុល្លារ​អាមេរិក​

៥-Omani Rial (លុយរៀលអូម៉ង់) ៖ វាគឺជារូបិយប័ណ្ណផ្លូវការ របស់ប្រទេសអូម៉ង់ ស្ថិតនៅឯមជ្ឈឹមប្រទេស ។
លុយអូម៉ង់ ១ រៀល អាចប្តូរបាន លុយដុល្លារចំនួន ២.៦០ ដុល្លារអាមេរិក ។

៧ រូបិយប័ណ្ណ ដែលមាន​តម្លៃ​ថ្លៃ​ជាង​ប្រាក់​ដុល្លារ​អាមេរិក​

៦-Bahraini Dinar (បារ៉ែនឌីណា) ៖ បារ៉ែន គឺជាប្រទេសដ៏ល្បីល្បាញ និង ជោគជ័យមួយដែលសម្បូរទៅដោយឱកាសការងារ ។
១ បារ៉ែនឌីណា ស្មើ ២.៦៥ ដុល្លារអាមេរិក ធៀបមកប្រាក់រៀល ប្រមាណ ១០,៧០២ រៀល(អាត្រាប្តូរប្រាក់ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៦) ។

៧ រូបិយប័ណ្ណ ដែលមាន​តម្លៃ​ថ្លៃ​ជាង​ប្រាក់​ដុល្លារ​អាមេរិក​

៧- Kuwaiti Dinar (គុយវ៉ែតឌីណា) ៖ វាគឺជារូបិយប័ណ្ណផ្លូវការ របស់ប្រទេសគុយវ៉ែត ។ គុយវ៉ែតឌីណា ត្រូវបានគេចាត់ទុកថាជារូបិយប័ណ្ណដែលមានតម្លៃថ្លៃបំផុត នៅលើពិភពលោកនេះ ។
១ គុយវ៉ែតឌីណា ស្មើ ៣.៣២ ដុល្លារអាមេរិក ធៀបមកប្រាក់រៀល ប្រមាណ ១៣,៣៨៤ រៀល (អាត្រាប្តូរប្រាក់ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៦) ៕ សាកល

៧ រូបិយប័ណ្ណ ដែលមាន​តម្លៃ​ថ្លៃ​ជាង​ប្រាក់​ដុល្លារ​អាមេរិក​