នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញមុខ​ក្រុមចោរប្លន់​ម៉ូតូពេល​រាត្រី​ចំនួន ១៣ នាក់

នគរបាលរាជធានីភ្នំពេញបង្ហាញមុខក្រុមចោរប្លន់ប្រដាប់អាវុធប្រើដាវសាំម៉ូរ៉ៃ កាំបិតប៉័ងតោ ក្នុងភូមិសាស្ត្រដែលពួកគេធ្លាប់ធ្វើសកម្មភាពនៅពេលរាត្រីជាពិសេសនៅព្រឹកទៀបភ្លឺ ចំនួន ១៣ នាក់នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាធានីភ្នំពេញ ។

នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញមុខ​ក្រុមចោរប្លន់​ម៉ូតូពេល​រាត្រី​ចំនួន ១៣ នាក់

ការបង្ក្រាបនេះធ្វើឡើងដោយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន ខណ្ឌមានជ័យ និង ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនជាបន្តបន្ទាប់ព្រមទាំងដកហូតម៉ូតូចំនួន ៦ គ្រឿង សម្ភារ និងស្លាកលេខម៉ូតូមួយចំនួនទៀត ។

នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញមុខ​ក្រុមចោរប្លន់​ម៉ូតូពេល​រាត្រី​ចំនួន ១៣ នាក់

ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ខាងលើនេះបានធ្វើឡើងចាប់ពីថ្ងៃទី១៨ ខែ ឧសភា ដល់ថ្ងៃទី២០ ខែឧសភា ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាល រាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ផងដែរ ។ នៅរសៀលថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០១៦ ជនសង្ស័យទាំង ១៣ នាក់ ត្រូវបង្ហាញមុខជាសារធាណៈនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់មុនបញ្ជូនឡើងតុលាការដើម្បីបន្តការសួរនាំនិងចាត់វិធានការតាមនីតិវិធី ។

នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញមុខ​ក្រុមចោរប្លន់​ម៉ូតូពេល​រាត្រី​ចំនួន ១៣ នាក់

លោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យដឹងថាជនសង្ស័យទាំងនេះមានទាំងសិស្សផងនោះតែងតែធ្វើសកម្មភាពប្លន់យកម៉ូតូពី ប្រជាពលរដ្ឋនៅ ពេលរាត្រី និងទៀបភ្លឺ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញភាគច្រើននៅខណ្ឌចំការមន និងខណ្ឌមានជ័យ ។ ក្រោយពីមានករណីប្លន់ជាបន្តបន្ទាប់យ៉ាងដូច្នេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញបើកការស្រាវជ្រាវរហូតតាមចាប់បានជាបន្តបន្ទាប់តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ព្រមទាំងដកហូតម៉ូតូចំនួន ៦ គ្រឿង និងសម្ភារមួយចំនួនទៀត ។

នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញមុខ​ក្រុមចោរប្លន់​ម៉ូតូពេល​រាត្រី​ចំនួន ១៣ នាក់

ម៉ូតូដែលសមត្ថកិច្ចរឹបអូសបាននោះប្រជាពលរដ្ឋដែលធ្លាប់ត្រូវបានក្រុមនេះប្លន់អាចយកឯកសារពាក់ព័ន្ធមកបង្ហាញនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដើម្បីយកម៉ូតូរបស់ខ្លួនទៅវិញ ៕ សុថាត់