រកឃើញ​គ្រោងឆ្អឹង​សត្វ​ចម្លែក​មួយ​ក្បាល កំពុង​បង្ករ​ជា​ចម្ងល់​ពេញ Facebook

6 Videos


ថ្មីៗនេះមានប្ដីប្រពន្ធមួយគូបានប្រទះឃើញគ្រោងឆ្អឹងសត្វចម្លែកមួយសង្ស័យជាសត្វសមុទ្រយក្ស ដោយវាមានប្រវែងជិត ៣ ម៉ែត្រកន្លះនៅលើឆ្នេរសមុទ្រ Morfa ក្នុងទីក្រុង Port Talbot តំបន់South Wales ប្រទេសអង់គ្លេស ខណៈពេលដែលប្ដីប្រពន្ធមួយគូនេះដើរលំហែកាយជាមួយសត្វសុនខរបស់ពួកគេ ។

រកឃើញ​គ្រោងឆ្អឹង​សត្វ​ចម្លែក​មួយ​ក្បាល កំពុង​បង្ករ​ជា​ចម្ងល់​ពេញ Facebook

យោងតាមសម្ដីរបស់អ្នកស្រី Melanie Rees អាយុ ៤១ ឆ្នាំ ដែលជាអ្នកប្រទះឃើញគ្រោងឆ្អឹងសត្វសមុទ្រយក្សខាងលើបានឲ្យដឹងថា អ្នកស្រី និង ប្ដីរបស់អ្នកស្រីឈ្មោះ Mike អាយុ ៤៧ ឆ្នាំ ធ្លាប់តែបានឃើញសត្វសមុទ្រតូចៗដែលឡើងមកងាប់នៅលើឆ្នេរ ប៉ុន្តែមិនដែលបានឃើញសត្វយក្សដូចនេះឡើយ វាគឺជាលើកទីមួយហើយរបស់អ្នកស្រី ។

រកឃើញ​គ្រោងឆ្អឹង​សត្វ​ចម្លែក​មួយ​ក្បាល កំពុង​បង្ករ​ជា​ចម្ងល់​ពេញ Facebook

ជាមួយគ្នានេះដែរបន្ទាប់ពីបានឃើញគ្រោងឆ្អឹងដ៏អាថ៌កំបាំងមួយនេះហើយ អ្នកស្រី Melanie Rees និង ប្ដី បានថតបង្ហោះចូលទៅក្នុងកម្មវិធីសង្គម facebook ដើម្បីចោទសួរមនុស្សគ្រប់គ្នានៅក្នុង facebook ប៉ុន្តែអ្នកស្រីមិនបានទទួលចម្លើយជាក់លាក់ទេ ហើយក្នុងនោះដែរមានម្ចាស់គណនី facebook ម្នាក់បាននិយាយថា «វាអាចជាបំណែកឆ្អឹងរបស់សត្វដាយណូស័រក៏ថាបាន ប៉ុន្តែខ្ញុំមិនប្រាកដឡើយ» ។

រកឃើញ​គ្រោងឆ្អឹង​សត្វ​ចម្លែក​មួយ​ក្បាល កំពុង​បង្ករ​ជា​ចម្ងល់​ពេញ Facebook

គួរបញ្ជាក់ដែរថា រហូតមកទល់ពេលនេះមិនទាន់មានការបកស្រាយត្រឹមត្រូវនោះទេចំពោះគ្រោងឆ្អឹងដ៏អាថ៌កំបាំងខាងលើនេះ ៕ (ប្រពភ៖ ឌាលលីមែល)កុសល

រកឃើញ​គ្រោងឆ្អឹង​សត្វ​ចម្លែក​មួយ​ក្បាល កំពុង​បង្ករ​ជា​ចម្ងល់​ពេញ Facebook
រកឃើញ​គ្រោងឆ្អឹង​សត្វ​ចម្លែក​មួយ​ក្បាល កំពុង​បង្ករ​ជា​ចម្ងល់​ពេញ Facebook
រកឃើញ​គ្រោងឆ្អឹង​សត្វ​ចម្លែក​មួយ​ក្បាល កំពុង​បង្ករ​ជា​ចម្ងល់​ពេញ Facebook
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត