៨ យ៉ាងដែលអ្នកមាន ធ្វើ និងមិនធ្វើ ជារៀងរាល់ថ្ងៃ

អ្វីដែលអ្នកធ្វើនៅថ្ងៃនេះ គឺជាអនាគត?

ជាការពិតណាស់ ទម្លាប់ ឬសកម្មភាពប្រចាំថ្ងៃរបស់អ្នក អាចកំណត់បាននូវទ្រព្យសម្បត្តិដ៏ធំរបស់អ្នក បើសិនជាអ្នកអនុវត្តជារៀងរាល់ថ្ងៃ ឲ្យបានខ្ជាប់ខ្ជួននោះ។ ក៏ដូចជា អ្នកមានទ្រព្យសម្បត្ដិច្រើនវាល់លាន គឺពួកគេមិនខុសពីអ្នកដទៃ ឬជាមនុស្សពិសេសអ្វីដែរ ប៉ុន្ដែអ្នកទាំងនោះមានទម្លាប់, ការគិត និងទង្វើប្រព្រឹត្ដខុសពីមនុស្សយើងភាគច្រើន ដែលនោះហើយជារបៀប ដែលពួកគេមានតាំងពីដំបូង។ យ៉ាងណាមិញ ខាងក្រោមនេះ ជាទម្លាប់របស់អ្នកមានសម្បត្ដិ ធ្វើ និងមិនធ្វើមួយចំនួន ដែលអ្នកគួរដឹង៖ 

១. ពួកគេតែងតែរក្សាគោលដៅរបស់ខ្លួនជាប់លាប់

ការផ្តោតសំខាន់លើគោលដៅ នឹងធ្វើអោយមានភាពខុសគ្នារវាង ការរស់រានមានជីវិតនិងការទទួលបានជោគជ័យ។ មនុស្សជាច្រើនបាន ហក់លោតទៅនឹងប្រកបអាជីវកម្ម ប៉ុន្តែបែជាមិនមានចក្ខុវិស័យ ឬយុទ្ធសាស្រ្ត និងគោលដៅអ្វីសោះ។ ប្រសិនបើអ្នកបានរក្សាគោលបំណង ឬគោលដៅបានច្បាស់លាស់ ក្នុងដំណើរការជារៀងរាល់ថ្ងៃ នោះជីវិតរបស់អ្នកនឹងផ្លាស់ប្តូរ។ មនុស្សដែលមានទ្រព្យសម្បត្តិច្រើន មិនត្រឹមតែកំណត់គោលដៅ ប្រចាំឆ្នាំនិងប្រចាំខែនោះទេ, ប៉ុន្តែ ៦៧% នៃពួកគេបានកត់ត្រាគោលដៅទាំងនោះជាមួយនឹង ការសរសេរ។ មនុស្សអាចគិតថា គោលដៅជាភាពទូលំទូលាយ ប៉ុន្តែអ្នកមានទ្រព្យសម្បត្តិ បាននិយាយថា បំណងប្រាថ្នា គឺមិនមែនជាគោលដៅនោះទេ។ គោលដៅមួយ មានរឿងពីរ៖ ថាតើវានឹងសម្រេចបានជោគជ័យ និងមានសកម្មភាពដែលអ្នកអាចយកទៅសំរេចវាឬអត់។

២. ពួកគេដឹងថា អ្វីដែលត្រូវធ្វើនៅថ្ងៃនេះ

អ្នកមានទ្រព្យសម្បត្ដិចំនួន ៨១% បានឱ្យដឹងថា ពួកគេបានដឹងពីអ្វី ដែលពួកគេត្រូវធ្វើជាប្រចាំ បើប្រៀបធៀបទៅនឹងអ្នកដែលមានជីវភាពក្រីក្រវិញ គឺមានតែ ១៩%ប៉ុណ្ណោះដែលដឹង ហើយពីរភាគបីនៃអ្នកមានទ្រព្យសម្បត្តិ បានបញ្ចប់កិច្ចការប្រចាំថ្ងៃរបស់ពួកគេបាន ៧០% ឡើង។

៣. ពួកគេមិនមើលទូរទស្សន៍

អ្នកមានទ្រព្យសម្បត្ដិ មើលទូរទស្សន៍ត្រឹមតែមួយម៉ោង ឬតិចជាងមួយម៉ោង ក្នុងមួយថ្ងៃ។

យ៉ាងណាមិញ មានតែ ២៣% នៃអ្នកមានប៉ុណ្ណោះ ដែលមើលទូរទស្សន៍ច្រើនជាងមួយម៉ោងក្នុងមួយថ្ងៃ បើធៀបនឹងជនក្រីក្រ គឺមានរហូតដល់ ៧៧% ឯណោះ។ “ភាពខុសគ្នាជាទូទៅរបស់ អ្នកមាន គឺជារបៀបដែលពួកគេធ្វើការប្រើប្រាស់ ពេលវេលារបស់ពួកគេឲ្យមានប្រយោជន៍ និងប្រសិទ្ធភាពខ្ពស់”។ អ្នកមានទ្រព្យសម្បត្តិ មិនមែនជៀសវាងការមើលទូរទស្សន៍ ដោយសារតែពួកគេមាន វិន័យដ៏ល្អ ឬមានការប្តេជ្ញាចិត្តអ្វីទេ ប៉ុន្ដែពួកគេមានទម្លាប់ផ្សេងទៀត ជារៀងរាល់ថ្ងៃ ដូចជាការអានជាដើម។

