ប្រភេទអាហារ និងលំហាត់ប្រាណ ដែលជួយឲ្យរីកលូតលាស់កម្ពស់ បានយ៉ាងល្អ!

បច្ចុប្បន្នមនុស្សមួយចំនួន មានការព្រួយបារម្ភអំពីកម្ពស់របស់ពួកគេ​ ជាពិសេសមាតាបិតាដែលមានបុត្រធីតា ដែលទើបតែពេញវ័យ ព្រួយខ្លាចមិនលូតកម្ពស់។

ជាធម្មតា បញ្ហាកម្ពស់ អាចបណ្តាលមកពីហ្សែន ឬតំណរពូជរបស់មនុស្ស ឬក៏អាចមកពីកង្វះសារធាតុចិញ្ចឹមបន្ថែមណាមួយផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកអ្នកនៅតែអាចស្វែងរកវីធីសាស្រ្តខ្លះៗ តាមបែបធម្មជាតិ ដើម្បីជួយបាន ដោយក្នុងនោះ អាចងាកមកទទួលទានអាហារបែបសុខភាព និងធ្វើលំហាត់ប្រាណ ផងដែរ។

យើងដឹងហើយថា របបអាហារ ដែលយើងទទួលទានរាល់ថ្ងៃ សុទ្ធសឹងតែផ្ទុកទៅដោយ កាល់ស្យូម សារធាតុរ៉ែ វីតាមីន និងប្រូតេអីុន ជាដើម តែអាហារជាច្រើនប្រភេទ ដែលអាចជួយបង្កើន​ ការលូតកម្ពស់តាមបែបធម្មជាតិ មួយកម្រិតទៀតនោះ ពិតជាចំនុចគួរឲ្យយកចិត្តទុកដាក់។ ដូច្នេះតាមដានទាំងអស់គ្នា!  

ខាងក្រោមនេះ លំហាត់ប្រាណ និងប្រភេទអាហារមួយចំនួន ដែលសុទ្ធសឹងតែអាចជួយដោះស្រាយបញ្ហា លូតលាស់ផ្នែកកម្ពស់ ប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព។ វាមានហេតុផល និងគុណសម្បតិ្ត អាចជាចំណេះដឹងមួយ ដែលអ្នកគួរតែធ្វើការសិក្សាបន្ថែមពីវាផងដែរ។

១) តៅហ៊ូ

តៅហ៊ូ គឺជាអាហារមួយប្រភេទល្អបំផុត ក្នុងចំណោមអាហារទាំងអស់ ដែលជួយបង្កើនការលូតកម្ពស់ ។ ហេតុផលសំខាន់  វាមានចំនួនកាឡូរី តិចតួច និងផ្ទុកទៅដោយជាតិកាល់ស្យូម។ បន្ថែមលើនេះ វាមានកម្រិតជាតិខ្លាញ់តិច ដែលមិនបណ្តាលឲ្យធាត់  ហើយវាជាអាហារមួយប្រភេទល្អផងដែរ សម្រាប់អ្នកដែលចង់សម្រកទម្ងន់។  

២). Oatmeal (អាហារដែលធ្វើពីស្រូវអូក) 

វាគឺជាប្រភពអាហារ ដែលសំបូរទៅដោយជាតិប្រូតេអីុន ជួយកាត់បន្ថយជាតិខ្លាញ់ និងថែមទាំងជួយបង្កើនសាច់ដុំផងដែរ។ ដោយឡែក ត្រីក៏សំបូរទៅដោយជាតិប្រូតេអីុនមិនខុសគ្នាប៉ុន្មានពីម្សៅធញ្ញជាតិឡើយ ដូចជាត្រី សាម៉ុង ត្រីធូណា ជាដើម ដែលវាមានផ្ទុកទៅដោយវីតាមីន F និងប្រូតេអីុន ដែលជួយជំរុញឲ្យរាងកាយលូតកម្ពស់បានយ៉ាងល្អ។  

៣). សណ្តែកសៀង

សណ្តែកសៀង វាក៏ជាប្រភេទអាហារមួយប្រភេទ ដែលអាចធ្វើឲ្យយើងលូតកម្ពស់បានផងដែរ។ វាសំបូរទៅដោយប្រូតេអីុន ដែលជួយដល់ការរីកលូតលាស់នៃឆ្អឹង និងជាលិកា។ ជាការល្អគួរតែទទួលទានសណ្តែកសៀង យ៉ាងហោចណាស់ ៥០ក្រាមក្នុងមួយថ្ងៃ។  

៤). ស៊ុត

ស៊ុតអាចចាត់ទុកថា ជាប្រភពសំបូរនៃប្រូតេអីុន។ ជាតិសសៃនៃស៊ុត ផ្ទុកទៅដោយប្រូតេអីុនមួយរយភាគរយតែម្តង។ ប៉ុន្តែអ្នកគួរតែប្រុងប្រយ័ត្ន ក្នុងការទទួលទាន ព្រោះវាក៏អាចធ្វើឲ្យអ្នកធាត់បានដែរ។ បន្ថែមពីនេះ ស៊ុតគឺផ្ទុកច្រើននូវវីតាមីន B2 ។ ដើម្បីជួយដល់ការលូតលាស់ រួមនឹងទទួលបាន សុខភាពល្អផងនោះ អ្នកគួរតែទទួលទានវា ៣ ទៅ ៤ គ្រាប់ ជាប្រចាំ។

៥). គ្រាប់ធញ្ញជាតិ ឬម្សៅធញ្ញជាតិ

គ្រាប់ធញ្ញជាតិ និងម្សៅ ជាផ្នែកមួយនៃធាតុគន្លឹះ ដែលបង្កើននូវការរីកលូតលាស់ផ្នែកកម្ពស់ផងដែរ។ ពួកវាផ្ទុកទៅដោយ ជាតិដែក ជាតិសរសៃរ (Fiber) ជាតិម៉ាញ៉េស្យូម វីតាមីន B និង ស៊ីលីស្យូម។ ក្នុងនោះ អង្ករ ពោតលីង ស្រូវសាលី ប៉ាស្តាធញ្ញជាតិ (Grain Pasta) គឺល្អបំផុតសម្រាប់ការលូតលាស់ផងដែរ។

៦). សាច់មាន់

សាច់មាន់ ក៏ជាផ្នែកមួយនៃសារធាតុចិញ្ចឹមដ៏ល្អប្រសើរ ដើម្បីការរីកលូតលាស់ផងដែរ។ ជាពិសេសសាច់មាន់ ផ្តល់នូវប្រូតេអីុនយ៉ាងច្រើន ដើម្បីជួយដល់ការទ្រទ្រង់សារពាង្គកាយមនុស្ស បង្កើនសាច់ដុំ និងជាលិកាផងដែរ។   

៧). សាច់គោ

សម្រាប់សាច់គោ ក៏មិនខុសគ្នាប៉ុន្មានពីសាច់មាន់ដែរ។ វាជាប្រភព សំបូរទៅដោយប្រូតេអីុនយ៉ាងសំខាន់ ប៉ុន្តែគ្រាន់តែថាវាមានផ្ទុកជាតិខ្លាញ់ ដែលបង្កើនកម្រិតកូឡេស្តេរ៉លខ្ពស់ ដែលអាចធ្វើឲ្យអ្នកធាត់បាន។ ដូចនេះបើអ្នកចង់ឡើងកម្ពស់ ចូរកុំទទួលទានសាច់គោ ក្នុងបរិមាណច្រើនពេក ព្រោះជាតិខ្លាញ់ច្រើន អាចបណ្តាលឲ្យអ្នកធាត់ផងដែរ។ 

៨). បន្លែ និង ផ្លែឈើ

បន្លែ និង ផ្លែឈើ ទាំងពីរប្រភេទនេះ គឺជាអាហារដ៏ល្អបំផុត ដែលជំរុញដល់ការរីកលូតផ្នែកកម្ពស់ និងស្មាតី។ ពួកវាជាប្រភពផ្ទុកទៅដោយ វីតាមីនជាច្រើនប្រភេទ រួមមាន ជាតិសរសៃរ (Fiber) និងជាតិប៉ូតាស្យូម។ វីតាមីន A គឺមានប្រយោជន៍ជួយដល់ឆ្អឹង និងជាលិកាលូតលាស់។

ផ្លែឈើមានប្រសិទ្ធភាពខ្ពស់ផងដែរ ពិសេសផ្ទុកទៅដោយវីតាមីន A ដូចជា ផ្លែត្រសក់ស្រូវ ក្រូចថ្លុង ស្វាយ ល្ហុង ឪឡឹក ផ្លែផាស់សិន (Passion) និងផ្លែអេបព្រីខប (Apricot) ជាដើម

ចំណែកឯបន្លែវិញរួមមាន សណ្តែក ការ៉ុត ខាត់ណា ស្ពៃខ្មៅ ដំឡូងផ្អែម ល្ពៅ ស្ពៃក្តោប -ល-។ ដែលពពួកបន្លែទាំងអស់នេះគឺ សំបូរទៅដោយវីតាមីន A ។ លើសពីនេះទៅទៀត ដំឡូង ប៊័រ ប៉េងប៉ោះ ផ្លែក្រូច ដែលពពួកបន្លែទាំងអស់នេះវិញគឺ ផ្ទុកទៅដោយវីតាមីន C ដែលរួមចំណែកដល់ការលូតកម្ពស់ សុខភាពល្អ និងការជួយអភិវឌ្ឍន៍ ដល់ការរីលូតលាស់ឆ្អឹងបានយ៉ាងល្អផងដែរ។

៩). អាហារដែលធ្វើពីទឹកដោះគោ

ប្រភេទអាហារដែលធ្វើពីទឹកដោះគោ ល្អសម្រាប់ការរីកលូតលាស់ផងដែរ។ ក្រៅពីការទទួលទានទឹកដោះគោស្រស់ អ្នកក៏គួរតែជ្រើសរើសប្រភេទចំនីអាហារណា ដែលធ្វើពីទឹកដោះគោ ដើម្បីទទួលបានលទ្ធផលល្អបន្ថែម ជួយទៅដល់ការរីកលូតលាស់ផ្នែកកម្ពស់ និងស្មារតីផងដែរ។

ប្រភេទអាហារដែលធ្វើពីទឹកដោះគោទាំងអស់នោះរួមមាន ហ្រ្វូម៉ាស់ ឬ ឈីស (Cheese) ទឹកដោះគោជូរ (Yogurt) ក្រែម (Cream) ការ៉េម -ល-។ ពពួកនៃអាហារប្រភេទនេះ សំបូរទៅដោយវីតាមីន B, A, D និង E ។ បន្ថែមលើនេះទៅទៀត វាក៏សំបូរទៅដោយជាតិប្រូតេអីុន និងកាល់ស្យូមផងដែរ។ ដូចដែលយើងបានដឹងហើយថា ជាតិកាល់ស្យូម និងវីតាមីន D គឺជាកត្តាដ៏សំខាន់សម្រាប់ការរីកលូតលាស់ និេងជំនួយដល់ឆ្អឹង។ តែយ៉ាងណាក៏ដោយ សូមហូបក្នុងបរិមាណសមរម្យល្មមសម្រាប់ទ្រទ្រងរាងកាយ កុំញ៉ាំយកឆ្អែតដូចបាយឲ្យសោះ ដែលវាអាចបង្កឲ្យមានផលអវិជ្ជមានទៅវិញ សម្រាប់សុខភាព ដូចជា ឡើងទម្ងន់ ជាដើម។

១០). ទទួលទានទឹកដោះគោ

យើងដឹងរួចទៅហើយថា ទឹកដោះគោពិតជាល្អបំផុត មិនថាក្មេង ឬចាស់ក៏អាចទទួលទានបាន ព្រោះវាមានផ្ទុកនូវបរិមាណកាល់ស្យូមច្រើន ដែលដើរតួយ៉ាងសំខាន់ សម្រាប់ការរីកលូតលាស់ផ្នែកឆ្អឹង និងការពារឆ្អឹងពីការពុកបានយ៉ាងល្អផងដែរ។

