បុគ្គលិក ៥ ប្រភេទ ដែលជះឥទ្ធិពលអាក្រក់ ក្នុងកន្លែងធ្វើការ

បុគ្គលិកមួយចំនួនចូលមកបំពុលក្នុងការិយាល័យធ្វើការ ជាលក្ខណៈរំខាន។ ពួកគេដូចជាជម្ងឺមហារីក ដែលកំពុងកាត់បន្ថយថាមពល អ្នកនៅជុំវិញខ្លួនគេ។ ពួកគេថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ការអនុវត្តន៍ និងផលិតភាព របស់អ្នករួមការងារផងដែរ ហើយកាន់តែអាក្រក់ជាងនេះទៅទៀត ពួកគេអាចធ្វើឲ្យរាំងស្ទះអាជីវកម្មទាំងមូលតែម្តង។

ពេលដែលជួបបុគ្គលិកមានបញ្ហា ក្នុងនាមជាថ្នាក់លើ មានជម្រើសពីរ។ អ្នកអាចបញ្ឈប់ពួកគេ ឬអ្នកអាចបង្កើតផែនការមួយ ដើម្បីស្តារពួកគេឡើងវិញ។ នេះជារបៀបដែលអ្នកអាចធ្វើការវិភាគ លើមនុស្សទាំង ៥ប្រភេទ ដែលមានបញ្ហានៅក្នុងអង្គភាពរបស់អ្នក និងអ្វីដែលអាចធ្វើបាន ដើម្បីបន្សាបពួកគេទាំងនោះ៖

# ១. តាំងខ្លួនថាខ្លាំងតែឯង

ប្រភេទមួយនេះ ជាមនុស្សគ្មានសមត្ថភាព ខុសប្រក្រតី និងមិនគួរឲ្យទុកចិត្ត ដែលអាចបំផ្លាញផលិតភាព និងកម្លាំងការងាររបស់ក្រុមទាំងមូល។ គ្មានអ្នកណាចង់ឃើញនរណាម្នាក់ជួបការលំបាកនោះទេ។ ប៉ុន្តែបើសិនជាបុគ្គលនោះ ចាំពឹងផ្អែកលើតែអ្នកដទៃ ជួយកែតម្រូវកំហុសឲ្យពួកគេគ្រប់ពេល ប្រាកដជាធ្វើឲ្យការងារដាំក្បាលចុះក្រោមជាមិនខាន។ ជាពិសេស បង្កភាពស្មុគស្មាញឲ្យរីករាលដាលថែមទៀត មិនថាពេលដែលពួកគេ មិនដឹងពីរបៀបធ្វើការងារណាមួយ ឬមិនអាចធ្វើកាងារអ្វីមូយ ពួកគេទាញអ្នកផ្សេងទៀត ឲ្យទៅជាមួយដែរ។

@ លក្ខណៈអាក្រក់បំផុត

• មិនចេះរៀនសុំជំនួយ

• មិនចេះរៀបចំ

• ខ្វះភាពជឿជាក់

• អសកម្មភាព

• មិនងាយផ្លាស់ប្តូរ

@ ដំណោះស្រាយ

• ត្រូវបណ្តុះបណ្តាលបន្ថែម

• ណែនាំផែនការឲ្យប្រសើរជាងមុន

• ជំរុញឲ្យចូលរួមជាមួយគេ

• ផ្តល់ជំនួយ

• លើកទឹកចិត្តដោយតាមដានបញ្ហាដែលទាក់ទង

# ២. កំពូលខ្ជិល

ពួកគេតែងតែព្យាយាមស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីជៀសវាងពីការងារ។ ពួកគេជាកំពូលអ្នកស្រូបយកពេលវេលា កម្លាំង និងភាពរីករាយរបស់មនុស្សគ្រប់គ្នា។ ជាមនុស្សប្រភេទសប្បាយចិត្ត ពេលអ្នកដទៃទៀតរងការងារជំនួសខ្លួន និងហាក់ដូចជាមិនខ្វល់ពីអ្វីដែលសមាជិកក្រុម ឬអ្នកចាត់ការទូទៅ កំពុងគិតមកលើពួកគេនោះទេ។ ប្រសិនបើពួកគេអាចគេចពីកាងារបាន ពួកគេនឹងគេចភ្លាម។