៤. អានសៀវភៅ តែមិនមែនបែបកំសាន្ត

ពួកគេចូលចិត្តការអាន ប៉ុន្តែមិនមែនជារឿងកំសាន្តនោះទេ ដោយឡែកគឺជាសៀវភៅ ពីការអភិវឌ្ឍខ្លួនឯង។ អ្នកមាន គឺជាអ្នកអាន ដែលមិនចេះស្កប់ស្កល់ ពីរបៀបកែលម្អ និងអភិវឌ្ឍខ្លួនឯង។ ជាការពិត ៨៨% នៃអ្នកមានទ្រព្យសម្បត្តិ បានអានសៀវភៅអភិវឌ្ឍខ្លួនឯងឲ្យ ប្រសើរឡើងយ៉ាងហោចណាស់ ៣០នាទី ជារៀងរាល់ថ្ងៃ បើប្រៀបធៀបទៅនឹងអ្នកក្រីក្រគឺមានតែ ២% ប៉ុណ្ណោះ។ 

៥. មិនខ្ជិលនឹងការងារ

ពូកគេធ្វើច្រើនជាង ការងារដែលតម្រូវអោយធ្វើទៅទៀត។ វាជាគួរឱ្យកត់សម្គាល់ ខណៈពេលដែល ៨៦% នៃអ្នកមាន (បើប្រៀបធៀបទៅ ៤៣% នៃអ្នកក្រ) ធ្វើការជាមធ្យម ៥០ ម៉ោងឬច្រើនជាងនេះ ក្នុងពេលមួយសប្តាហ៍, ហើយមានតែ ៦% នៃអ្នកមានទេ ដែលមិនពេញចិត្តនឹងកាងារ។

៦. មិនសង្ឃឹមលើល្បែង

មានតែអ្នកមាន ៦% ប៉ុណ្ណោះដែលលេងល្បែង បើប្រៀបធៀបនឹង ៧៧% នៃជនក្រីក្រ។ សម្រាប់អ្នកដែលមានទ្រព្យសម្បត្តិច្រើន គឺមិនទាក់ទងនឹងរឿងល្បែងទេមិនថាលេងឆ្នោត ឬលេងក្នុងកាស៊ីណូ។

៧. តាមដានសុខភាព

មនុស្សដែលមានទ្រព្យសម្បត្តិ ឲ្យតម្លៃទៅលើសុខភាពរបស់ពួកគេណាស់។ ៥៧% គឺពួកគេរាប់ចំនួនកាឡូរី ដែលត្រូវបរិភោគជារៀងរាល់ថ្ងៃ បើធៀបទៅនឹង ៥% នៃជនក្រីក្រ។ អ្នកមានទ្រព្យសម្បត្តិច្រើនវ័យចំណាស់ មិនងាយចូលនិវត្តន៍ទេ ហើយពួកគេបានចំណាយពេលជាង ៤៥ឆ្នាំ ដើម្បីធ្វើលំហាត់ប្រាណ និងត្រួតពិនិត្យចំនីអាហារជារៀងរាល់ថ្ងៃ ក៏ព្រោះតែដើម្បីឲ្យអាជីវកម្មរបស់ពួកគេ ដំណើរការបានទៅមុខយ៉ាងរលូន ទោះជាថ្ងៃណាមួយគ្មានពួកគេក៏ដោយ។

៨. ភ្ញាក់ពីព្រលឹម

បក្សីដែលក្រោកពីព្រលឹមហាក់ដូចជា នឹងទទួលបានដង្កូវច្រើនជាងគេ។ ភាគច្រើននៃលក្ខណៈរបស់បុគ្គលទាំងនេះ កំពុងតែធ្វើការយ៉ាងសកម្ម នៅម៉ោង ៦ ឬ ៧ព្រឹក, ខណៈពេលដែលមនុស្ស ដទៃទៀតកំពុងតែភ្ញាក់​ ឬកំពុងញ៉ាំអាហារពេលព្រឹកនៅឡើយ៕

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

៨ យ៉ាងដែលអ្នកមាន ធ្វើ និងមិនធ្វើ ជារៀងរាល់ថ្ងៃ