ជាតិកាល់ស្យូម គឺមានប្រសិទ្ធិភាព ដូចជាថ្នាំប៉ូវមួយដែលជំរុញការរីកលូតលាស់នៃសារពាង្គកាយ។ រួមជាមួយគ្នានេះដែរ ជាតិកាល់ស្យូម ដែលមានក្នុងទឹកដោះគោ គឺផ្ទុកទៅដោយវីតាមីន A និងប្រូតេអីុនយ៉ាងច្រើន។ យ៉ាងណាមិញ ដើម្បីទទួលបានប្រសិទ្ធិភាព សម្រាប់អ្នកដែលចង់លូតកម្ពស់ និងសុខភាពល្អ គួរណាស់ទទួលទានទឹកដោះគោ ចាប់ពី៣កែវឡើងទៅជាប្រចាំ។   

១១). ផ្លែ Ashwagandha (ឬ យិនសិនឥណ្ឌា)

នេះមិនមែនជាអាហារឡើយ ប៉ុន្តែវាគឺជាឱសថរុក្ខជាតិធម្មជាតិ សម្រាប់ការបង្កើនកម្ពស់។ រុក្ខជាតិប្រភេទនេះដែរ ត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា យិនស៊ិនឥណ្ឌា (Indian Ginseng) ។ លក្ខណៈពិសេសនៃរុក្ខជាតិមួយប្រភេទនេះ គឺជាឱសថជំនួយឆ្អឹង នៃរាងកាយ ធ្វើឲ្យឆ្អឹងរឹងមាំ ដែលជួយជំរុញដល់ការលូតកម្ពស់។ 

=> គួរបញ្ជាក់បន្ថែមដែរថា ៖

> អេពីណារ “Spinach” (បន្លែម្យ៉ាងដូចស្ពៃខ្មៅ) គឺសំបូរវីតាមីនសំខាន់ជាច្រើនប្រភេទ រួមនិងសារធាតុចិញ្ចឹមផងដែរ។ ជំនួសមកវិញ អ្នកក៏អាចទទួលទាន ផ្កាខាត់ណា ធ្វើជារបបអាហារ ប្រចាំថ្ងៃរបស់អ្នកក៏បានផងដែរ។

> ផ្លែចេក ក៏ល្អផងដែរ ដែលវាផ្តល់នូវថាមពល និងសុខភាពឆ្អឹងរឹងមាំល្អ។ រួមជាមួយនឹងការកើនឡើងកម្ពស់ ចេកគឺល្អបំផុត ក្នុងការជួយរំលាយអាហារ និងក៏ធ្វើឲ្យចលនារបស់ពោះវៀន ប្រព្រឹត្តទៅបានយ៉ាងល្អផងដែរ។

> ទឹក ឬសារធាតុរ៉ែ ជួយដល់ការរីកលូតលាស់ ផ្នែកសារពាង្គកាយ ផ្នែកឆ្អឹង បង្កើតជាលិកា និងជួយឲ្យលំហូរឈាមដើរបានល្អផងដែរ។  

យ៉ាងណាមិញ ទោះបីជាយ៉ាងណាក៏ដោយ ការទទួលទានអាហារតែមួយមុខ វាមិនទាន់គ្រប់គ្រាន់សម្រាប់អ្នក ដែលចង់លូតកម្ពស់ឡើយ។ ដូច្នេះអ្នកគួរតែជ្រើសរើសការធ្វើលំហាត់ប្រាណបន្ថែម ដើម្បីសុខភាពផងដែរ។

១២). ការធ្វើលំហាត់ប្រាណដោយការ “ហែលទឹក”

ការជ្រើសរើសយកវិធីសាស្រ្ត ធ្វើលំហាត់ប្រាណបែបហែលទឹក ដែលវាទាមទារឲ្យអ្នកធ្វើចលនាស្ទើរតែគ្រប់កន្លែង ដូចជាការប្រើដៃ ប្រើជើង ចលនាបត់បែនរបស់ដងខ្លួន សាច់ដុំ និងត្រគាក ដែលជាជំនួយដល់ការលូតលាស់ផ្នែកកម្ពស់បានផងដែរ។ ការហែលទឹកនេះទៀតសោត វាក៏ជាផ្នែកមួយនៃលំហាត់ប្រាណ ដែលធ្វើឲ្យបេះដូង និងសុខភាពកាន់តែប្រសើរ ហើយវាក៏ជាវិធីសាស្រ្តមួយ ជួយដល់អ្នកដែលចង់សម្រកទម្ងន់ផងដែរ។ ការហែលទឹកយ៉ាងហោចណាស់ ៥ម៉ោង ជារៀងរាល់សប្តាហ៍ អាចជួយឲ្យអ្នកលូតកម្ពស់បាន។  

១៣). ការធ្វើលំហាត់ប្រាណដោយការ “លោត”

ការធ្វើលំហាត់ប្រាណ ដោយការលោតនេះ គឺជាវិធីល្អបំផុត ដើម្បីជួយពន្លូតកម្ពស់ ប្រកបដោយប្រសិទ្ធិភាព។ ក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ ជើងរបស់អ្នកបានលោតផុតពីដី ដោយការលោតនេះដែរ វាធ្វើឲ្យទាញចលនានៃ ឆ្អឹងកងខ្នង និងកំភួនជើងសាច់ដុំរបស់អ្នក ឲ្យលាតសន្ធឹង។ ការធ្វើលំហាត់ប្រាណ ដោយការលោតនេះទៀតសោត វាថែមទាំងធ្វើឲ្យឈាមដើរបានល្អ និងធ្វើឲ្យឆ្អឹងរឹងមាំផងដែរ។ មិនតែប៉ុណ្ណោះ វាជួយរំញោចអ័រម៉ូន ឬកោសិកាចិញ្ចឹមរីកលូតលាស់បានល្អថែមទៀតផង។ លំហាត់ប្រាណដែលល្អបំផុតនោះ មានដូចជា លំហាត់ប្រាណដោយលោតតោងខ្សែពួរ លោតឈរ លោតអង្គុយ និងការលេងកីឡាបាល់បោះជាដើម។ ទាំងអស់នេះ វាធ្វើឲ្យឆ្អឹងខ្ចីនៃជើងឆាប់រីកលូតលាស់ បង្កើនដល់ការលូតកម្ពស់។

១៤). ការធ្វើលំហាត់ប្រាណដោយការ “ព្យួរខ្លួន ឬ តោងរបារ”

នេះគឺជា ការធ្វើលំហាត់ប្រាណបែបសាមញ្ញមួយ និងផ្តល់មកនូវភាពសប្បាយរីករាយបានមួយកម្រិតផងដែរ ដែលអ្នកអាចអនុវត្តវាបានគ្រប់ទីកន្លែង។ ដោយឡែក ចំនុចពិសេសរបស់វា ក៏ជួយបង្កើនការលូតកម្ពស់បាន យ៉ាងឆាប់រហ័សផងដែរ។ ការធ្វើលំហាត់ប្រាណ ដោយការ តោងរបារ ឬព្យួរខ្លួន ធ្វើឲ្យឆ្អឹងកងតាមសន្លាក់របស់អ្នកបើក ឬលាតសន្ធឹងបានវែង ដែលជួយបង្កើនការលូតកម្ពស់។ ព្យាយាមអនុវត្តការតោងបែបនេះ យ៉ាងយូរម្តងរយៈ៣០វិនាទី ដែលព្យាយាមធ្វើវាឲ្យបាន១០ដង ហើយអ្នកក៏អាច ធ្វើចលនាបត់បែនជើងរបស់អ្នកបាន ប្រសិនបើរបារតោងនោះទាប។ 

១៥). ការធ្វើលំហាត់ប្រាណដោយការ “ឈរ និង អង្គុយ សន្ធឹងដៃទៅចុងជើង”