@ លក្ខណៈអាក្រក់បំផុត

• ការលើកទឹកចិត្តទាប

• កង្វះទំនួលខុសត្រូវការងារ

• ខ្ជះខ្ជាយពេលវេលា

• ចំណាយពេលលេងតែអ៊ិនធឺណេត

• អវត្តមានច្រើន

@ ដំណោះស្រាយ

• ស្វែងរកការអាក់អន់ចិត្តដែលលាក់ទុក

• ប្រាប់ពីគោលបំណងរបស់អង្គភាពអោយច្បាស់លាស់

• ត្រូវការឲ្យមានទំនួលខុសត្រូវ

• ការចុះទៅពិនិត្យដោយគ្មានការគ្រោងទុក

• ទទួលស្គាល់ និងផ្តល់រង្វាន់ដល់កិច្ចខិតខំប្រឹងប្រែង

# ៣. ធ្វើទាំងអស់

ផ្ទុយពីអ្នកដែលខ្ជិល គឺហាក់ដូចជាបំណងប្រាថ្នារបស់និយោជក ប៉ុន្តែបុគ្គលិកដែលទទូចលើការធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ អាចបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរទៅវិញ។ មិនមែនគ្រាន់តែជាអ្នកធ្វើការច្រើនប៉ុណ្ណោះទេ មនុស្សប្រភេទនេះ ចង់ឲ្យអ្នករាល់គ្នាដឹងថាអ្វីៗដែលពួកគេធ្វើ គឺការលះបង់ដើម្បីការងារទាំងអស់។ ពួកគេអាចនឹងមានបញ្ហាគ្រប់គ្រងខ្លួនឯង ឬធ្វើការយ៉ាងលំបាកដើម្បីបញ្ជាក់ពីខ្លួនឯង ប៉ុន្តែពួកគេធ្វើឲ្យមាន អតុល្យភាពនៅក្នុងក្រុម ជំរុញឲ្យគ្មានភាពសម្រាក ដែលជាហានិភ័យដែលនាំឲ្យនឿយហត់អស់កម្លាំង។

@ លក្ខណៈអាក្រក់បំផុត

• មិនដឹងពីដែនកំណត់របស់ខ្លួន

• ត្អូញត្អែរញឹកញាប់ អាកប្បកិរិយាមិនមានប្រយោជន៍

• មកធ្វើការទាំងឈឺ និងធ្វើឲ្យឆ្លងទៅអ្នកផ្សេងទៀត

• ធ្វើឱ្យប៉ះពាល់ដល់ ទំនុកចិត្តរបស់សមាជិកក្រុម

• ឆាប់នឿយហត់

@ ដំណោះស្រាយ

• ជំរុញឲ្យសហការគ្នា ជាជាងប្រកួតប្រជែងគ្នានៅកន្លែងការងារ

• ជំរុញឲ្យមានការឈប់សម្រាក

• ណែនាំវិធានការ និងវិធីសាស្រ្តគ្រប់គ្រងភាពតានតឹង

• ជំរុញការខិតខំប្រឹងប្រែងការងារជាក្រុមជាងបុគ្គល

# ៤. រួសរាយជ្រុល

ជាមនុស្សកំប្លែង, កម្សាន្ត និងជាមិត្តភក្តិល្អបំផុតរបស់អ្នករាល់គ្នា, តែមនុស្សប្រភទនេះប្រដូចការងាររបស់ពួកគេ ទៅនឹងឆាក ឬពិធីជប់លៀងផ្ទាល់ខ្លូន។ មិនថានិយាយទូរស័ព្ទ ឬឈរផឹកទឹកក៏ដោយ  ការនិយាយដើមគេ និងជជែកលេង គឺជាអាទិភាពដំបូងបង្អស់ដែលត្រូវធ្វើ។ ខណៈពេលដែលមានភាពសប្បាយរីករាយនៅពេលដែលនិយាយចំចំនុច នោះមនុស្សប្រភេទនេះ នឹងនិយាយបែកវែងឆ្ងាយជាមិនខាន។

