ជឿទេ? គ្រប់យ៉ាងបានផ្លាស់ប្ដូរ សូម្បីតែខួរក្បាលអ្នក ពេលធ្លាក់ក្នុងអន្លង់ស្នេហ៍!

តើសេចក្ដីស្រឡាញ់ ពិតជាអាចផ្លាស់ប្ដូរដំណើរការខួរក្បាលមែនទេ?

ស្ថិតក្នុងស្ថានភាពមានស្នេហា ឬសេចក្ដីស្រឡាញ់នោះ វានឹងអាចធ្វើឲ្យអ្នក ធ្វើរឿងឆ្កួតៗឬ ប្លែកៗមួយចំនួន ទាំងអ្នកដឹងខ្លួន ប៉ុន្ដែនេះបើតាមការសិក្សាស្រាវជ្រាវ ដែលចេញផ្សាយដោយ បានឲ្យដឹងថា ពួកយើងអាចធ្វើការស្ដីបន្ទោស ទៅលើខួរក្បាលរបស់យើង ដែលជាអ្នកដឹកនាំឲ្យពួកយើងធ្វើរឿងបែបនេះ

នេះបើតាមការសិក្សា បន្ទាប់ពីធ្វើការស្កេនខួរក្បាលមនុស្ស ១០០នាក់ ដែលបែងចែកជា ៣ក្រុម ដូចជា ក្រុមកំពុងមានទំនាក់ទំនង, ទើបតែបញ្ចប់ទំនាក់ទំនង និងមិនដែលមានស្នេហាសោះ លទ្ធផលបានបង្ហាញឲ្យដឹងថា ខួរក្បាលដែលមានសេចក្ដីស្រឡាញ់ បានបង្កើនការធ្វើសកម្មភាព នៅតាមតំបន់ ១២កន្លែងខុសៗគ្នា នៃខួរក្បាលដែលជាទំនាក់ទំនងវិជ្ជមាន ជាមួយនឹងរយៈពេល ក្នុងពេលដែលមានក្ដីស្រឡាញ់។

យ៉ាងណាមិញ សកម្មភាពដែលកើនឡើងនេះ មានដូចជាទៅលើផ្នែកខ្លះនៃខួរក្បាល ដែលគ្រប់គ្រងលើការលើកទឹកចិត្ដ, រង្វាន់, ការចូលរួមនឹងសង្គម និងអារម្មណ៍ជាដើម។ បែបនេះអាចមានន័យថា នៅពេលដែលអ្នកមានសេចក្ដីស្រឡាញ់ យូរអង្វែងប៉ុណ្ណា នោះខួរក្បាលអ្នកនឹងផ្លាស់ប្ដូរកាន់តែច្រើនឡើង ដែលអាចជម្រុញឲ្យអ្នក ក្លាយជាមនុស្សល្អជាងមុន។

យ៉ាងណាមិញ នេះគ្រាន់តែជាការរកឃើញ តាមការសិក្សាស្រាវជ្រាវថ្មីប៉ុណ្ណោះ ចុះប្រិយមិត្ដយល់យ៉ាងណាដែរ ចំពោះការរកឃើញមួយនេះ?

ការចាប់អារម្មណ៍ខ្មែរឡូត៖

រំលឹកដល់រឿងស្នេហា យើងអាចនឹងឃើញដែលកំពុងសម្រាន្តឈឺធ្ងន់នៅមន្ទីរពេទ្យ ដែលវីដេអូនេះ បានធ្វើឲ្យល្បីសុះសាយពេញបណ្តាញសង្គម ធ្វើឲ្យអ្នកទស្សនា ទប់ទឹកភ្នែកមិនជាប់ កាលពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅនេះ។ 

យ៉ាងណាមិញ លោកតាឈ្មោះ Howard អាយុ ៩២ឆ្នាំ បានច្រៀងចម្រៀង បទ You'll Never Know ឲ្យភរិយារបស់គាត់ ឈ្មោះលោកយាយ Laura អាយុ៩៣ឆ្នាំ ដែលកំពុងឈឺធ្ងន់ គ្មានសង្ឃឹមនឹងជាសះស្បើយ បានស្តាប់ជា លើកចុងក្រោយ។ ចៅស្រីរបស់អ្នកទាំងពីរ ឈ្មោះ Erin Solari បានថតវីដេអូ ពីទិដ្ឋភាពពេលនោះ បង្ហោះចូលក្នុងគណនី ហ្វេសប៊ុករបស់នាង ក្រោយមកក៏ទទួលបាន អ្នកចូលទស្សនារហូតដល់ ៣.៦លាននាក់ឯណោះ។

នាង Erin បានប្រាប់ឲ្យដឹងថា​ កាលដែលលោកតា របស់គេជ្រើសយកបទ You'll Never Know នេះក៏ព្រោះតែ បទចម្រៀងនេះហើយ ជាបទដែលកំដរ លោកយាយរបស់គេ កន្លងមក ក្នុងកំឡុងពេលលោកតា បានចេញទៅច្បាំង ក្នុងសង្គ្រាមលោកលើកទី២ កាលពីអតីតកាល។

ក្នុងពេលកំពុងច្រៀង លោកតា Howard បានសម្លឹងមើលទៅមុខលោកយាយ Laura ហើយលោកយាយ ក៏បានប្រាប់ប៉ារ៉ូលច្រៀងខ្លះៗ ទៅកាន់លោកតាផងដែរ។ លោកយាយបាននិយាយថា "គាត់ស្រលាញ់ខ្ញុំ!"។

នាង Erin បានឲ្យដឹងទៀតថា ក្រោយពេលបង្ហោះវីដេអូ ដ៏ផ្អែមល្ហែមនោះរួចមក លោកយាយ Laura ក៏បានសម្រាន្តមិនដឹងខ្លួនរហូត ទើបពួកគេគិតថា វាជាពេលវេលាសក្តិសមហើយ ដែលត្រូវយកគាត់ ត្រឡប់មក កាន់គេហដ្ឋានវិញ សម្រាប់២-៣ថ្ងៃ ចុងក្រោយរបស់គាត់ ហើយបច្ចុប្បន្ននេះ លោកយាយនៅ មានជីវិត និងកំពុងសម្រាន្តយ៉ាង ស្កប់ស្កល់ ដោយមិនមានការ រំខាននោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជឿទេ? គ្រប់យ៉ាងបានផ្លាស់ប្ដូរ សូម្បីតែខួរក្បាលអ្នក ពេលធ្លាក់ក្នុងអន្លង់ស្នេហ៍!
រូបពីឆ្វេងទៅស្ដាំ៖ បង្ហាញពីខួរក្បាល ក្រុមអ្នកនៅលីវ, ក្រុមទើបតែបញ្ចប់ទំនាក់ទំនង និងក្រុមដែលកំពុងតែមានទំនាក់ទំនង ដែលក្រុមនេះបានកើនឡើងពី ១៨ មក ៣០