នេះក៏ជាវិធីសាស្រ្តមួយ ដែលងាយស្រួលបំផុត និងមានប្រសិទ្ធិភាព ដើម្បីបង្កើនការលូតកម្ពស់ផងដែរ។ ប៉ុន្តែដំបូងឡើយ វាអាចជាពិបាក សម្រាប់អ្នក យ៉ាងណាព្យាយាមធ្វើវាម្តងហើយម្តងទៀតជាប្រចាំ វានឹងមិនបញ្ហាសម្រាប់អ្នកឡើយ។

=> ឈរ អោនសន្ធឹងដៃទៅចុងជើង

ដំបូងឡើយអ្នកត្រូវតែព្យាយាមឈរឲ្យត្រង់ខ្លួន (មិនបន្ទន់ជង្គង់) រួមទាំងត្រកៀកផងដែរ។ រួចចាប់ផ្តើមពត់ខ្លួន ឬអោន ដោយសន្ធឹងដៃរបស់អ្នកទៅ និងចុងជើង។ សូមឲ្យប្រាកដថាថា អ្នកនឹងមិនបន្ទន់ជង្គង់របស់អ្នកឡើយ។ ព្យាយាមធ្វើខ្លួន ឬទប់ខ្លួនឲ្យនឹង ក្នុងរយៈពេល ៥វិនាទី រួចងើបមកវិញ។ ព្យាយាមអនុវត្តបែបនេះឡើងវិញ ម្តងហើយម្តងទៀត យ៉ាងហោចណាស់ឲ្យបាន១៥ដង។

=> អង្គុយ សន្ធឹងដៃទៅចុងជើង

ដំបូងឡើយអ្នកត្រូវអង្គុយសណ្តូកជើងឲ្យត្រង់ ដោយជើងទាំងសងខាង ត្រូវអិបចូលគ្នា។ រួចចាប់ផ្តើមពត់ខ្លួន ឬអោន ដោយសន្ធឹងទៅប៉ះចុងជើងរបស់អ្នក។ យ៉ាងណាមិញ ក៏ត្រូវរក្សាដងខ្លួន កុំឲ្យអោនពេក ឬកោងខ្នងពេកដែរ។ ព្យាយាមធ្វើខ្លួន ឬទប់ខ្លួនឲ្យនឹង ក្នុងរយៈពេល ៥វិនាទី រួចងើបមកវិញ។ ព្យាយាមអនុវត្តបែបនេះឡើងវិញ ម្តងហើយម្តងទៀត យ៉ាងហោចណាស់ឲ្យបាន១៥ដង។ 

គួរបញ្ជាក់ដែរថា នៅមានរបបអាហារល្អ និងវីធីសាស្រ្តហាត់ប្រាណ ជាច្រើនសណ្ឋានទៀតផងដែរ ដែលអ្នកអាចអនុវត្តវាមានដោយខ្លួនឯង មិនថានៅផ្ទះ ឬនៅទីកន្លែងណាឡើយ ដោយពុំចាំបាច់មានឧបករណ៍ជំនួយឡើយ។

យ៉ាងណាមិញ Khmerload គ្រាន់តែចែករំលែកគន្លឹះមួយចំនួន ទាក់ទងនឹងសុខភាព ដល់ប្រិយមិត្តអ្នកអាន ដើម្បីជាស្នូលបន្ថែម នៃចំណេះដឹងតែប៉ុណ្ណោះ។ 

ជាចុងក្រោយ ក្រោយពីបានអានអត្ថបទនេះហើយ ខ្មែរឡូតសង្ឃឹមថា ប្រិយមិត្តអាចនឹងធ្វើការសាកល្បងប្រភេទអាហារ និងការធ្វើលំហាត់ប្រាណណាមួយយ៉ាងសមស្រប តាមការរៀបរាប់ខាងលើ ដែលល្អសម្រាប់សុខភាពរបស់លោកអ្នក។ ជាពិសេសសម្រាប់អ្នក ដែលចង់បានការរីកលូតលាស់ផ្នែកកម្ពស់។

យ៉ាងណាមិញ ដើម្បីទទួលបានដំបូន្មានល្អៗបន្ថែមទៀត ប្រិយមិត្តក៏គួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យ ឬអ្នកជំនាញ ដែលមានវិជ្ជាជីវៈត្រឹមត្រូវ ទាក់ទងនឹងសុខភាព ទើបជាការប្រសើរផងដែរ ៕ 

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រភេទអាហារ និងលំហាត់ប្រាណ ដែលជួយឲ្យរីកលូតលាស់កម្ពស់ បានយ៉ាងល្អ!
តៅហ៊ូ

ប្រភេទអាហារ និងលំហាត់ប្រាណ ដែលជួយឲ្យរីកលូតលាស់កម្ពស់ បានយ៉ាងល្អ!
ម្សៅធញ្ញជាតិ ឬម្សៅអាវ័ន (អាហារដែលធ្វើពីស្រូវអូក)

ប្រភេទអាហារ និងលំហាត់ប្រាណ ដែលជួយឲ្យរីកលូតលាស់កម្ពស់ បានយ៉ាងល្អ!
សណ្តែកសៀង

ប្រភេទអាហារ និងលំហាត់ប្រាណ ដែលជួយឲ្យរីកលូតលាស់កម្ពស់ បានយ៉ាងល្អ!
ស៊ុត

ប្រភេទអាហារ និងលំហាត់ប្រាណ ដែលជួយឲ្យរីកលូតលាស់កម្ពស់ បានយ៉ាងល្អ!
គ្រាប់ធញ្ញជាតិ ឬម្សៅធញ្ញជាតិ

ប្រភេទអាហារ និងលំហាត់ប្រាណ ដែលជួយឲ្យរីកលូតលាស់កម្ពស់ បានយ៉ាងល្អ!
សាច់មាន់

ប្រភេទអាហារ និងលំហាត់ប្រាណ ដែលជួយឲ្យរីកលូតលាស់កម្ពស់ បានយ៉ាងល្អ!
សាច់គោ

ប្រភេទអាហារ និងលំហាត់ប្រាណ ដែលជួយឲ្យរីកលូតលាស់កម្ពស់ បានយ៉ាងល្អ!
បន្លែ និង ផ្លែឈើ

ប្រភេទអាហារ និងលំហាត់ប្រាណ ដែលជួយឲ្យរីកលូតលាស់កម្ពស់ បានយ៉ាងល្អ!
អាហារដែលធ្វើពីទឹកដោះគោ

ប្រភេទអាហារ និងលំហាត់ប្រាណ ដែលជួយឲ្យរីកលូតលាស់កម្ពស់ បានយ៉ាងល្អ!
ទទួលទានទឹកដោះគោ

ប្រភេទអាហារ និងលំហាត់ប្រាណ ដែលជួយឲ្យរីកលូតលាស់កម្ពស់ បានយ៉ាងល្អ!
ផ្លែ Ashwagandha (ឬ យិនសិនឥណ្ឌា)

ប្រភេទអាហារ និងលំហាត់ប្រាណ ដែលជួយឲ្យរីកលូតលាស់កម្ពស់ បានយ៉ាងល្អ!
ការធ្វើលំហាត់ប្រាណដោយការ “ហែលទឹក”

ប្រភេទអាហារ និងលំហាត់ប្រាណ ដែលជួយឲ្យរីកលូតលាស់កម្ពស់ បានយ៉ាងល្អ!
ការធ្វើលំហាត់ប្រាណដោយការ “លោត”

ប្រភេទអាហារ និងលំហាត់ប្រាណ ដែលជួយឲ្យរីកលូតលាស់កម្ពស់ បានយ៉ាងល្អ!
ការធ្វើលំហាត់ប្រាណដោយការ “ព្យួរខ្លួន ឬ តោងរបារ”

ប្រភេទអាហារ និងលំហាត់ប្រាណ ដែលជួយឲ្យរីកលូតលាស់កម្ពស់ បានយ៉ាងល្អ!
ឈរ អោនសន្ធឹងដៃទៅចុងជើង

ប្រភេទអាហារ និងលំហាត់ប្រាណ ដែលជួយឲ្យរីកលូតលាស់កម្ពស់ បានយ៉ាងល្អ!
អង្គុយ សន្ធឹងដៃទៅចុងជើង