គ្រួសារ​ទីទាល់ក្រ​ដ​ង្ហើ​យ​ហៅរក​សប្បុរសជន​ជួយ​កូនស្រី​ពិការ​

6 Videos


គួរឲ្យអាណិតណាស់គ្រួសារទីទាល់ក្រីក្រគ្មានទីពឹងប្រកប់មុខរបរឡើងត្នោត មានកូនស្រីពិការដៃជើងអាយុ៥ឆ្នាំ ដើរមិនរួច ដង្ហើយហៅរកសប្បុរសធម៌ និង អង្គការសប្បុរសធម៌ដើម្បីជួយព្យាបាលជំងឺនាង ដោយជីវភាពក្រីក្រ គ្មានទីពឹង មានតែការអំពាវនាវរកសប្បុរសនានាមេត្តាជួយគាត់ផង ។

គ្រួសារ​ទីទាល់ក្រ​ដ​ង្ហើ​យ​ហៅរក​សប្បុរសជន​ជួយ​កូនស្រី​ពិការ​

គ្រួសារក្រីក្ររូបនេះប្តីមានឈ្មាះ ហ៊ាន ហួន អាយុ ៤០ ឆ្នាំ ប្រពន្ធមានឈ្មោះ ខុន ខុម អាយុ ៣៤ ឆ្នាំ សព្វថ្ងៃគាត់រស់នៅភូមិ អន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។ គួរបញ្ញាក់ផងដែរថា បច្ចុប្បន្នគាត់មានកូន ៥ នាក់សុទ្ធតែកូនតូចៗហើយ ផ្ទះមានដំបូលប្រកស័ង្គសី ៥ ទៅ ៦សន្លឹក និង ជញ្ជាំល្ហល្ហេវ មើលពីមុខធ្លុះដល់ក្រោយ ។ បើតាមសំដីអ្នកដែលនៅជិតខាងផ្ទះរបស់គ្រួសារក្រីក្រមួយនេះ បាននិយាយថា រាល់ថ្ងៃ គ្រួសារមួយនេះឡើងដើមត្នោតដើម្បីយកទឹកមកលក់ដើម្បីដោះស្រាយជីវភាព ជួនកាលលក់មិនដាច់សោះក៏មានដែរ ជាពិសេសរដូវភ្លៀងលក់មិនដាច់នោះទេ ហើយក៏មិនមានអ្វីហូបដែរ មិនតែប៉ុណ្ណោះកូនក៏មានជំងឺប្រចាំកាយទៀត ។

គ្រួសារ​ទីទាល់ក្រ​ដ​ង្ហើ​យ​ហៅរក​សប្បុរសជន​ជួយ​កូនស្រី​ពិការ​

ពេលនេះគ្រួសារនេះចង់ទៅរកការព្យាបាលដែរ តែគាត់គ្មានលុយសោះ ដូច្នេះទើបពួកគាត់ដង្ហើយហៅរកសប្បុរសធម៌ ពិសេសគឺសម្តេចនាយករដ្ឋមន្ត្រី និង សម្តេចកិតិព្រឹទ្ធបណ្តិតមេត្តាជួយពួកគាត់ និង កូនស្រីពិការបស់គាត់ផង ៕

                                                                                                      សុថាត់

គ្រួសារ​ទីទាល់ក្រ​ដ​ង្ហើ​យ​ហៅរក​សប្បុរសជន​ជួយ​កូនស្រី​ពិការ​