ចាប់រំលោភ​ក្មេងស្រី ដប់​ថ្ងៃ​ក្រោយមក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

6 Videos


កងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈកាលពីរសៀលថ្ងៃទី ២២ ខែ ឧសភាឆ្នាំ ២០១៦ នេះ ដែលរឿងរ៉ាវការចាប់មិនបានសម្រេចនេះ បានកើតឡើងកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៦ កន្លងមកនេះ ទោះជាយ៉ាងណាជនកំហូចនេះ មិនអាចគេចផុតពីសំណាញ់ច្បាប់ឡើយ ។

ចាប់រំលោភ​ក្មេងស្រី ដប់​ថ្ងៃ​ក្រោយមក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

លោក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឲ្យភ្នាក់ងារពត៌មានរបស់យើង ដឹងនៅថ្ងៃអាទិត្យ ទី ២២ ខែឧសភានេះថា ជនសង្ស័យឈ្មោះ អ៊ិន ប្រាក់ ភេទប្រុស អាយុ ៤២ ឆ្នាំរស់នៅភូមិ ប្រជាធម្មកើត សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនបាននៅរសៀលថ្ងៃទី ២ ខែឧសភា ។ យោងតាមពាក្យបណ្តឹងពីជនរងគ្រោះ ។ រីឯយុវសិស្សរងគ្រោះ ឈ្មោះ គ ធ ត អាយុ ១៧ ឆ្នាំ ជាសិស្សវិទ្យាល័យទួលប្រាសាទ រស់នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ចាប់រំលោភ​ក្មេងស្រី ដប់​ថ្ងៃ​ក្រោយមក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

មុនពេលកើតហេតុ ជនសង្ស័យបានហៅយុវសិស្សរូបនេះឲ្យឈប់នៅពេលដែលនាងកំពុងបណ្តើរម៉ូតូបែកកង់ បន្ទាប់ពីហៅឲ្យឈប់រួចហើយ ជនកំហូចក៏ធ្វើសកម្មភាពវាយជនរងគ្រោះចំនួន ៣ ដៃ ហើយបម្រុងនឹងរំលោភ ភ្លាមៗនោះដោយឃើញមានមនុស្ស ជនសង្ស័យបានរត់គេចខ្លួនបាត់ទៅ ។

ចាប់រំលោភ​ក្មេងស្រី ដប់​ថ្ងៃ​ក្រោយមក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

តាមការរៀបរាប់ពីយុវសិស្សរងគ្រោះបានឲ្យដឹងថា នៅពេលម៉ូតូរបស់នាងបែកកង់ ហើយកំពុងអូសបណ្តើរម៉ូតូស្រាប់តែជនឆ្លៀតឱកាសធ្វើសកម្មភាពចាប់នាងបម្រុងរំលោភ តែសំណាងល្អត្រូវបានអ្នកចាំចំការជួយទាន់ពេលវេលារីឯជនល្មោមកាមក៏បើកម៉ូតូគេចខ្លួនបាត់ស្រមោល ៕

                                                                                                                  សុថាត់