ឥណ្ឌា​ ប្រកាសអាសន្ន កម្តៅ​ឡើងដល់ ៥១ អង្សា​

6 Videos


ថ្ងៃនេះ (២០ ឧសភា) ព័ត៌មានរាយការណ៍ពីទីក្រុងញូវដេលី ដែលយោងតាមឧតុនិយមវិទ្យារបស់ឥណ្ឌា (IMD) ថា ការវាស់សីតុណ្ហភាពនៅទីក្រុងផ្លូធី ក្នុងរដ្ឋរាជស្ថាន ភាគនីរតីប្រទេសឥណ្ឌា ឡើងដល់ ៥១ អង្សា នៃថ្ងៃសុក្រ ទី ២០ ឧសភា នេះ ដែលបំផ្លាញប្រវត្តិសាស្ត្រ IMD ធ្លាប់ត្រឹម ៥០,៦ អង្សា កាលពីខែឧសភា ឆ្នាំ ១៩៥៦ ។

រដ្ឋាភិបាលឥណ្ឌា បានប្រកាសដាស់តឿន ឱ្យប្រជាជននៅក្នុងមូលដ្ឋាន ប្រុងប្រយ័ត្នចំពោះការកើនឡើងនូវរលកកម្តៅធម្មជាតិនេះ ដែលប៉ះពាល់ភាគច្រើននៅភាគខាងជើង និង ភាគខាងលិចប្រទេស ៕ សូរ្យកាន្ត (ដេលីញូវ)