@ លក្ខណៈអាក្រក់បំផុត

• ថ្លង់ និងរំខាន

• កង្វះការយកចិត្តទុកដាក់

• គ្មានភាពចាស់ទុំទៅនឹងការងារ

• ប៉ះពាល់ដល់អ្នកដទៃតាមរបៀបគ្មានវិជ្ជាជីវៈ

• អ្នកគាំទ្រគ្រប់រឿងរ៉ាវក្នុងការិយាល័យ

@ ដំណោះស្រាយ

• ផ្លាស់ប្តូរទិសដៅការងារឲ្យបានញឹកញាប់

• កំណត់ពេលវេលា និងសកម្មភាពសង្គមឲ្យច្បាស់ដល់បុគ្គលិក

• បញ្ជាក់ឲ្យច្បាស់អំពី ឥរិយាបទឲ្យបានសមរម្យ

• ប្រើជំនាញទំនាក់ទំនងឲ្យមានប្រយោជន៍

# ៥. បងធំ

សូម្បីតែគ្មានរោគអ្វីសោះ  បុគ្គលិកដែលមាននិន្នាការដូចជាបងធំនេះ អាចបំផ្លិចបំផ្លាញ និងបង្កជម្លោះផ្ទៃក្នុង បាននៅគ្រប់ទីកន្លែង។ ពួកគេមកបំពុលបរិយាកាស និងបង្កើតជាសង្រ្គាមដល់អ្នកជុំវិញ។ បុគ្គលិកប្រភេទនេះតែម្នាក់ អាចបំផ្លាញទឹកចិត្ត, សាមគ្គីភាព និងប្រសិទ្ធភាពនៃក្រុមទាំងមូល។ ហើយប្រសិនបើពួកគេត្រូវរ៉ាប់រងតួនាទីណាមួយ ដែលត្រូវប្រឈមមុខនឹងអតិថិជន  ពួកគេអាចបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ដល់កេរ្តិ៍ឈ្មោះជាក់ជាពុំខាន។

@ លក្ខណៈអាក្រក់បំផុត

• ឥរិយាបថកោងកាច

• មិនគោរពបទបញ្ញត្តិ

• បញ្ហាអំណាច

• យកអារម្មណ៍បញ្ហាផ្ទាល់ខ្លួនមកធ្វើការ

• រៀបចំ និងបំផ្លិចបំផ្លាញដោយចេតនា

@ ដំណោះស្រាយ

• ផ្តល់នូវបរិស្ថានដែលមានសុវត្ថិភាព និងផ្តល់ការគាំទ្រ

• ទទួលយកគ្រប់ពាក្យបណ្តឹងមកនិយោជិក

• ពង្រឹងគោលនយោបាយអហឹង្សាយ៉ាងតឹងរឹង

• ជឿទុកចិត្តទៅលើសភាវគតិរបស់អ្នក (កុំប្រើអារម្មណ៍អាណិត)

• ចងក្រងឯកសារដោយប្រុងប្រយ័ត្នពីអ្នកមានអាកប្បកិរិយាអវិជ្ជមាន៕

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុគ្គលិក ៥ ប្រភេទ ដែលជះឥទ្ធិពលអាក្រក់ ក្នុងកន្លែងធ្វើការ

បុគ្គលិក ៥ ប្រភេទ ដែលជះឥទ្ធិពលអាក្រក់ ក្នុងកន្លែងធ្វើការ