ប្រជាជន ១.៦០០ នាក់ រស់នៅ​ជាមួយ​ខ្មោច ១,៥ លាន​នាក់​

6 Videos


ខូលម៉ា ជាស្រុកតូចមួយស្ថិតនៅជិតទីក្រុងសានហ្វ្រានស៊ីស្កូ រដ្ឋកាលីហ្វ័រនៀ សហរដ្ឋអាមេរិក ដែលគេផ្តល់រហស្សនាមថា «ជាស្រុកនៃព្រលឹងខ្មោច (City of Souls)» ព្រោះជាទីស្ថានបញ្ចុះសពច្រើនជាងមនុស្សរស់នៅទៅទៀត ។ តាមវេបសាយ ញូវយ៉ក ថែម បានឱ្យដឹងថា ទីប្រជុំជនស្រុកនេះ មានផ្ទៃដីតែ 4,94 គីឡូម៉ែត្រការ៉េប៉ុណ្ណោះ មានប្រជាជនរស់នៅត្រឹម ១.៦០០ នាក់ ប៉ុន្តែបែរជាមានមនុស្សស្លាប់ចំនួន ១,៥ លាននាក់ យកមកបញ្ចុះនៅទីនេះ ១៧ កន្លែង (១ កន្លែងសម្រាប់កប់សាកសពសត្វចិញ្ចឹម) ។

ប្រជាជន ១.៦០០ នាក់ រស់នៅ​ជាមួយ​ខ្មោច ១,៥ លាន​នាក់​

អ្នកស្លាប់ដែលយកមកបញ្ចុះនៅទីនេះ ភាគច្រើនមិនមែនជាអ្នកស្រុកខូលម៉ាទេ គឺជាអ្នកស្រុក នៅជិតឆ្ងាយ ដែលតាមដំណើររឿងពីបរមបុរាណថា «កាលពីឆ្នាំ ១៩១២ សានហ្វ្រានស៊ីស្កូ ប្រកាសហាមយកសពមកបញ្ចុះលើផ្ទៃដីនេះ ដោយសារអត្រាកើនឡើងនៃចំនួនប្រជាជន ធ្វើឱ្យផ្ទៃដីតូចចង្អៀត និង ប៉ះពាល់សុខភាពផងដែរ ហើយអ្វីដែលសំខាន់មួយទៀត គឺតម្លៃដីធ្លីឡើងខ្ពស់ ដែលទីក្រុងសានហ្វ្រានស៊ីស្កូនៅសល់កន្លែងបញ្ចុះសពតែ ២ កន្លែងប៉ុណ្ណោះ (ពីដើមមាន ៤ កន្លែង) ។

ប្រជាជន ១.៦០០ នាក់ រស់នៅ​ជាមួយ​ខ្មោច ១,៥ លាន​នាក់​

ក្រោយមក ខាងស្រុកខូលម៉ាបានទិញដីដើម្បីបង្កើតទីបញ្ចុះសពថ្មី ស្ថិតនៅភាគខាងត្បូងប្រហែល ១៥ ម៉ាយល៍ (១,៦គីឡូម៉ែត្រ) ។ ចំណែកទីបញ្ចុះសពនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូត្រូវបានគេជីកកកាយ បម្លាស់មកស្រុកខូលម៉ាសនេះរៀងរហូតមក» ។ បច្ចុប្បន្នស្រុកខូលម៉ាជាទីប្រជុំជនតូចចង្អៀត មានសហគមន៍ធំៗ ៣ រស់នៅជាមួយគ្នា មានអាជីពជាអ្នករៀបចំភួងផ្កា និង ចម្លាក់ថ្ម រស់នៅលាយឡំជាមួយព្រលឹងខ្មោចដ៏ច្រើន ដោយក្តីសុខស្ងប់ស្ងាត់ និង គ្មានការប្រែប្រួល ៕ សូរ្យកាន្ត (កាពូក)

ប្រជាជន ១.៦០០ នាក់ រស់នៅ​ជាមួយ​ខ្មោច ១,៥ លាន​នាក់​
ប្រជាជន ១.៦០០ នាក់ រស់នៅ​ជាមួយ​ខ្មោច ១,៥ លាន​នាក់​
ប្រជាជន ១.៦០០ នាក់ រស់នៅ​ជាមួយ​ខ្មោច ១,៥ លាន​នាក់​
ប្រជាជន ១.៦០០ នាក់ រស់នៅ​ជាមួយ​ខ្មោច ១,៥ លាន​នាក់​
ប្រជាជន ១.៦០០ នាក់ រស់នៅ​ជាមួយ​ខ្មោច ១,៥ លាន​នាក់​
ប្រជាជន ១.៦០០ នាក់ រស់នៅ​ជាមួយ​ខ្មោច ១,៥ លាន​នាក់​
ប្រជាជន ១.៦០០ នាក់ រស់នៅ​ជាមួយ​ខ្មោច ១,៥ លាន​នាក់​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត