តម្លៃ​ផ្ទះ​នៅ​ចិន​ឡើង​ខ្ពស់​កប់​ៗ​

6 Videos


ទីភ្នាក់ងារស្ថិតិជាតិរបស់ចិន បានផ្សាយធុរកិច្ចផ្នែកអចលនទ្រព្យ កាលពីខែកន្លងទៅ ដែលលទ្ធផលស្ទង់ទិន្នន័យតាមទីក្រុងមធ្យម និង ធំ ចំនួន ៧០ ទីក្រុងនៅក្នុងប្រទេសចិនឃើញថា មាន ៦៥ ទីក្រុង ដែលផ្ទះសង់ថ្មី មានតម្លៃថ្លៃកើនឡើង ។

ការឡើងថ្លៃ វាយោងទៅតាមតំបន់ ដែលទីក្រុងខ្លះឡើង ១% ខ្លះទៀត ៥% និង ខ្ពស់ជាងនេះ ៥,៨% ។ ទីក្រុងធំៗ ដូចជា សៀងហៃ ណានជីង ហ្ស៊ៀមើន និង ទីក្រុងប៉េកាំង មាននិន្នាការឡើងថ្លៃយ៉ាងលឿន ។ ដោយតម្លៃផ្ទះនៅក្នុងទីក្រុងសៀងហៃឡើងដល់ ៣៤,២% ណានជីង ២២,៦% ហ្ស៊ៀមើន ២១,៧% និង ទីក្រុងប៉េកាំង ២០,២% ។ ចំណែកតម្លៃផ្ទះនៅទីក្រុងជិនចូវ ចុះតម្លៃខ្លាំងដល់ ៣,២% ៕ សូរ្យកាន្ត (នេវណា)

តម្លៃ​ផ្ទះ​នៅ​ចិន​ឡើង​ខ្ពស់​កប់​ៗ​

 

  • តម្លៃ​ផ្ទះ​នៅ​ចិន​ឡើង​ខ្ពស់​កប់​ៗ​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:​អន្តរជាតិ
Tags: